កម្មវិធីបារខែមបាត់ដំបងឆ្នាំ 2016

ដោយមានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា, កម្មវិធីបារខែមបាត់ដំបងឆ្នាំ 2016 នេះមានគោលបំណងដើម្បីលើកកម្ពស់វិស័យអប់រំ, វិស័យទេសចរណ៍, បច្ចេកវិទ្យា,​​ អាជីវកម្ម នៅក្នុងខេត្តបាត់ដំបង។

ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី 25-26 ខែមិថុនាខាងមុខនេះនៅសាកលវិទ្យាល័យបាត់ដំបង។ សិក្ខាសាលាទាំងពីរថ្ងៃនេះនឹងមានវត្តមានវាគ្មិនចំនួន 25 រូបមកពីរាជធានីភ្នំពេញនិងខេត្តបាត់ដំបង ព្រមទាំងមានការតាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យា និងមានការពិភាក្សានិងជាមួយនិងអ្នកជំនាញផងដែរ។

កម្មវិធីបារខែមបាត់ដំបងនៅឆ្នាំនេះនឹងប្រមូលផ្តុំសហគ្រិន, ម្ចាស់អាជីវកម្ម, សិស្សនិស្សិត, សាស្រ្តាចារ្យ និងអ្នកជំនាញ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ពួកគេនៅក្នុងវិស័យ ទេសចរណ៍ បច្ចេកវិទ្យា និង អាជីវកម្ម។ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសតែមួយគត់ដល់អ្នកចូលរួមដើម្បីស្វែងយល់អំពីចំណុចសំខាន់ៗនៅក្នុងវិស័យទាំងនេះ ត្បិតចំណេះដឹងទាំងនេះជាកត្តាចាំបាច់មួយក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញនាពេលបច្ចុប្បន្ន និងទៅអនាគត។

បារខែមគឺជាព្រឹត្តិការណ៍សង្គម ទាក់ទង​នឹងបច្ចេកវិទ្យា អាជីវកម្ម ប្រចាំឆ្នាំដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និត រវាងវិស័យសង្គមស៊ីវិល វិស័យឯកជន រួមជាមួយស្ថាប័នរដ្ឋាភិបាលផងដែរ។ កាលពីឆ្នាំ២០១៥ បារខែម​របាត់ដំបង បានទាក់ទាញអោយមានអ្នកចូលរួមប្រមាណជា​ង ១០០០ នាក់។ ក្នុង​ឆ្នាំ ២០១៦ នេះ កម្មវិធី​សង្ឃឹម​ថា​នឹង​មាន​​អ្នក​ចូលរួម​ប្រមាណ ១២០០នាក់។

សំរាប់ពត៌មានបន្ថែម សូមចូលទស្សនាគេហទំព័រ បារខែមកម្ពុជា ។