សូមណែនាំព្រឹត្តិការណ៍បាខែមកំពត ឆ្នាំ ២០១៥ !

ព្រឹត្តិការណ៍ បាខែមកំពត នឹងធ្វើឡើងនៅថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ ២០១៥ នៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ខេត្តកំពត។ នៅក្នុងកម្មវិធីរយៈពេល ១ថ្ងៃ កន្លះនេះ នឹងមានបទបង្ហាញប្រមាណជាង ៤០ ប្រធានបទ និងវាគ្មិន ប្រមាណ ២៥នាក់។ ដូច្នេះសូមចាប់យកឱកាសនេះ ដោយជ្រើសរើសបទបង្ហាញណាមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដែលប្រធានបទនីមួយៗមានបិទនៅលើតារាងប្រធានបទធំមួយនៅបរិវេណកម្មវិធី ។ ប្រធានបទអាចទាក់ទងទៅនឹងចំណុចសំខាន់ៗបួនគឺ៖

- អាជីពការងារ

- សហគ្រិនភាព

- ការរចនា និងច្នៃប្រឌិត

-បច្ចេកវិទ្យាអ៊ីនធឺណិត។

វាគ្មិននីមួយៗត្រូវរើសផ្នែកណាមួយខាងលើនេះដើម្បីបង្កើតជាប្រធានបទរបស់ខ្លួន។

ប្រធានបទ៖

វាគ្មិនទាំងអស់អាចមើលប្រធានបទរបស់ខ្លួនដែលត្រូវធ្វើបទបង្ហាញបាន តាមរយៈតារាងប្រធានបទធំមួយនៅបរិវេណកម្មវិធី ឬមើលនៅតាមមុខបន្ទប់នីមួយៗ ប្រសិនបើអ្នកមានទូរស័ព្ទទំនើប អ្នកអាចទាញយកកម្មវិធី Barcamp Cambodia ពី Play Store ឬ Apps Store ម្យ៉ាងវិញទៀតអ្នកអាចមើលនៅលើវេបសាយ៖ www.barcampcambodia.org ។ ប្រធានបទនីមួយៗ មានរយៈពេល ១ម៉ោង។

របៀបវារៈ

========================

២១-មីនា- ២០១៥

ម៉ោង ៧:៣០ ព្រឹក- ៨:៣០ ព្រឹក៖ ចុះឈ្មោះ វាគ្មិន ភ្ញៀវកិត្តិយស និងទស្សនាការបង្ហាញស្នាដៃផ្សេងៗ

ម៉ោង ៨:៣០ ព្រឹក- ៩:០០ ព្រឹក៖ បើកកម្មវិធី

ម៉ោង ៩:០០ ព្រឹក – ១០:០០ ព្រឹក៖ សិក្ខាសាលា ម៉ោងទី ១

ម៉ោង ១០:០០ ព្រឹក – ១១:០០ព្រឹក៖ សិក្ខាសាលា ម៉ោងទី ២

ម៉ោង ១១:០០ ព្រឹក – ១២:០០ ព្រឹក ៖ សិក្ខាសាលា ម៉ោងទី ៣

ម៉ោង ១២:០០ ថ្ងៃ- ១:៣០ រសៀល ៖ សម្រាកអាហារថ្ងៃត្រង់ (ដោយខ្លួនឯង)

ម៉ោង ១:៣០ ថ្ងៃ – ២:០០ រសៀល៖ កម្មវិធីកម្សាន្ត សំដែង និងចាប់រង្វាន់

ម៉ោង ២:០០ រសៀល – ៣:០ រសៀល ៖ សិក្ខាសាលា ម៉ោងទី ៤

ម៉ោង ៣:០០ រសៀល – ៤:០០ រសៀល ៖ សិក្ខាសាលា ម៉ោងទី ៥

ម៉ោង ៤:០០ រសៀល – ៥:០០ ល្ងាច ៖ សិក្ខាសាលា ម៉ោងទី ៦

ម៉ោង ៥:០០ ល្ងាច – ៥:៣០ ល្ងាច៖ កម្មវិធីកម្សាន្ត និង ថតរូប

២២-មីនា – ២០១៥

ម៉ោង ៨:០០ ព្រឹក – ៩:០០ ព្រឹក៖ ចុះឈ្មោះ

ម៉ោង ៩:០០ ព្រឹក – ១០:០០ ព្រឹក៖ សិក្ខាសាលា ម៉ោងទី ៧

ម៉ោង ១០:០០ ព្រឹក – ១១:០០ ព្រឹក៖ សិក្ខាសាលា ម៉ោងទី ៨

ម៉ោង ១១:០០ ព្រឹក – ១២:០០ ព្រឹក៖ សិក្ខាសាលា ម៉ោងទី ៩

ម៉ោង ១២:០០ ថ្ងៃត្រង់៖ បិទកម្មវិធី