កម្មវិធីបារខែមរតនគីរីឆ្នាំ ២០១៦

កម្មវិធីបារខែមរតនគិរីបានវិលត្រឡប់មកវិញហើយនៅឆ្នាំនេះដើម្បីលើកកម្ពស់ វិស័យអប់រំ វិស័យទេសចរណ៍ បច្ចេកវិទ្យា និងសហគ្រិនភាព។ ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅសាលាអន្តរជាតិអាស៊ានប្រ៊ីដ ដោយប្រមូលផ្តុំនូវអ្នកជំនាញ, សហគ្រិនច្នៃប្រឌិតថ្មី, អ្នកដឹកនាំសង្គមស៊ីវិល និងម្ចាស់អាជីវកម្មដើម្បីចែករំលែកពីបទពិសោធន៍នៅលើជំនាញរបស់ពួកគេ។

ដោយមានវាគ្មិនចំនួន ២០ រូបមកពីរាជធានីភ្នំពេញនិងខេត្តរតនគិរី, អ្នកចូលរួមនឹងមានឱកាសដើម្បីបន្ថែមជំនាញរបស់ពួកគេនិងពង្រីកចំណេះដឹងរបស់ពួកគេតាមរយៈការរៀនសូត្របន្ថែមអំពី បច្ចេកវិទ្យា ទេសចរណ៍ និងអាជីវកម្ម។ ព្រឹត្តិការណ៍បារខែមរតនគិរី ២០១៦ នឹងមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ផលិតផល និងវេទិកាពិភាក្សា។

កម្មវិធីបាខែមរតនគិរីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ១ ខែឧសភា ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។

បារខែមជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងសង្គមដែលផ្តោតលើបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាដោយមានអ្នកចូលរួមជាង ៤០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍បារខែមរតនៈគីរីកាលពីឆ្នាំមុន។

អ្នកអាចចូលរួមបានដោយឥតគិតថ្លៃ។ សម្រាប់ការចុះឈ្មោះនិងពត៌មានបន្ថែម សូមចូលទស្សនាគេហទំព័រ បារខែមកម្ពុជា ។