កម្មវិធីបាខែមអង្គរឆ្នាំ 2016

កម្មវិធីបារខែមអង្គរនឹងត្រូវធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី 27-28th ខែកុម្ភៈ ឆ្នាំ 2016 ចាប់ពីម៉ោង 7:30 ព្រឹក – 5:30 ល្ងាចនៅ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ។

ព្រឹត្តិការណ៍នេះនឹងនាំមកនូវការជួបជុំគ្នាពីបណ្តាវាគ្មិនជាច្រើនរូបដែលមានបទពិសោធន៍ពីវិស័យផ្សេងៗដូចជា បច្ចេកវិទ្យា អាជីវកម្ម និងបដិសណ្ឋារកិច្ច, ដោយពួកគេចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ពួកគេជាមួយនិងអ្នកចូលរួម។

ព្រឹត្តិការណ៍បារខែមអង្គរឆ្នាំ 2016 នេះនឹងផ្តោតជាសំខាន់ទៅលើឥទ្ធិពលនៃការប្រើប្រាស់អ៊ីនធឺណិតនិងបច្ចេកវិទ្យាថ្មីៗមកលើវិស័យទេសចរណ៍។ នេះជាឱកាសល្អមួយសំរាប់សិស្សនិស្សិត គ្រូបង្រៀន ព្រមទាំងយុវជននៅខេត្តសៀមរាបក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ជុំវិញវិស័យបច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋាកិច្ច ពីបណ្ដាអ្នកឯកទេសក្នុងវិស័យបច្ចេកវិទ្យាពត៌មានសម្រាប់ការអប់រំ ទេសចរណ៍ និងអាជីវកម្ម ដែលជាកត្តាចាំបាច់មួយក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញនាពេលបច្ចុប្បន្ននិងទៅអនាគត។

អ្នកចូលរួមអាចចុះឈ្មោះបានដោយឥតគិតថ្លៃ នៅទីនេះ។ សម្រាប់ពត៌មានបន្ថែម សូមចូលទស្សនាគេហទំព័របាខែមកម្ពុជាផ្លូវការនៅទីនេះ : www.barcampcambodia.org