Roman Di Geronimo

About Roman Di Geronimo

Roman is the "gadget geek" of the team, consistently hunting for the latest cool and trendy stuff. Addicted to tech accessories, and glad to share information with other geeks, he is deeply convinced that Cambodia is the perfect home for his geeky finds to spread out !

Posts by Roman Di Geronimo:

post-image

ឧបករណ៍អេឡិចត្រូនិច SmartLock និង SmartBike ជា Smart devices ពីរដែលអាចការពារម៉ូតូ របស់អ្នកបាន

ម៉ូតូ​គឺជា​មធ្យោបាយធ្វើតំណើរដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទីផ្សារ​ដ៏​រឹងមាំមួយ​ដោយផ្តល់ឱកាស​ជាច្រើន​សម្រាប់​អ្នក​ផ្តល់​សេវាទាំងឡាយសំរាប់ម៉ូតូ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។
បើតាមរយៈវេបសាយមួយដ៏គួរជាទីពេញចិត្តរបស់យើង ថ្មីៗនេះយើង​បាន​រក​ឃើញ​នូវ ឧបករណ៍​មួយ​ចំនួន​ដែល​អាច​ផ្តល់​ចំណាប់អារម្មណ៍​ដល់អ្នកប្រើប្រាស់យាន្តជំនិះភាគ ច្រើននៅក្នុង​ប្រទេស​កម្ពុជា​ ។
SmartLock និង SmartBike គឺ​ជា​ឧបករណ៍​ពីរ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដាក់ជាប់នឹង​ម៉ូតូ​របស់​អ្នកជា​អ​ចិ​ន្ត្រៃយ៍​ ​។ អ្នកជំនាញមក​ពី Digi​-GPS ដែល​មាន​ឯក​ទេសខាងសោ​​យានយន្ត​បានបង្កើត​ឧបករណ៍​ទាំង​នេះមានគោលបំណងក្នុង​ការ​នាំ​មក​នូវ​ការ​ការពារ​ដ៏​ឆ្លាតវៃមួយ​សម្រាប់​ម៉ូតូ​។
Smartlock ជាឧបករណ៍​ប៊្លូ​ធូ​សមួយ​ដែល​​ត្រូវ​បាន​ភ្ជាប់ទៅកាន់ប្រព័ន្ធអគ្គីស​នីក្នុងម៉ូតូ​របស់​អ្នក​ វាមាន​តម្លៃ​ប្រមាណ​ជា 25 $ ។ ប្រសិន​បើ​នរណា​ម្នាក់​ព្យាយាម​ប៉ះពាល់​ឬ​លួច​ម៉ូតូ​របស់​អ្នក​ វា​និងផ្ញើ​សារ​មួយ​ទៅ​អ្ន​​កដោយ​ស្វ័យប្រវត្តិ​។ ទោះបី​ជា​យ៉ាងណាក៏ដោយក្នុងរយៈចំងាយ ប្រមាណ 30 ម៉ែត្រ (ដែន​កំណត់​សម្រាប់​ការ​តភ្ជាប់​ប៊្លូ​ធូ​ស)​ អ្នក​នឹង​មិន​ត្រូវ​បានទទួលការរំលឹក ទេ។ លក្ខណៈ​ពិសេស​ដ៏មាន​ប្រយោជន៍​មួយ​ទៀត​នោះគឺ​​សោ​រស្វ័យប្រវត្តិ​​នឹងចាប់ផ្តើមបើកនៅ​ពេល​ដែល​អ្នក​ដើរចេញក្នុងរយៈចំងាយជាង10ម៉ែត្រ​ឆ្ងាយ​ពី​ម៉ូតូ​របស់​អ្នក​ ។
SmartBike នេះ​បាន​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេស​ដែលកាន់តែជឿនលឿនបន្ថែម​ទៀត​រួម​ជា​មួយ​នឹង​តម្លៃដ៏​ខ្ពស់​។ ​ឧបករណ៍​ប៊្លូ​ធូ​សដែលមានតំលៃ 80 $ នេះបានផ្ដល់​នូវ​មុខងារ​ដូចគ្នានិង​ឧបករណ៍មុន​បូករួម​ជាមួយនិង​ស៊ី​ម​កាតមួយទៀត​។ អ្នក​អាច​តាមដាន​ទីតាំងម៉ូតូ​របស់​អ្នក​តាម​រយៈ GPS ។ នេះ​ជា​លក្ខណៈ​ពិសេស​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់អ្នកដែល​​ងាយ​​ភ្លេចកន្លែង​ដែល​ពួក​គេ​ចត​យានយន្ត​របស់​ពួក​គេ​ អ្នក​ក៏​អាច​បិទ​ម៉ូតូ​របស់​អ្នក​ដោយ​គ្រាន់​តែផ្ញើរសារ​តាម​រយៈ​កម្មវិធីដែលដំណើរ​ការ​ដោយ iOS ឬ​តាម​រយៈ​សារ​អត្ថបទ​នៅក្នុងទូរសព្ទ របស់អ្នក។
Digi​-GPS បាន​និង​កំពុង​ធ្វើ​ការ​នៅ​លើ​ប្រព័ន្ធ​ចាក់​សោ​នៅ​លើ​ម៉ូតូអស់រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​។ ជាមួយ​នឹង​កំណើន​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នេះ​ក្រុម​ហ៊ុនបាន​វាស់​វែងឱកាស​ដែលនិងចូលមកដល់​ ។ អាជីវកម្ម​លើ​ប​ណ្តា​ញអ៊ីនធើណេត​ត្រូវ​បាន​គេវិនិយោគ​នៅ​ក្នុង​ជំនាន់​ថ្មី​នៃ​ម៉ូតូ​ដែល​បង្ហាញពី​ឱកាស​ដ៏ល្អសម្រាប់ Digi​-GPS ដើម្បី​ផ្សព្វ​ផ្សាយ​ប​ច្ចេ​ក​វិទ្យា​របស់​ពួក​គេ​ទៅ​កាន់​ទី​ផ្សារ​ផ្សេង​ទៀត​។
Digi​-GPS ក៏បាន​ប្រឈម​មុខនឹង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ទីផ្សារ Smart-Locking នៅលើ​ម៉ូតូ​​ផងដែរ : SetechViet​ ជាអ្នកត្រួស​ត្រា​យ​ផ្លូវ​នៅ​ក្នុង​ប្រភេទ​នៃ​ប​ច្ចេ​ក​វិទ្យា​នេះ​។ រហូត​មក​ដល់​ពេលនេះ SetechViet ត្រូវបាន​លក់​ឧបករណ៍​របស់​ពួក​គេ​ចេញប្រហែល 1,000 គ្រឿង ចំណែក​ឯ​ផលិតផល Digi​-GPS … More

post-image

ក្រុមហ៊ុន Samsung បានបញ្ចេញ​ នូវផលិតផលនាឡិកាដៃ Galaxy Gear Smartwatch

ក្រុមហ៊ុន Samsung ទើប​តែ​បញ្ចេញ​នូវ​ផលិតផល​ថ្មី​ៗចំនួនបី​​ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍​​បង្ហាញផលិតរបស់ Samsung ដោយ​បង្ហាញ​ជា​សាធារណៈ​ដែលធ្វើឡើង​​នៅ​ក្នុង​ទីក្រុង​ប៊ែ​ក​ឡាំង​និងទីក្រុង​និង​ញូ​វ​យ៉​ក​នៅ​ថ្ងៃ​ពុធ​ទី 4 ខែ​កញ្ញា។
ក្រុមហ៊ុន Samsung និង​បង្ហាញពី “Galaxy Gear​” smartwatch ជាមួយនិងទូរស័ព្ទ Galaxy Note 3 និង​ Galaxy Note 10.1 ។ ផលិតផលទាំង​បី​នេះ​​នឹង​អាច​រកទិញ​បាន​ចាប់ពីថ្ងៃទី 25 ខែ​កញ្ញា​នៅ​ក្នុង149ប្រទេស​។

Samsung Gear ផ្តល់​នូវ​មុខងារ​ដូច​គ្នាទៅនិង​ទូរស័ព្ទ​ទំនើប​ភាគ​ច្រើន​ដែលមាន​ន័យ​ថា​អ្នក​អាច​សរសេរ​និង​ទទួល​សារ​អត្ថបទ​​ ​ទាញ​យក​កម្មវិធី ថត​រូប ថតវីដេអូ​ និង​​ការ​ហៅ​ទូរស័ព្ទ​។ វា​មិនមែន​ជា​ឧបករណ៍​ដែល​​ឯករាជ្យ​នោះទេដូច​ដែល​វា​ត្រូវ​បានភ្ជាប់ជាមួយផលិតផល​ខ្លះនៃ Samsung Galaxy ដូចជា​ Galaxy 3 និង Galaxy Note​ 10.1 ។
នៅ​ក្នុង​ខែ​តុលា​នេះ​ ក្រុមហ៊ុន​នឹង​ចាប់ផ្តើមអភិវឌ្ឍន៍វាអោយកាន់តែប្រសើរឡើងថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់​ smartwatch សំរាប់ Galaxy S3​  S4 និង​ Galaxy Note 2 ។ រហូត​មក​ដល់​ពេល​នេះកម្មវិធី​មួយ​ចំនួន​ត្រូវ​បាន​ដំឡើង​រួច​ជាស្រេច​នៅ​លើ smartwatch … More

post-image

បំណះ Kite ជាបច្ចេកវិទ្យាដែលបម្រើ អោយវិស័យសុខភាព

ដូច​​​ដែល​អ្នក​បាន​ដឹងស្រាប់ហើយថាសត្វ​មូស​​បានបង្កអោយមាន​ជំងឺ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ពី​ជំងឺ​គ្រុនចាញ់​នឹង​ជំងឺ​គ្រុន​ឈាម​ សត្វជញ្ជក់​ឈាមទាំង​នេះ​បានរុករាន​ដល់មនុស្ស​ម្នាទាំង​ឡាយ។ ការខាំរបស់វាមិនសូវជាឈឺប៉ុន្មានទេ តែវាអាចចំលងរោគបង្កជាជំងឺបានតែ​អ្នក​អាច​នឹង​មិន​បាន​ដឹង​ជាមុនទេ​ពេល​រោគសញ្ញា​ដំបូង​លេចឡើង​។
នៅ​ពេល​ដែល​វាចេញមកតតាំងជាមួយ​យើង​នោះមនុស្ស​យើង​មាន​ជម្រើស​តិចតួច​ណាស់​។អ្នក​អាច​ព្យាយាម​លាបឡេ ឬ​សូម្បី​តែ​​ប្រេងធម្មជាតិ​ដែល​ផ្អែក​ជាសំខាន់​លើ citronella ប៉ុន្តែ​​វា​មិន​មាន​ប្រសិទ្ធិ​ភាព100ភាគ​រយ​នោះទេ ​។ សត្វមូស​ត្រូវ​បាន​ទទួល​ការ​ហ្វឹកហាត់ពី​ធម្មជាតិ​ដើម្បី​រក​ឃើញក្លិនរបស់មនុស្ស​។ ពួកវាមានសមត្ថភាពស្រង់ក្លិនពីកំណើត​និងមាន​សរីរាង្គ ដ៏អស្ចារ្យ​ដែល​អនុញ្ញាត​ឱ្យ​ពួក​វា​ឆាប់រក​​ឃើញ​ឈាម​របស់​មនុស្ស​។ អ្នក​អាច​ព្យាយាម​យ៉ាងលំបាកដើម្បី​ប្រើ​​ផលិត​ផលជាច្រើនដើម្បីលាក់ខ្លួន​អ្នកពីពួកវា ​អ្នក​ពិត​ជា​ជៀស​វៀង​បញ្ហា​ជំនួស​ឱ្យ​ការ​ដោះ​ស្រាយ​វា​។
Kite ចាប់យកបញ្ហា​ពី​ចំនុចផ្សេងៗ​​និង​សួរ​សំណួរយ៉ាង​សាមញ្ញ​បំផុត​​ “តើ​អ្វី​ដែលអាចធ្វើអោយ​សត្វមូស​លែង​អាច​រក​ឃើញ​ឈាម​របស់​មនុស្ស​ទៀត” នោះ​មាន​ន័យ​ថា​:”​នៅ​ទី​បំផុតនោះជាអ្វី​ដែល​មនុស្ស​​និង​សត្វមូស​អាចរស់ជាមួយគ្នាបាននៅ​លើ​ផែនដី​ ?” អ្នក​ប្រហែល​ជា​គិត​ថា​វា​មិន​អាច​ទៅរួចទេដោយ​សារ​តែ​មូស​និង​មនុស្ស​គឺ​ស្ថិតនៅ​ក្នុង​ស​ង្រ្គា​មជាមួយគ្នាអស់រយៈពេល យ៉ាងយូរ​​។
​Kite បាន​បង្កើតជារបាំងមួយដែលធ្វើ​ឱ្យ​អ្នកមិនត្រូវបាន​​មើល​ឃើញ​ពីសត្វ​មូស​យ៉ាង​ហោច​ណាស់រយៈពេល48ម៉ោង ។ វា​ធ្វើការ​ដោយសមាសធាតុមួយ​ដែល​មិនមានជាតិ​ពុល​ដែលអាចបង្ខាំង​ជំនាញ​របស់សត្វមូស​​ដែលមិនអាចរក​ឃើញ​កាបូន​ឌីអុកស៊ីត​នៅ​ក្នុង​ឈាម​របស់​យើង​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​ត្រូវ​បិទ​បំណះ​នោះនៅ​លើ​សំលៀក​បំពាក់​របស់​អ្នក ​នោះអ្នកនិង​រំពឹង​គិតថា​វានឹងមិនអាចចាប់អ្នកបានក្នុងរយៈពេលពីរថ្ងៃ​។
Kite ​មានវត្តមានជា​លើក​ដំបូង​របស់​ខ្លួន​នៅប្រទេសអ៊ូហ្គង់ដាដែលជាប្រទេស​មួយដែលទទួល រងផលប៉ះពាល់ដោយជំងឺ​គ្រុនចាញ់យ៉ាង​ខ្លាំង ។ បំណះ Kite ​ផ្តល់​ឱ្យ​យើង​នូវ​ទស្សនៈ​ដ៏​ល្អ មួយ​​នៃ​ប​ច្ចេ​ក​វិទ្យា​ដែលអាចជួយដោះស្រាយបញ្ហា​របស់មនុស្សបាន។

post-image

ឧបករណ៍ Emotiv Insight Neuroheadset

ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​​នៃ sci​-Fi​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​​ប​ច្ចេ​ក​វិទ្យា​ថ្មីៗនា​ពេល​អនាគត​នេះ​។ ថ្ងៃ​នេះ​យើង​បាន​សម្រេច​ចិត្ត​ផ្តោ​ត​លើ​វិទ្យា​សា​ស្រ្ត​ដែល​អនុញ្ញាត​ឱ្យ​អ្នក​គ្រប់គ្រង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ករបស់​អ្នក​ដោយ​គ្រាន់តែ​ប្រើការគិតតែប៉ុណ្ណោះ​។
យើង​បាន​រក​ឃើញ​ប្រព័ន្ធ Emotiv ដោយ​ក្រុម​ហ៊ុន​អូស្ត្រាលី​មួយដែលជាអ្នកតំរង់ទិស​​ស្រាវ​ជ្រាវនិងធ្វើ​ពាណិជ្ជកម្មលើផលិតផលដែលមានប​ច្ចេ​ក​វិទ្យា neuro​​​ នៅក្នុង​ទ្រង់​ទ្រាយ​ដ៏ធំ​មួយ​។​ ការរចនាចំណុច​ប្រទាក់របស់​ Emotiv Insight ​ពឹងផ្អែកលើ​ប​ច្ចេ​ក​វិទ្យា electro​-encephalography ។តំណើរការដ៏ស្ថិតស្ថេរ​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យា neuro នេះទទួលបានមកវិញនូវ​ការ​បង្កើត​​ផលិតផល EPOC ​and INSIGHT ។

Emotiv បាន​បើក​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ 2008 ផលិតផល neuro ​លើក​ដំបូង​របស់​ខ្លួនត្រូវបានគេ​ហៅ​ថា EPOC ដែល​ជាពហុបណ្តាញ​ឥត​ខ្សែ neuro​-headset ។ វាបាន​ប្រើ​ឧបករណ៍​ចាប់​សញ្ញាចំនួន 14 ដែលបានបង្វែរ​​សញ្ញា​ណអគ្គីស​នី​ទាំងអស់​ដែលបានបង្កើតឡើង​ដោយ​ខួរក្បាលអោយក្លាយជា​​សកម្មភាព​នៅ​លើ​អេក្រង់​។ សូមចំណាំថា​កំរិត​នៃ​ការ​ផ្តោ​ត​អារម្មណ៍​លើ​គំនិត​របស់​អ្នក​បង្ក​អោយ​មាន​អនុភាពសញ្ញា​ខួរក្បាល​តិច​ឬ​ច្រើន​​​។ ជា​លទ្ធផល​អ្នក​ប្រើប្រាស់​ត្រូវ​តែ​ទទួលការ​​ប​ណ្តុះ​ប​ណ្តា​លចិត្ត​របស់​ពួក​គេ​មុនសិនមុន​ពេល​គេស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ឧបករណ៍ទាំង​មូល។ ដើម្បី​ធ្វើ​ដូច្នេះបាន Emotiv ផ្ដល់​នូវ​កម្មវិធីមួយ​ដើម្បី​ជួយ​អ្នក​ក្នុងការ​គ្រប់គ្រងលើ​ “កំលាំង telekinetic​” ។ ការ​ពេញ​និយម​បំផុត​នោះគឺ​ការដឹងដោយ​ខួរក្បាល​ ​ដែល​អ្នក​ប្រើប្រាស់​បង្កើននូវសមត្ថភាពរបស់គេ​ដោយ​មាន​ជំនួយ​ពី​ប្រអប់សប្បនិម្មិត 3D ​ពណ៌​ទឹកក្រូច​ដែលអណ្តែ​ត​នៅ​លើ​អេក្រង់​។ ការបណ្តុះបណ្តាល​នេះ​មាន​ការបង្វិលប្រអប់រាងគូបនៅ​ក្នុង​ទិសដៅផ្សេងគ្នាតាមរយៈការនឹកគិតនៅក្នុងខួរក្បាលរបស់ យើងទៅតាមទិសដៅ​ដែល​អ្នក​ចង់បាន។ គួរ​បញ្ជាក់​ផង​ដែរថា Emotiv បាន​បង្កើត​នូវ​កម្មវិធី​ដោយឥត​គិត​ថ្លៃ The Cortex Arcade ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាចអនុវត្ត​នូវលំហាត់​ផ្លូវចិត្ត​របស់​ពួកគេ​។ វា​រួម​បញ្ចូលនូវហ្គេម​​បី​ប្រភេទដែល​អនុញ្ញាត​ឱ្យអ្នកអាច​ពិ​សោធន៍​ពីប​ច្ចេ​ក​វិទ្យា​ក្នុងរបៀបដ៏រីករាយ​មួយ​។
បន្ទាប់​ពី​ទទួល​បានការ​លក់ដ៏​ជោគជ័យ​នៃ EPOC ហើយមានការផ្តល់​មតិ​ជាវិជ្ជមាន​ពី​ម្ចាស់​ដំបូង​ ​ក្រុម​ហ៊ុនបច្ចេ​ក​វិ​ទ្យា neuro​ … More

post-image

សន្និសិទសង្គមពាណិជ្ជកម្មទូរសព្ទ ចល័តនៅក្នុងប្រទេសកម្ពុជា

កាលពី​ថ្ងៃ​ទី 5 ខែ​កក្កដា​នៅរាជធានី​ភ្នំពេញមានរៀបចំ​ ស​ន្និ​សិ​ទសង្គមពាណិជ្ជកម្មទូរស័ព្ទ ចល័ត​ (MSOC​) ក្រោមការ​ផ្តួ​ច​ផ្តើ​ម​របស់ក្រុមហ៊ុន PIKOM និងក្រុមហ៊ុន RESOLVO ។ក្នុងនោះមានវត្តមានប្រតិភូ​មកជាង 120 នាក់មកពី​ប្រទេស​កម្ពុជា​ ម៉ាឡេស៊ី​ សហរដ្ឋអាមេរិក​ អារ៉ាប់​ និង​ប្រទេស​អ៊ីរ៉ង់​​ត្រូវ​បាន​ចូលរួម​ស​ន្និ​សិ​ទក្រោមអធិបតី​ភាព​លោករដ្ឋ​ម​ន្រ្តី​ក្រសួង​ព័​ត៌​មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​អគ្គ​លេខា​ធិ​ការ​នៃ NiDA (National IT Development Authority ​) ។ Geeks in Cambodia ​ពិតជាមានសំណាងណាស់​ដែលបានជួបអ្នក​តំណាងរបស់ក្រុមហ៊ុន PIKOM និង​ត្រូវ​បានគេ​អញ្ជើញ​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍​នោះ​។
PIKOM គឺ​ជា​សមាគម​តំណាង​ឱ្យ​វិស័យព័ត៌មានវិទ្យា​និង​​ប​ច្ចេ​ក​វិទ្យា​ទំនាក់​ទំនង ICT​) មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​​។ ក្រុមហ៊ុនPIKOM ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ1986 ដែលមាន​គោលដៅធ្វើអោយវិស័យ ICT ​មានការ​រីកចំរើន​នដើម្បីអោយ​មានផល​ប្រយោជន៍​និង​ប្រកបដោយការ​ប្រកួត​ប្រជែង។
សព្វថ្ងៃ​សមាគមនេះបានរួមបញ្ចូលក្រុម​ហ៊ុនជាង 1500 ក្រុម​ហ៊ុន​ដែលបំរើការ​ក្នុងវិស័យ ICT​ ហើយកំពុងប្រតិបត្តការបានជាង 80​% នៃ​ពាណិជ្ជកម្ម ICT ទាំងមូល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​
ក្រុមហ៊ុន RESOLVO ​កម្ពុជា​ផ្តល់​នូវ​ដំណោះ​ស្រាយខាងផ្នែក IT និង​ធានាអោយបាន​នូវភាព ល្អប្រសើរនៃធនធាន​សម្រាប់​គ្រប់ប្រភេទ​​អាជីវកម្ម​ទាំងអស់​។ ពួកគេ​ក៏​មាន​បទ​ពិសោធ​ន៏​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ជំនួញ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។
ប្រធានក្រុមហ៊ុន PIKOM និង RESOLVO បានរៀបចំសន្និសិទ MSOC នេះឡើងក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​សារៈ​សំខាន់​បន្ថែម​ទៀតក្នុងការ​លើកកម្ពស់​វិស័យ ICT នេះ​។ ក្រុមហ៊ុន PIKOM គាំទ្រ​ដល់​សមាជិក​របស់​ខ្លួន​ដើម្បី​បង្កើន​សកម្មភាព​នាំចេញ​និង​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​។ មានឱកាសថ្មី​ៗជាច្រើន​ដែល​លេចឡើង​ពី​តំបន់សេ​ដ្ឋ​កិច្ចអាស៊ាន​នា​ពេល​ខាង​​មុខនេះ​ដែល​នឹង​រួម​ចំណែកយ៉ាងខ្លាំង​ដល់​ការ​អភិ​វ​ឌ្ឍន៍វស័យ ICT នេះ​។
ប្រធានបទ​ជាច្រើន​ត្រូវ​បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ ស​ន្និ​សី​ទ​​សង្គមពាណិជ្ជ​កម្ម​ទូរស័ព្ទ​ចល័តនេះ។ ស​ន្និ​សិ​ទ​នេះ​​បានដាក់កិច្ចពិភាក្សា​ចំនួន​ពីរ​ចំនុច ​: ប្រធានក្រុមហ៊ុន … More

back to top BACK TO TOP