Roman Di Geronimo

About Roman Di Geronimo

Roman is the "gadget geek" of the team, consistently hunting for the latest cool and trendy stuff. Addicted to tech accessories, and glad to share information with other geeks, he is deeply convinced that Cambodia is the perfect home for his geeky finds to spread out !

Posts by Roman Di Geronimo:

post-image

ឧបករណ៍ MUKU SHUTTR ជាឧបករណ៍បញ្ជាម៉ាស៊ីនថតពីចម្ងាយ

ថ្ងៃ​នេះ​យើងនឹង​ណែនាំ​អ្នក​អោយស្គាល់​ឧបករណ៍អេឡិចត្រូនិចមួយដែលមានឈ្មោះថា Muku Shuttr ដែលធ្វើអោយអ្នក​ប្រើ​ប្រាស់អាចការ​បញ្ជា​ម៉ាស៊ីន​ថតពី​ចម្ងាយបាន​តាម រយៈកម្មវិធី​ថតរូបពី​ទូរស័ព្ទ​ iPhone និង Android របស់​​គេបាន​។ គេអាចភ្ជាប់វាបានភ្លាមដោយគ្រាន់តែ​​ចុចពីដងតែប៉ុននោះ​ជាមួយ Shuttr ដោយមិន​ត្រូវ​ការ​កម្មវិធី​ដើម្បីដំណើរការជាមួយ Apple និង​ឧបករណ៍​របស់ Samsung ។
“តើអ្នកធ្លាប់​​ព្យាយាម​ថតរូប​ជា​ក្រុមក៏​ប៉ុន្តែ​តែងតែ​បាត់មុខមនុស្សម្នាក់នៅក្នុងរូបថតនោះដែរឬទេ​?​”
នៅ​លើគេហទំព័រជា​ផ្លូវការ​របស់ Muku Labs ​ផ្តោតលើស្ថានភាព​ប្រចាំថ្ងៃដែល​ Shuttr អាច​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​បទ​ពិសោធកំរិត​ខ្ពស់បាន​។
នេះគឺ​ជាស្ថានភាព​ ​:
“តើអ្នកធ្លាប់​បាន​ព្យាយាម​ថតរូបខ្លួន​ឯង​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​​ប៉ុន្តែ​មើល​ឃើញ​ថា​ការថតនេះ​ត្រូវ​បាន​កំណត់​​ទៅតាមប្រវែង​ដៃរបស់​អ្នកឬទេ​?​”  “តើអ្នកធ្លាប់បាន​ព្យាយាម​​ថតរូបជា​ក្រុម​ក៏ប៉ុន្តែ​​តែងតែ​បាត់​មុខមនុស្សម្នាក់នៅ​ក្នុង​រូបថត​នោះដែរឬទេ​?​” ប្រសិន​បើ​អ្នក​មិនមានសំណាង ហើយ​ត្រូវបានមិត្តភក្តិ​របស់អ្នក​សុំអោយថតរូបជា​​ក្រុមនោះ​អ្នកនឹងគ្មាន​នរណា​ម្នាក់​នឹងចងចាំ​អ្នក​នៅពេលដែលយើងបង្ហាញវានាថ្ងៃណាមួយនៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខនេះ​។
ចម្លើយ​នៃ​បញ្ហា​ទាំង​នេះ​គឺមាននៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​ជាមួយ​នឹងទំហំ​របស់​ខ្លួន 61 X 26 X 6 និងទម្ងន់​ 10g ​នោះគឺ Muku Shuttr ។ ឧបករណ៍​នេះត្រូវបានភ្ជាប់​ជាមួយទូរស័ព្ទតាមរយៈ​ប៊្លូ​ធូ​ស ​បន្ទាប់​មក​វា​ផ្ដល់​ឱ្យ​អ្នក​នូវ​ភាពរីករាយសម្រាប់ការថតរូបដោយខ្លួនឯង​។
តើវា​តំណើរការ​ដោយ​របៀប​ណា​ ?
ឧបករណ៏​ Shuttr នេះ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​តាមរយៈ​ប៊្លូ​ធូ​ស​​បន្ទាប់ពី​មើល​ឃើញថា​​វាជាឧបករណ៍​មួយដែលជួយអោយអ្នក​អាច​រីករាយ​ជាមួយ​នឹង​ទូរ​ស័ព្ទ​របស់អ្នក។ វា​ត្រូវ​បានភ្ជាប់ទៅ​កាន់ទូរស័ព្ទ​របស់​អ្នក​រហូត​ដល់ពេល​អ្នកភ្ជាប់វា​ឡើងវិញ​ជាមួយឧបករណ៍​​ផ្សេង​ទៀត​​។ ដូចគ្នា​នេះ​ផង​ដែរ​អ្នក​អាច​ប្រើ​វាដើម្បីបញ្ជា​ PowerPoint ពី​ចម្ងាយប្រសិន​បើ​អ្នក​ផ្ជាប់វាជាមួយ​​ Mac ឬ​កុំព្យូទ័រ Window​។
លក្ខណៈពិសេស
ឧបករណ៍នេះអាចប្រើប្រាស់បានក្នុងរយៈចម្ងាយ​ប្រមាណ 10 ម៉ែត្រ​និង​ថាមពលថ្ម​មាន​រយៈពេល 2 … More

post-image

ឧបករណ៍ XL Dekat

ក្រុមហ៊ុន XL Axiata ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសឥណ្ឌូ​នេ​ស៊ី​ដែល​បាន​ផលិត​ឧបករណ៍ GPS មួយប្រភេទ​ដែលគេ​ហៅ​ថា XL Dekat ក្នុងគោលបំណងដើម្បីកាត់បន្ថយ ការចាប់ជំរិតកុមារ។ ​
ឧបករណ៍នេះបានបង្កើតឡើងផ្តោតសំខាន់លើប្រទេសឥណ្ឌូនេស៊ីខណៈដែលប្រទេសនេះកំពុងជួបប្រទះនឹងបញ្ហាដ៏សំខាន់មួយ : បើយោងតាមវេបសាយ ​Tech in Asia កាលពីឆ្នាំមុនមាន ករណីចាប់ជំរិតកុមារបានកើនឡើងចំនួន 50% ភាគរយនៅក្នុងប្រទេសនេះ ។ ឧបករណ៍ GPS នេះអនុញ្ញាតឱ្យឪពុកម្តាយតាមដានទីតាំងកូនៗរបស់ពួកគេបាន​យ៉ាង​ងាយ​ស្រួលក្នុង​អំឡុង​ពេល​ធ្វើតំនើរទៅខាង​ក្រៅ​​។ ជាដំបូងពួកគេ​គ្រាន់តែ​ធ្វើការ​ឡក់ចូល​ទៅក្នុង​គណនី​របស់​ពួក​គេ​តាម​រយៈ វេ​ប​សាយ ឬ កម្មវិធី​ទូរស័ព្ទ មុន​ពេល​​ប្រើប្រាស់​ឧបករណ៍នេះ​។
ឧបករណ៍ XL Dekat មានលក្ខណៈ​​ត្រួតពិនិត្យតាមពេលវេលា​​ពិត​ប្រាកដ មានមុខងារ​ហៅ​ទូរស័ព្ទ​និង​ការ​ជូន​ដំណឹង​។ ឧបករណ៍​នេះគេអាចភ្ចាប់ជាមួយ​លេខ​ទូរ​ស័​ព្ទ​បានចំនួនបីខ្សែ។ អ្នក​ប្រើប្រាស់​អាច​​បង្កើត “តំបន់​សុ​វត្ថ​ភាព​” នៅ​លើ​វេ​ប​សាយ​ XL Dekat។ ប្រសិន​បើ GPS តាមដានសញ្ញា​នៅ​ខាង​ក្រៅ​តំបន់ដែល​បាន​កំណត់​ ឪពុក​ម្តាយ​ត្រូវ​បានប្រកាសអោយដឹង ដោយ​ស្វ័យ​ប្រវត្តិ​តាម​រយៈ​សារ SMS ។ ឧបករណ៍​នេះផ្ដល់​នូវ “ប៊ូតុង SOS​” នៅ​ក្នុង​ករណី​​សង្គ្រោះ​បន្ទាន់​​ដោយគ្រាន់តែចុចម្តងវា​ផ្ញើ​រ​សារ​ជា​អក្សរ​ទៅកាន់​ទូរស័ព្ទ​ទាំងអស់ដែលបាន ភ្ជាប់។ ​សារ​ជា​អក្សរ​នេះ​ប្រាប់​ឪពុក​ម្តាយ​អំពី​ទីតាំង​បច្ចុប្បន្ន​របស់​ឧបករណ៍​​។
ឧបករណ៍​ Dekat នេះមាន​តំលៃ $77 សម្រាប់​​រយៈពេលពីរ​ស​ប្តា​ហ៍ដំបូងបន្ទាប់​មកវានឹងមាន តំលៃ 92 $។ ចំពោះ​ការ​ប្រើ​ប្រាស់ GPS និង​ផ្ញើ​សារ​ជា​អក្សរ​គ្មាន​ដែន​កំណត់​អ្នក​ប្រើប្រាស់​នឹង​ត្រូវ​ទៅ​បង់ប្រាក់ 3​ដុល្លារ​ក្នុង​មួយ​ខែ​។ ចំនែកឯថាមពលថ្មវិញអាច​កាន់ភ្លើងបានរយៈពេល​ប្រមាណ​ជា 15 … More

post-image

កម្មវិធី KeyMe រក្សាទុកកូនសោរបស់ អ្នកដូចនៅលើពពក

ការជាប់សោ​ដោយខ្លួន​អ្នក​នៅខាងក្រៅផ្ទះមិនសូវជា​បទពិសោធន៍​ដ៏រីករាយប៉ុន្មានទេ​។ វា​ធ្វើ​ឱ្យ​អ្នក​ខ្ជះ​ខ្ជាយ​​ពេល​វេលា​និង​លុយកាក់ជាច្រើន​មួយ​នៅ​ពេល​ដែល​អ្នក​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​។KeyM​​e សន្សំសំចៃ​ពេលវេលា​និង​ថវិកា​រ​ជាមួយ​នឹង​ដំណោះ​ស្រាយ​ជា​លក្ខណៈ​ឌីជីថល​សម្រាប់​អ្នកដែលមានសំណាងមិនល្អដែលបា​នជាប់សោ​​ផ្ទះ​របស់​ពួក​គេ​។
KeyM​​e គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ដោយ iOS ដែលអាច​អនុញ្ញាត​ឱ្យ​អ្នក​ស្កេនកូនសោរបស់ អ្នកជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូន​របស់​អ្នក​។ អ្វីដែលកាន់តែ​ពិសេសជាងនេះទៀតនោះគឺកម្មវិធី​នេះ​បង្កើត​ជាកូដដែលអាចណែនាំអោយជាងសោអាច​អាន​និង​ចម្លងកូនសោ​របស់​អ្នក​ដែល ​បាន​បាត់​​។ KeyM​​e មាន​ជា​ជម្រើស GPS ដើម្បី​ជួយ​អោយអ្នក​អាចរក​ឃើញជាងសោដែល នៅជិតអ្នក​បំផុត​ពី​ទីតាំង​ដែល​អ្នកស្ថិតនៅ​។ ស​ន្ម​ត់​ថា​អ្នក​បាន​​រក្សា​ទុក​ព័ត៌មាន​អំពីសោរបស់​អ្នក​ឬ​អ្នក​អាច​ទាក់​ទង​មក​ជា​ដៃ​គូ​ឬអ្នកដែលនៅជាមួយ​អ្នក​ អ្នក​អាច​ទៅ​រកជាងធ្វើ​សោដែល​នៅជិតអ្នក​ដើម្បី​ចម្លងកូនសោ​របស់​អ្នក​។ ប្រសិន​បើ​ការ​ស្កេន​កូនសោរបាន​ដោយ​ឥត​គិត​ថ្លៃ​នោះអ្នក​នឹង​បង់​ប្រាក់ 10 ដុល្លារ​សម្រាប់​ការ​យក​ព័ត៌មាន​ពីកូន​សោ​របស់​អ្នក​ដែល​ជា​តំលៃ​ដ៏សមរម្យ​ដែល​នឹងសន្សំសំចៃពេល​វេលា​និង​ថវិកា​រ​របស់​អ្នក​​។ ជា​ការ​ពិត​ណាស់នៅ​ពេល​ដែល​អ្នក​បាត់​កូនសោ​របស់​អ្នក​ អ្នក​នឹង​​ទំនង​ជា​ជ្រើស​រើស​យក​ដំណោះស្រាយ​ដែលសុវត្ថិភាព​ហើយ​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​ជាហេតុ​ដែលធ្វើអោយអ្នកចំនាយថវិការ​​ផ្ទាល់​ខ្លួន​អស់ជាង $100 ​។
ដើម្បី​ជួយ​សម្រួល​ដល់​សេវា​នេះ​ KeyMe ​បានបង្កើត​តូបជាច្រើនដើម្បីធ្វើកូន​សោ​របស់​អ្នក​។អ្នក​អាច​រក​ឃើញតូបទាំងនោះ​នៅ​​តាមតំបន់ណាមួយ​នៃ​ទីក្រុង New York នាពេល​បច្ចុប្បន្ន​។ សម្រាប់​អ្នក​ដែល​មិន​​បាន​បាត់សោ​​ ពួក​គេ​អាច​​ចម្លង​សោទុក​តាម​រយៈ​សេវាបញ្ជាទិញតាម អ៊ីម៉េលរបស់​ KeyMe។ ចំពោះ​អ្នកដែលចូលចិត្តបច្ចេកវិទ្យាវិញ ​អ្នក​ប្រើប្រាស់​អាច​ទិញកូនសោ​ថ្មី​​ជាលក្ខណៈ Star War ឬ ​Hello Kitty តាម​ចំណង់ចំនូលចិត្ត ។
ជា​ការ​ពិត​ណាស់​វាមាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គឺ​នៅ​ពេល​ដែល​​ស្កេន​កូនសោលើ​កម្មវិធី​ទូរស័ព្ទ​ដៃ​​។ ប៉ុ​ន្ដែ KeyMe ​យក​ចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុងការ​រក្សា​ការសម្ងាត់​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់ហើយ​ប្រើ​ដំណើរ​ការ​ផ្ទៀងផ្ទាត់​ដ៏​ខ្លាំង​មួយ​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាពក្នុង​កំរិត​ខ្ពស់​បំផុត​។ ការ​ចុះឈ្មោះតាមរយៈទូរស័ព្ទដៃតម្រូវអោយមានការ​ផ្ទៀងផ្ទាត់​តាមអ៊ី​ម៉ែ​ល​និង​ការ​ចុះឈ្មោះតាមតូបតម្រូវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ស្នាម​ម្រាមដៃ​។

Site ​: https://www.key.me/app​
Source : Mashable

post-image

ឧបករណ៍បញ្ជាដោយចលនា iMotion

បទ​ពិសោធ​ហ្គេមកាន់តែ​ត្រូវ​បានរីកចំរើនឡើងៗពី​មួយឆ្នាំទៅមួយឆ្នាំ។ រួម​ជាមួយ​នឹង​ការ​បង្កើនសមត្ថភាពនៃឧបករណ៍ជំនួយក្នុងផ្ទះ​របស់​យើង​ ការលេងហ្គេម​ត្រូវ​បានបំពាក់ជា​មួយ​ឧបករណ៍​ជំនួយដែលមានលំដាប់ថ្នាក់ខ្ពស់។ តើ​អ្នក​នៅចងចាំ​ពីកាំភ្លើងប្លា​ស្ទិ​ច​សប្បនិម្មិតមួយ ដែល​អាចឱ្យ​អ្នកធ្វើ​ជាអ្នកបាញ់​ដូចជាទាហាន​ពិតៗ​តទល់​ជាមួយ​​នឹង​ការឈ្លានពាន​នៃពពួក សត្វ​ចម្លែកនិងបីសាចដែររឺទេ? ប្រសិន​បើ​អ្នកនៅចងចាំអ្នក​គួរ​តែ​ទទួល​ស្គាល់​ពី​ការ​រីក​ចំរើន​ដ៏​ធំ​មួយ​ដែលត្រូវបានបង្កើតឡើងនៅក្នុងវិស័យ​នេះ​។
ឧបករណ៍​បញ្ជា​ចលនា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ហ្គេម​។  Nintendo បានធ្វើអោយមានបំ​លាស់​ប្តូ​រឧស្សាហ​កម្ម​ហ្គេម​និង​ធ្វើអោយហ្គេម​របស់​ខ្លួនកាន់ តែទាន់សម័យឡើងថែមទៀត​។ ដោយមានយុទ្ធ​សា​ស្រ្តល្អ​​ដែលធ្វើអោយ​ Nintendo ឈាន ដល់តំណាក់កាល​​ប្រកួត​ប្រជែង​តទល់ជាមួយ​ដៃ​គូ​ប្រកួត​ប្រជែង​​របស់​ខ្លួនចំនួនពីរគឺ Sony និង Microsoft ។
ក្នុងរយៈពេលប្រមាណ 4 ឆ្នាំ​បន្ទាប់​ពី​ការ​ចេញ​នូវឧបករណ៍ Wii Remotes ទី​បំផុត​ក្រុមហ៊ុន សូនីក៏បាន​បង្កើត​ឧបករណ៍​បញ្ជា​ចលនា​ផ្ទាល់​ខ្លួនមួយ​ដែល​ជា​ឧបករណ៍ផ្លាស់ទីរបស់ PlayStation ។ នៅ​ផ្នែក​ម្ខាង​ទៀតនៃ Xbox ត្រូវបានគេ​​ផ្តោ​ត​លើ​ការ​អភិវឌ្ឍន៍ប្រភេទនៃប្រព័ន្ធ​ចលនាមួយ​ផ្សេង​ទៀត​ដូចជា Kinect ដែល​ជា​ឧបករណ៍បញ្ជាដោយចលនា​ដែល​មិន​តម្រូវ​ឱ្យ​មាន​ឧបករណ៍​បញ្ជាដោយ​ដៃ​ណាមួយឡើយ ។
iMotion ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុនសិង្ហបុរី Intellect Motion ​។ ក្រុមហ៊ុន Intellect Motion ជា​អ្នក​ឯកទេស​ក្នុង​ការ​ចាប់​យក​ចលនា​និង​វិនិច្ឆ័យ​ផ្នែកវេជ្ជសាស្រ្ត។ ការស្រាវជ្រាវ​របស់​ពួកគេខាងផ្នែកសសៃប្រសាទនិងការសំរបសំរួលដោយការហាត់ប្រាណ​​បានធ្វើឱ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ឧស្សាហ​កម្ម​ហ្គេម​។ ក្រុមហ៊ុននេះ​​បាន​ជ្រើស​​គំនិតមួយថា “ការលេងហ្គេមដើម្បី​សុខភាព​” ។
ដើម្បី​រីករាយ​ជាមួយ​និងឧបករណ៍​បញ្ជាដោយចលនា អ្នកប្រើប្រាស់ត្រូវបំពាក់ឧបករណ៍ iMotion ដូចជាស្រោមដៃមួយ។ បន្ទាប់ពីបានបំពាក់ឧបករណ៍ middleware នៅ​លើ​កុំព្យូទ័រ​ដែល​ពួកគេ​អាច​លេង​ជាមួយ​ហ្គេម​ដែល​មាន​ស្រាប់​នៅក្នុង​កម្មវិធី​។ ឧបករណ៍ iMotion​ មាន អំពូលភ្លើង LED ដែល​កំណត់​ទីតាំង​រាងកាយ​របស់យើង​ក្នុង​លំហ 3D ។ វា​ក៏​មានឧបករណ៍ សន្ទង់ផ្ទៃនិងសន្ទង់ល្បឿនដែលអាចប្រែ​សំ​រួល​ចលនា​របស់​អ្នក​ប្រើប្រាស់យ៉ាងល្អឥត​ខ្ចោះ​នៅ​ក្នុង​អេក្រង់​ដែល​មាន​ភាព​ជាក់លាក់និង​ពិត​ប្រាកដមួយ​។ … More

post-image

ឧបករណ៍ផ្តល់ថាមពលចល័ត​​ Nectar

នៅ​ពេល​ដែល​អ្នកត្រូវការសាកថ្ម​​ទូរស័ព្ទ ជា​ញឹកញាប់​យើងពិតជាមិន​អាច​រក​ឃើញ​ព្រី​ភ្លើង​ដែលនៅជិតទេ​។ ម្យ៉ាងវិញទៀត​អាយុកាលថ្មទូរស័ព្ទរបស់​យើងត្រូវ​បាន​ថយ​ចុះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​សារ​តែ​​សមាសភាគ​ដែល​ពឹងផ្អែក​លើ​ថាមពល​។ ជា​លទ្ធផល​​យើង​ដឹង​ថា​យើង​មិន​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​របស់​យើងក្នុងកំរិតខ្ពស់​បំផុត​របស់​វានោះទេ បើ​សិនជាអ្នក ដឹង​ថា​តើអ្នកខកខានថត​​រូប​ប៉ុន្មាន​ដង​ដោយ​សារ​តែ​ទូរស័ព្ទ​របស់អ្នកអស់ថ្ម ​។
ប្រព័ន្ធ Liliputian ​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ថាមពល​ថ្មីមួយនៅក្នុងទូរស័ព្ទ​ដៃ​ដែល​នឹង​បង្កើន​បទ​ពិសោធ​ដល់អ្នកប្រើប្រាស់ជាមួយនិង​ទូរស័ព្ទចល័ត​របស់​ពួក​គេ​។ ឧបករណ៍នេះត្រូវបានគេ​ហៅ​ថា Nectar​™​ ដែលទទួលបាន​ពាន​រង្វាន់​សម្រាប់​ការ​រចនា​នៅ​ក្នុង​ប្រភេទឧបករណ៍ផ្តល់​ថាមពល​ចល័ត​ក្នុង​អំឡុង​ពេលពិធីដាក់តាំងបង្ហាញឧបករណ៍​​បច្ចេកវិទ្យាពិភពលោក​ដែល​ប្រារព្ធ​ឡើង​នៅ Las Vegas ។ រហូត​មក​ដល់​ពេលនេះ​ឧបករណ៍​នេះ​បានឈ្នះពានរង្វាន់ប្រចាំឆ្នាំ 2013 ស្តីអំពីគំនិតច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា​នៅក្នុងការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​នៅ​រដ្ឋ Massachusets ។
​ឧបករណ៍ផ្តល់ថាមពល​ចល័ត Nectar ​គឺ​ជា​ឧបករណ៍​ដ៏តូចមួយដែល​អាចសាក​ឧបករណ៍​អេ​ឡិច​ត្រូ​និចដល់ទៅ​​មួយ​ពាន់​លានគ្រឿងឯណោះ​។បន្ទាប់​ពី​បាន ដោតវាទៅកាន់ផត​ រាល់ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចដែលប្រើ USB 2.0 ​ចាប់ពី​ទូរស័ព្ទ​ដៃ​ដល់កាមេរ៉ាអាចមានថាម្មពល​រហូតដល់រយៈពេល 2 ស​ប្តា​ហ៍​​។ ផតនេះ​មាន​​គុណសម្បត្តិ​យ៉ាង​សំខាន់​ក្នុង​ប្រតិបត្តិការ អាស្រ័យ​លើ​បំលាស់ប្តូរប​ច្ចេ​ក​វិទ្យាតិចតូច​​ ។ ដើម្បី​ឱ្យ​ងាយយល់ Liliputian ធ្វើឡើងពីបន្ទះ Silicon ដ៏តូច​មួយដែល​មាន​ថាមពល​ដោយ​ក្នុងនោះមាន​ឧស្ម័ន​និង​ខ្យល់​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ជា​មួយ​នឹង “ធាតុផ្សំ​សម្ងាត់​” ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​​ថាមពលដល់ថ្ម ។ នៅ ទីបំផុតថាមពល​នេះ​ត្រូវ​បាន​ផ្ទេរ​​ទៅកាន់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចដែលបានដោត​ចូល​ទៅ​ក្នុងឧបករណ៍ Nectar ​។
ឧបករណ៍​ផ្តល់ថាមពលចល័ត Nectar ​អាច​រក​ជាវបាន​ក្នុងតំលៃ 299,99 $ ហើយនិង pod cartridges​ ក្នុងតំលៃ 9,99 $ ។ ឧបករណ៍​នេះនិង​សមាសភាគរបស់វា​អាចរកបាន​​នៅ​ក្នុងវេបសាយលក់​រាយ​ជា​ផ្លូវការ Brookstone ​។
លោក … More

back to top BACK TO TOP