Yohan Brizolier

About Yohan Brizolier

Yohan is the creative Geek of the team ! French designer and mobile addict, he takes care of all design materials made for Geeks in Cambodia. He also enjoys sneaking around to find the latest releases in order to deliver some cool reviews !

Posts by Yohan Brizolier:

post-image

ទូរស័ព្ទ NOKIA LUMIA 925

ទូរស័ព្ទ Nokia Lumia 925 នឹង​មានដាក់លក់​ឆាប់ៗនេះសម្រាប់​ទីផ្សារ​អ៊ឺ​រ៉ុ​ប​និង​ចិន ​ក្រោយ​មក​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ តម្លៃ​លក់​រាយ​នៃទូរស័ព្ទ​ Nokia Lumia 925 ត្រូវ​បាន​គេ​រំពឹងគិត​ថា​នឹងមានតម្លៃប្រមាណជា 611 $ ។
លក្ខណៈ​ពិសេស​កាមេរ៉ា​ថ្មី​របស់​ខ្លួន​គឺ​ក៏​អាច​មាន​ភាព​ទាក់​ទាញ​ មានមុខងារ​ថតរូប​ពន្លឺទាប​ដែល​អនុញ្ញាត​ឱ្យ​ថតរូបភាព​ដែល​មាន​គុណភាព​ខ្ពស់​សូម្បី​តែ​នៅ​ក្នុង​ទី​ងងឹត​ ប្រព័ន្ធ​កាមេរ៉ាដ៏​ឆ្លាតវៃ​របស់ Nokia ​អនុញ្ញាត​អោយថតរូបបានច្រើនក្នុង​ពេល​តែ​មួយ​ ។
នេះជាការពិនិត្យ​ឡើងវិញ​របស់​យើង​​ដូច​ខាង​ក្រោម ​:

អ្នក​អាចមើល​​វីដេអូ​​អំពី Nokia Lumia 925 ដូចខាងក្រោម ​:

post-image

ទូរស័ព្ទ IPHONE ដែលមានម្លៃទាប អាចនឹងត្រូវបានចេញផ្សាយនៅក្នុងឆ្នាំនេះ

មានពាក្យ​ច​ចាម​អារាម​មួយបាននិយាយថាទូរស័ព្ទ iPhone ​ដែលមានតំលៃទាប​អាច​ត្រូវ​បាន​ចេញ​ផ្សាយ​នៅចុង​ឆ្នាំ​នេះប្រហែល​ជា​នៅ​ក្នុង​ខែ​កញ្ញា​) ។
ក្រុមហ៊ុន Apple អាច​ចាប់​ផ្តើ​ម​អភិវឌ្ឍ​ន៍​ទូរស័ព្ទ iPhone ប្រភេទ​ថ្មីមួយ​ទៀតដែលមានលំដាប់ថ្នាក់​ក​ណ្តា​ល​ជាមួយនឹង​តំលៃទាប​ដើម្បីចូលទៅកាន់ទីផ្សារដូចជាទីផ្សា​អាស៊ីជាដើម​​) ។
ទូរស័ព្ទ iPhone ត​ម្លៃ​ទាប​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជាមួយ​នឹង​តម្លៃ​ 300$ ដែល​មានតំណភ្ជាប់ 3G មិនមាន 4G ទេ​) ។ លក្ខណៈ​ពិសេស​របស់​វា​អាច​អនុញ្ញាត​អោយ​អ្នកប្រើអ៊ីធឺណេតធម្មតាបាន​និង​ការ​ហៅ​ទូរស័ព្ទបានជាធម្មតា​​ប៉ុន្តែ​មិន​មាន​អ្វី​​ច្រើន​ទេ។
បំ​លាស់​ប្តូ​រ​នេះ​គួរ​តែ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Apple ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​និង​ជាពិសេស​នៅ​ក្នុង​ប្រទេស​ចិន​។ បើ​ទោះ​បី​ជា​វា​ហាក់​ដូច​ជា​សំដៅលើ​ទីផ្សារ​របស់​ប្រទេស​ចិន​ ​យើង​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថាទូរស័ព្ទនេះអាច​នឹង​មានវត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

post-image

ទូរស័ព្ទ SAMSUNG GALAXY WIN

ទូរស័ព្ទនេះត្រូវបានគេ​ប្រកាសលក់នៅ​ក្នុង​ប្រទេស​ចិន​ Samsung Galaxy Win ​​បានបើក​សម្ពោធ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌាកាលពីប៉ុន្មានថ្ងៃកន្លង​ទៅនេះ ។

ទូរស័ព្ទនេះត្រូវ​បានគេចាត់​ថ្នាក់ជា​​ទូរស័ព្ទថ្នាក់កណ្តាល ទូរស័ព្ទនេះ​​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ទូរស័ព្ទ​​ផ្សេង​ទៀតដែលមានតំលៃទាប​ដែល​មាន​គុណភាព​ល្អជាមួយនិង​តំលៃ​សមរម្យ ។
Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹងត្រួតពិនិត្យ​នូវ​ចំណុច​ខ្លាំង​និងចំនុច​ខ្សោយ របស់ ​​ Samsung Galaxy Win ​:

post-image

HTC ONE រចនាម៉ូដដោយភាពច្នៃប្រឌិត

ទូរស័ព្ទនេះត្រូវបានជាប់ឆ្នោតថាជាទូរស័ព្ទដ៏​ល្អ​បំផុត​ក្នុង​អំឡុង​ពេលកិច្ចប្រជុំ សមាជពិភពលោកស្តីពីទូរស័ព្ទដៃប្រចាំ​ឆ្នាំ2013 ។
រួម​បញ្ចូល​គ្នា​ជាមួយនិងការ​រចនាដ៏​ស្រស់ស្អាតជាមួយ​និងបច្ចេកវិទ្យាប្រកបដោយ​ការ​ច្នៃ​ប្រឌិតទូរស័ព្ទ HTC ONE ជាទូរស័ព្ទដែលប្រកបទៅដោយ គុណភាពខ្ពស់ ។
ប្រព័ន្ធ​ប្រតិបត្តិកា​រ ​: Jelly Bean 4.1
អូឌីយ៉ូ​ : ប្រដាប់បំពងសំលេងស្តេរ៉េអូនៅខាងមុខភ្ជាប់ជាមួយនិងអំភ្លី​ជាមួយ និង​បច្ចេកវិទ្យា​ HTC BoomSound
អេក្រង់​: ​អេក្រង់ដែលមានកំរិតភាពច្បាស់ Full HD  1080 X 1920 ភីកសែល​)
កាមេរ៉ា​: ឧប​ករ​ណ៏ UltraPixel ចាប់​យក​ពន្លឺ​ច្រើន​ជាង​ម៉ាស៊ីន​ថត​នៅ​លើ​ទូរស័ព្ទ​ទំនើបផ្សេង​ទៀត ។
អង្គចងចាំ ​: ចាប់ពី 32GB ដល់ 64GB
លក្ខណៈ​ពិសេស​: កម្មវិធី​ទូរទស្សន៍ HTC ​Sense​ កម្មវិធី​ប​ណ្តា​ញ​សង្គម HTC BlinkFeed … ។
ទូរស័ព្ទដៃដ៏ល្អនេះ​ពឹង​ផ្អែក​ទៅ​លើ​ការ​រចនាម៉ូតមួយ​ដ៏ស្មុគស្មាញ​​ដែល​ក្រុមឌីសាញ​របស់​ក្រុមហ៊ុន HTC បានពណ៌នា​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម ​:

post-image

ទូរស័ព្ទដែលមានតំលៃទាបហើយអាចប្រើប្រាស់បណ្តាញសង្គមបាន

ការណែនាំអំពី​ទូរស័ព្ទ Nokia Asha 210 ​!
​យើង​កំពុងតែជក់ចិត្តទៅ​និងទូរស័ព្ទថ្មីៗក្នុងនោះដែរទូរស័ព្ទ Nokia Asha 210​ ថ្មី​ត្រូវបានគេ​បាន​ប្រកាស​ថាជាទូរស័ព្ទ “បណ្តាញសង្គម​​” ។
គួរ​បញ្ជាក់​ផង​ដែរថាអ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Nokia Asha 210 នឹង​​អាច​ប្រើប្រាស់​លក្ខណៈ​ពិសេស WhatsApp ទាំងមូល​ដោយ​ឥត​គិត​ថ្លៃ​ ។
​ទូរ​ស័​ព្ទ​នេះ​នាំមកជាមួយនូវប្រភេទផ្សេងៗគ្នាមានទាំងប្រភេទ​​ស៊ី​ម​មួយ​និងប្រភេទ​ស៊ី​ម​ពីរ​ ។
ការ​បញ្ចេញ​ទូរស័ព្ទ​ថ្មី​នេះ​ក៏​ត្រូវ​បាន​អះអាង​ថា​ជា​ការ​ចំណាយ​មួយ​ដែល​ទាប​ជាមួយ​និង​តំលៃត្រឹមតែ 72 ដុល្លារ​តែប៉ុននោះ ។
ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បានប្រកាស់ដាក់​លក់​នៅ​ក្នុង​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ។

back to top BACK TO TOP