ការសង្ខេបឡើងវិញនូវកម្មវិធីបាខែមរតនគីរីឆ្នាំ ២០១៧

កម្មវិធីបាខែមរតនគិរីត្រូវបានបញ្ចប់ទៅដោយជោគជ័យជាមួយនិងសន្និសិទដែលត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនចំនួន 20 រូប ដោយមានការស្វាគន៍ពីអ្នកចូលរួមចំនួន 200 នាក់។

កម្មវិធីបារខែមរតនគីរីត្រូវបានធ្វើឡើងនៅក្នុងរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី 1 និងទី 2 ខែមេសាកន្លងទៅនេះនៅសាលាអន្តរជាតិអាស៊ានប្រីដ។

អ្នកចូលរួមជាង 200 នាក់បានជួបជុំគ្នានៅក្នុងពេលបើកកម្មវិធីបារខែមរតនៈគិរីឆ្នាំ 2017
ប្រភពពី: ក្រុមការងារកម្មវិធីបារខែមខេត្តរតនគីរី

ព្រឹត្តិការណ៍បារខែមរតនគីរីនៅឆ្នាំនេះបានពាំនាំមកនូវប្រធានបទចំនួន 20 ផ្សេងៗគ្នាដែលទាក់ទងទៅនឹង អាជីវកម្ម, បច្ចេកវិទ្យា, ការចាប់ផ្ដើមអាជីវកម្មថ្មី និងការកសាងជំនាញ។

វាគ្មិនចំនួន 20 រូបត្រូវបានគេអញ្ជើញមកពីរាជធានីភ្នំពេញ ដោយអ្នកទាំងនោះសុទ្ធសឹងតែមានជំនាញនៅក្នុងវិស័យរៀងៗខ្លួនរួមមានស្ថាបនិកមកពីអង្គភាពផ្សេងៗដូចជា GetInside 360 និង Kumnit Creative ដែលបានធ្វើឱ្យអ្នកចូលរួមទទួលបានចំណេះដឹងយ៉ាងទូលំទូលាយពីសន្និសីទនេះ។

ប្រធានបទមួយចំនួនដែលបានរួមបញ្ចូលមានដូចជា:

  1. គំរូអាជីវកម្ម -  លោកផា ស៊ីណា សហស្ថាបនិកក្រុមហ៊ុន Adoredbiz
  2. បច្ចេកទេសថតរូបនៅលើទូរស័ព្ទដៃ - លោក បួវី ឈុនឡេង, អ្នករៀបចំព្រឹត្តិការណ៍បារខែមអង្គរ
  3. ផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម -  កញ្ញា  ជា ម៉ារ៉ា ប្រធានគ្រប់គ្រងទូទៅនៅ  Emerald HUB
  4. គំនិតនៃការរចនា - លោកឯម ចាន់រិទ្ធីកុល ស្ថាបនិកក្រុមហ៊ុន Doydoy
  5. Google ផែនទី & មគ្គុទ្ទេសក៍ក្នុងខេត្តរតនគិរី - លោក ហេង សុវណ្ណ ស្ថាបនិកនៃ GetInside 360
  6. របៀបដើម្បីប្រើប្រាស់ម៉ាស៊ីនស្វែងរកនិងបណ្តាញសង្គមសម្រាប់ការសិក្សា : លោកញ៉ែម ឈរ ដារិន,  ជំនួយការអ្នកគ្រប់គ្រងខាងផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន IDP
  7. ការរចនាការវេចខ្ចប់ផលិតផលក្នុងស្រុក - លោក ហួតលី ស្ថាបនិកក្រុមហ៊ុន CreativePlus
  8. ការធ្វើទីផ្សារនៅយុគសម័យឌីជីថល - លោកហាក់ គីមថុង, សហស្ថាបនិកក្រុមហ៊ុន Kumnit Creative
  9. ស្លាកយីហោនិងយុទ្ធសាស្រ្តម៉ាកយីហោ - កញ្ញា សួស សុវណ្ណា, សហស្ថាបនិកក្រុមហ៊ុន Kumnit Creative
  10. បច្ចេកវិទ្យានិងវិស័យអេកូទេសចរណ៍ : លោកសែន វណ្ណៈ, សហស្ថាបនិកនៃក្រុមហ៊ុន TOSDERLENG

សិក្ខាសាលាស្តីអំពីគំរូអាជីវកម្មដោយលោក ផា ស៊ីណា, សហស្ថាបនិកនៃក្រុមហ៊ុន AdoredBiz

លោក ហាក់ គីមថុង ជាសហស្ថាបនិកនៃក្រុមហ៊ុន Kumnit Creative បានចែករំលែកថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីចំនួនយុវវ័យនៅក្នុងខេត្តរតនគិរីដែលខិតខំស្វែងរកចំណេះដឹងថ្មីៗសូម្បីតែពួកគេគ្រាន់តែជាសិស្សសាលាបឋមសិក្សាក៏ដោយ។ លោកក៏បានបន្ថែមទៀតថា ពួកគេភាគច្រើនគឺត្រូវបានស៊ាំជាមួយនិងបច្ចេកវិទ្យា និងអ៊ិនធឺណិតរួចស្រាប់ទៅហើយ ដែលនេះជាជំហានដ៏វិជ្ជមានមួយដើម្បីដឹកនាំប្រទេសកម្ពុជាទៅថ្ងៃអនាគត។

ជាការពិតណាស់  វាជាការជំរុញទឹកចិត្តមួយក្នុងការដឹងថា ប្រជាជនកម្ពុជាគ្រប់វ័យទាំងអស់កំពុងតែមានការចាប់អារម្មណ៍កាន់តែច្រើននៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានបំណងប្រាថ្នាក្នុងការទទួលយកវាមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

យើងទន្ទឹងរងចាំដោយក្តីរីករាយនូវអ្វីដែលអាចផ្តល់ជូននៅក្នុងទីក្រុងនិងជនបទ ហើយយើងជឿជាក់ថា អ្នកចូលរួមកម្មវិធីបារខែមនៅទូទាំងប្រទេសកាន់តែទទួលបានចំណេះដឹងខ្ពស់ជាងមុនដូចដែលវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាកំពុងតែជឿនលឿនទៅមុខជាលំដាប់។