ព្រឹត្តិការណ៍បាខែមភ្នំពេញឆ្នាំ 2015 : ការប្រមូលផ្តុំសហគ្រិនកម្ពុជានិងអ្នកស្រឡាញ់បច្ចេកវិទ្យា

ក្រោយពីព្រឹត្តិការណ៍ ​បារ​ខែ​ម​តាកែវ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​កាល​ពី​ដើម​ឆ្នាំ​នេះ ព្រឹត្តិការណ៍បាខែមភ្នំពេញ​នឹងត្រូវធ្វើឡើងសាជាថ្មីម្តងទៀត​ចាប់​ពី​ថ្ងៃទី 24 ដល់​ថ្ងៃទី 25 ខែ​តុលា ​ឆ្នាំ 2015 នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(ITC)។ ព្រឹត្តិការណ៍ ​បារ​ខែ​ម​​ភ្នំពេញ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​មាន​អ្នក​ចូលរួមប្រមាណ​ជាង 3.500 នាក់​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​ដូច្នេះ​សូមដៅ​ប្រតិទិន​របស់​អ្នកទុក​សម្រាប់​ព្រឹត្តិការណ៍​ដែលមានការ​រំពឹង​ទុកដ៏​ខ្ពស់នេះ​!

ដោយការប្រមូលផ្តុំនូវបុគ្គល​ដែលមាន​​ចំនង់ចំនូលចិត្តដូចគ្នា, ព្រឹត្តិការណ៍បាខែមគឺជាការប្រជុំ​អ្នក​ចូលរួមទាំងឡាយមកពីគ្រប់ទិសទីដោយមាន​ឱកាស​ជា​ច្រើន​សម្រាប់​ការពិភាក្សា​និងការចែករំលែកចំណេះដឹង។ ចំណេះ​ដឹង​និង​បទ​ពិសោធ​ដែល​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា ការ​ច្នៃប្រឌិត ​អាជីវកម្ម ​និង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ នឹង​ត្រូវ​បាន​ផ្តោះប្តូ​រ​ ហើយ​ការ​ផ្តោ​ត​អារម្មណ៍​នឹង​មាន​នៅ​លើ​ការ​រៀប​ចំ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ 2015 នេះផងដែរ។

នៅឆ្នាំ​នេះ​អ្នក​អាច​រំពឹង​ថា​នឹង​មាន​ភាព​ខុស​គ្នាយ៉ាង​ធំ​មួយ​នៃ​ប្រធានបទ​ដែល​បាន​ផ្តោ​ត​ជា​សំខាន់​នៅ​ជុំវិញចំណុច​សំខាន់​ៗទាំង 4 ដូចខាងក្រោមនេះ​ ​:

បច្ចេកវិទ្យា​
អ្នកអាច​ស្តាប់​​អ្នក​ជំនាញ​ដែលបាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ផ្សេងៗ និង​របកគំហើញដែល​បាន​ធ្វើ​ឡើងកាលពី​ឆ្នាំ​មុន​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា។ សមិទ្ធិ​ផល​ថ្មីៗដែលបាន​ធ្វើ​ឡើង​ដោយ​កូន​ខ្មែរ​​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ វាគ្មិន​ល្បី​ៗ​នឹង​មាន​វត្តមាន​ក្នុង​ការ​ផ្តល់​នូវ​ចំនេះដឹងដ៏​ទូលំទូលាយ​​លើ​វិស័យ​ប​ច្ចេ​ក​វិទ្យា​ដោយផ្អែក​លើ​បទ​ពិសោធ​របស់​ពួកគេ។

អាជីពការងារ​
អ្នក​ចូលរួម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ជួប​ជាមួយ​អ្នក​ជំនាញ​ដើម្បី​ទទួល​បាន​ដំបូន្មាន​លើ​ការ​កសាង​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​អាជីព​របស់​ពួក​គេ​នា​ពេល​អនាគត​។ អ្នក​ជំនាញ​នៅក្នុងវិស័យផ្សេងៗ ​នឹង​ត្រូវ​ចែក​រំលែក​គន្លឹះ​ដែល​ពឹងផ្អែកទៅ​លើ​បទ​ពិសោធន៍​របស់​ពួក​គេ ​ក៏ដូចជាទទួលបាននូវអនុសាសន៍​និង​ឧបករណ៍​យុទ្ធ​សា​ស្រ្ត​ក្នុងការស្វែងរក​ការងារ​ឬ​ការ​ទទួល​បាននូវ​អាហារូបករណ៍​ផ្សេងៗផងដែរ។

ការ​ច្នៃប្រឌិត  
ស្នាដៃ​សិល្បៈ​ប្រកបដោយ​ទឹកដៃប៉ិនដ៏ប្រសប់​គួបផ្សំ​និងគន្លឹះបច្ចេកទេស​ខណៈ​​ដែលរួម​បញ្ចូល​​ជំនាញពី​បច្ចេកវិទ្យា​វប្ប​ធ​ម៍​សម័យ​ទំនើប​នេះ​នឹង​ត្រូវ​បាន​គេបង្ហាញ​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​អ្នក​នឹង​កោតស្ងប់ស្ងែងចំពោះ​ស្នាដៃ​សិល្បៈ​នានា​ដែល​អ្នក​នឹង​ទទួល​បាននូវ​ឱកាស​មួយ​ដើម្បី​ចែក​រំលែក​ស្នាដៃ​របស់​អ្នក​ជាមួយ​អ្នក​ចូលរួម​ផ្សេង​ទៀត។

​​សហគ្រិនភាព​
កម្មវិធី​បារ​ខែ​មតែងតែជា​ឱកាស​មួយ​សម្រាប់​អ្នកចាប់ផ្ដើម​អាជីវកម្ម​និងអ្នកជំនួញដើម្បី​បង្កើតទំនាក់ទំនង​ពាណិជ្ជកម្មរបស់ពួកគេ​, ​ផ្លាស់​ប្តូ​រ​គំនិតយោបល់​​និង​ចែក​រំលែក​ចំនេះ​ដឹង​លើ​វិស័យ​ផ្សេងៗ។ ការរៀន​ពី​សហគ្រិន​ភាពដែល​ទាក់ទង​នឹង​ការ​ទទួល​បាន​ជោគជ័យ​និង​ការ​បរាជ័យ​របស់​ពួក​គេ​នឹង​អនុញ្ញាត​អោយ​អ្នក​មាន​ការ​យល់ដឹង​កាន់តែ​ជ្រាលជ្រៅចូល​ទៅ​ក្នុង​ពិភព​នៃ​សហគ្រិន​ភាពនេះ​។

សូមត្រៀម​ខ្លួនរួច​ជា​ស្រេច​ក្នុងការទទួលបាននូវការបំផុស​គំនិត​ក៏ដូចជាបំផុតគំនិតដល់អ្នកដទៃ​ទៀតផងដែរនៅក្នុងកម្មវិធី​បារ​ខែ​មភ្នំពេញ​​ឆ្នាំ 2015 នេះ ​! អ្នក​អាច​ចុះ​ឈ្មោះ​​, នៅ​ទី​នេះ ហើយ​អ្នក​អាច​នឹង​អាច​ទទួល​បាននូវ​អាវ​យឺតដោយ​ឥត​គិត​ថ្លៃ (ស្តុកមានកំណត់) ​! ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្តល់​បទ​បង្ហាញនោះ​, សូម​បំពេញ​ ទម្រង់​បែបបទ នេះ។ ប្រសិន​បើ​អ្នក​ជា​អង្គការ​មិនស្វែងរកប្រាក់​ចំណេញ​ដែលត្រូវការ​ស្តង់​ដោយឥតគិតថ្លៃ (ចំនួន​មាន​កំណត់​) សូម​បំពេញ​ ទម្រង់​បែបបទ នេះទុក​ជាមុន​។ ​ម្យ៉ាងវិញទៀត​ អ្នក​អាចចូលទៅកាន់ គេ​ហ​ទំព័រ របស់ពួកគេសម្រាប់​ពត៌មានបន្ថែមឬក៏អ្នកអាចចូលទៅកាន់ ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់បាខែមភ្នំពេញបានផង​ដែរ​!