Roman Di Geronimo

About Roman Di Geronimo

Roman is the "gadget geek" of the team, consistently hunting for the latest cool and trendy stuff. Addicted to tech accessories, and glad to share information with other geeks, he is deeply convinced that Cambodia is the perfect home for his geeky finds to spread out !

Posts by Roman Di Geronimo:

post-image

OUTPOST’s STARTUP SPONSORSHIP COMPETITION: A RETROSPECTIVE

The first Outpost Startup Sponsorship Competition successfully concluded on 1st February with the awarding ceremony, on the top floor of the iconic Green penthouse located across the Tonle Sap river.
Organised by the recently established pop-up co-working space, Outpost Cambodia, in collaboration with Geeks in Cambodia, the competition was created to give the opportunity to … More

post-image

ឧបករណ៍ Meta Pro

Meta ​បានព្យាយាម​​ផ្លាស់​ប្តូ​រ​វិទ្យា​សា​ស្រ្ត​​ច្នៃប្រឌិតអោយក្លាយទៅ​ជា​ការ​ពិត​។ ពួក​គេ​បាន​បង្កើត​វ៉ែនតា​បង្កើនភាពពិតប្រាកដម្យ៉ាង​ជា​លើក​ដំបូង​ដែល​មាន​នៅ​ក្នុង​ការ​បញ្ជា​ទិញ​ជាមុន​សម្រាប់​ឆ្នាំ 201​​4 ។
​Meta ​បានចាប់ផ្តើម​ឡើង​​នៅ​រដ្ឋ San Francisco ដែលបាន​ចូល​មក​ក្នុង​ទីផ្សារ​វ៉ែនតា​ឆ្លាត​​។Meta ​បាន​ធ្វើ​ការ​ព្យាយាមជា​លើក​ដំបូង​​រួចរាល់​ហើយ​ប៉ុន្តែនៅ​ថ្ងៃ​នេះ​វា​ត្រូវ​បាន​ចាប់​ផ្តើ​ម​ផលិត​ Meta Pro​។ ជំនាន់​ដំបូង​ត្រូវ​បាន​គេ​ហៅថា​ Meta 01 ដែលត្រូវ​បាន​គេ​ផ្តោតជាសំខាន់លើ​ការអភិវឌ្ឍន៍​ ដូច្នេះ​ពួក​គេ​អាច​ទទួល​បាន​ការ​ប្រើប្រាស់​ប​ច្ចេ​ក​វិទ្យា​នេះ។ បន្ទាប់​ពីកែតម្រូវ​និង​ច្នៃ​ប្រឌិត​ក្នុងរយៈ​ពេល​យ៉ាងយូរមក​ ​Meta បានបង្ហាញ​ម៉ូដែលថ្មី​គឺ Meta Pro ដែលកាន់តែ រលោងនិង​ឆ្លាតជាង​មុន​​។
មុខងារ                                                                                              
Meta Pro រចនា​ម៉ូដែល​អាកាសយានិក​ វ៉ែនតា​ទាំងនេះ​អនុញ្ញាត​ឱ្យ​អ្នក​ទាក់ទង​ជាមួយ​នឹង​វត្ថុ 3D និម្មិត​។ វា​ក៏​អាច​បង្កើត​រូបភាព​និម្មិត​នៃ​វត្ថុ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដូច​ជា​ស្មា​ត​ហ្វូ​ន​និង​កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក​។ ដើម្បី​ធ្វើ​វាឱ្យ​កាន់តែ​ច្បាស់​ អ្នក​អាបញ្ចាំង​ទូរស័ព្ទ​ពិត​ប្រាកដរបស់​អ្នក​និង​អាច​ចូល​ដំណើរការ​ទៅ​កាន់គ្រប់​កម្មវិធី​ទាំង​អស់​របស់​អ្នកដូចជា​សារ ​រូបថត ​និង ​ការហៅ​ទូរស័ព្ទ​ចេញ​ ។ Meta Pro ​លុបបំបាត់​នូវឧបសគ្គ​នៃរាងកាយចំពោះវត្ថុទាំងឡាយ​ដោយបន្សល់ទុក នូវផ្នែកដែលងាយស្រួល​។
លក្ខណៈពិសេស
​ឧបករណ៍នេះមានទំហំ 960×540 មើល​ឃើញ​តាម​រយៈ​អុ​ប​ទិច​ 40 ដឺក្រេ​។ អុបទិចនីមួយៗ​​អាច​មើល­­បាន​ក្នុង​កម្រិត 720p HD និង​ត្រូវ​បាន​រៀបចំ​ដើម្បី​បង្ហាញ 3D ។ Meta Pro មាន​អ័ក្សចំនួន 9 … More

post-image

ការណែនាំពីឧបករណ៍ Samsung Galaxy GamePad

ក្រុមហ៊ុន Samsung បាន​បង្កើតឧបករណ៍ Galaxy GamePad ដែលជា​ឧបករណ៍​បញ្ជា​ដោយប៊្លូ​ធូ​ស​សម្រាប់​ទូរស័ព្ទដែលតំនើរការនៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។
កាល​ពី​ខែ​មីនា​ក្រុម​ហ៊ុន Samsung បាន​ប្រកាស​ឧបករណ៍​បញ្ជា​ហ្គេម​មួយ​សម្រាប់ទូរស័ព្ទ​ដែល ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលតំនាលគ្នាជាមួយនឹងការប្រកាសចេញ នូវទូរស័ព្ទ Galaxy S 4 ជាផ្លូវការ​។ ឧបករណ៍​នេះ​ផ្តល់​នូវការរំពឹងទុកដ៏​អស្ចារ្យ​​ក្នុងវិស័យ​ហ្គេម​​ទូរស័ព្ទនា​ពេល​អនាគត​។
លក្ខណៈពិសេស
Samsung Gamepad មានបន្ទះ​បញ្ជាចំនួនពីរ ប៊ូតុងស្មា ក្តាបញ្ជាទិសដៅ ​ម៉ឺនុយ​។ ​បើនិយាយពី​ការ​រចនា​វិញវាហាក់ដូចជា​ចម្លែកបន្តិចហើយ​ដែលរំឭក​យើង​ពីប្រដាប់បញ្ជា​របស់ Windows Xbox ​។
ឧបករណ៍​នេះ​តំនើរការ​ជាមួយ​​បន្ទះថ្ម​សាក​​ដែលមានទំ​ង​ន់​សរុបរហូតដល់​ 195g ។
Gamepad ​ឥត​ខ្សែ​នេះ​ភ្ជាប់​ទៅ​កាន់ទូរស័ព្ទ​តាម​រយៈ​ប៊្លូ​ធូ​ស 3.0 ដែល​ទំនង​ជាកាត់​បន្ថយ​​ថាមពលថ្ម​ស្មា​ត​ហ្វូ​នរបស់អ្នក​យ៉ាងខ្លាំង ។
GamePad នេះគឺ​សាកសមជាមួយ​ស្មា​ត​ហ្វូ​ន​ដែលមានទំហំចាប់ពី 4 អ៊ីញ​និង 6,3 អ៊ីញ​ដែល​តំនើរការលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​យ៉ាង​ហោច​ណាស់​តំនើរការជាមួយ Jelly Bean ។ មិន​មាន​ការ​ដាក់​កម្រិត​លើ់ម៉ាកផលិតផលទេ​តែ​ដើម្បី​រីករាយ​ជាមួយ​នឹង​ឧបករណ៍​យ៉ាង​ពេញលេញនោះ​វា​​ទាមទារ​ឧបករណ៍​របស់ Samsung ​។

ជម្រើស​នៃ​បច្ចេកវិទ្យា​ប៉ះលើអេក្រង់
វា​ជា​ការ​ពិត​ណាស់ដែល​ថា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភាគ​ច្រើន​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដោយ​សារ​តែ​ការប៉ះលើអេក្រង់អាចកាត់​បន្ថយ​លទ្ធភាព​នៅក្នុង​លក្ខខណ្ឌ​នៃបទ​ពិសោធ​ក្នុង​ការ​លេងហ្គេម​។ អ្នក​អភិវឌ្ឍន៍​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើនក្នុង​ការ​បង្កើត​ហ្គេម​ដែលមានគុណភាព​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដាក់​កម្រិត​បញ្ជា​។
Gamepad បានជួយត្រួសត្រាយផ្លូវនៃ​ហ្គេម​ជំនាន់​ថ្មី​នៅ​លើ​ទូរស័ព្ទអោយកាន់តែមាន​កម្រិត​ខ្ពស់​បន្ថែម​ទៀត​នៅ​ក្នុងការលេងហ្គេម។ Gamepad … More

post-image

ខ្សែដៃ Jawbone UP24

ឧបករណ៍ Jawbone UP24 គឺ​ជា​ខ្សែ​ដៃ​ដែល​តាមដានរបៀប​រស់​នៅ​របស់​អ្នក​ 24/24h ដែល​ធ្វើអោយអ្នកដឹងពីការ​រស់នៅរបស់អ្នកបានប្រសើរ​ជាង​មុន​​​។ ឧបករណ៍ UP24 បាន​កត់ត្រា​ពីទំលាប់នៃ​គេង​របស់​អ្នក​ កត់ត្រាសកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​និង​វិភាគ​អាហារ​របស់​អ្នក​។
ឧបករណ៍ UP24 ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទ​របស់​អ្នក​តាមរយៈ​ប៊្លូ​ធូ​ស ​ហេតុដូច្នេះហើយ​អ្នក​អាចធ្វើ​ការតាមដានពីដំណើរការរបស់​អ្នក​នៅ​ក្នុង​ពេល​វេលាដ៏​ពិត​ប្រាកដមួយ ​។ វា​ធ្វើការ​ជាមួយនិង​កម្មវិធី​មួយ​ដែលត្រូវបានផ្តល់ទៅអោយអ្នក​​ដោយ​ផ្អែក​លើ​កំណត់​ត្រា​ផ្ទាល់​ខ្លួន​របស់​អ្នក​។ កម្មវិធី​នេះ​អាច​ជួយ​​រៀបចំ​របស់​ពេលវេលាប្រចាំថ្ងៃរបស់អ្នក​​រវាង​សកម្មភាព​ប្រចាំថ្ងៃ​និងការ​គេង​របស់​អ្នក​។ ជាឧទាហរណ៍​ ដោយពឹងផ្អែកលើ​អ្វី​ដែល​អ្នក​បាន​ធ្វើសម្រេច​បាននៅ​ថ្ងៃ​នេះ​វា​នឹង​ផ្ដល់​អនុសាសន៍អោយអ្នក​ចូល​គេងក្នុងពេលវេលាដ៏​ជាក់លាក់​មួយនៅយប់​នោះ​។
ជួយដាស់ដំណេករបស់​អ្នក
ឧបករណ៍ Jawbone បានចេញ​​កំណែ​ដំបូងនៃ​ខ្សែដៃ​របស់ខ្លួន​បានប្រមាណ​មួយ​ឆ្នាំ​កន្លង​មក​ហើយ ​​ដែលជា​ធម្មតាត្រូវបាន​គេ​ហៅ​ថា UP Wireless ។ ឧបករណ៍ UP24 បាន​បង្ហាញ​លក្ខណៈ​ពិសេស​ថ្មីមួយ​ដូចជា “ការរំលឹក​ដ៏ឆ្លាតវៃ​” ដោយជួយដាស់​អ្នក​ជាមួយ​នឹងការ​កំណត់ពេល​ញ័រ​​។ ដូច​ជា​មុខងារ “ដាស់ដំណេក​”  កម្មវិធីនេះ​ព្យាយាម​លៃ​តម្រូវ​ទំលាប់នៃការ​គេង​របស់​អ្នក​ដោយ​តាមដានថាតើអ្នក​គេងលក់រលីវៗ ឬ ​​គេងលក់ខ្លាំង និងពេលវេលាចូល ដំណេកនិង​​ក្រោកពីដំណេក​។
ជួយជំរុញ​​ខ្លួន​អ្នក
មុខងារ “ថ្ងៃ​នេះ​ខ្ញុំ​នឹង​” អនុញ្ញាត​ឱ្យ​អ្នក​កំណត់​កិច្ចការអ្វីមួយជា​រៀង​រាល់​ថ្ងៃ​ដូច​ជា​ការបង្កើន ការ​ប្រើ​ប្រាស់ជាតិប្រូតេអ៊ីន​​ឬ​ដើរ​បន្ថែម​ទៀត​។ ការឈ្នះ​ជាប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ចែក​រំលែក​ទៅកាន់​មិត្ត​ភក្តិ​របស់​អ្នក​ហើយ​អ្នកក៏​​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​សហគមន៍​ទាំងមូល​ក៏បានដែរ។ ជាឧទាហរណ៍​ ថាតើ​អ្នកត្រូវការរយៈពេលប៉ុន្មាន​ថ្ងៃ​ដើម្បី​សម្រេច​អោយបាន​មួយ​លានជំហាន​ ​? គោលដៅ​ប្រចាំ​ថ្ងៃ​ទាំង​នេះ​ដោយ​អាស្រ័យលើ​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​ជា​ពិសេស​ទទួលបានពីការ​អភិវឌ្ឍ​ន៍ផ្ទាល់​ខ្លួន​របស់​អ្នក​។
ជួយ​លើក​ទឹក​ចិត្ត
មុខងារ “Streaks“ និង “Milestones“ គឺ​ជា​មុខងារមួយ​ដែល​លើកទឹកចិត្ត​ដោយផ្តល់​រង្វាន់​ដល់​អ្នក​ពី​ការ​រីក​ចម្រើន​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង​របស់​អ្នក​។ បន្ទាប់​ពី​រយៈ​ពេល​នៃ​ការ​ទទួលបានជ័យជំនះរាប់លាន​​ជំហានរួចមក ​កម្មវិធី​នេះនឹងប៉ាន់ស្មានអោយ​អ្នកនូវអ្វីដែលអ្នក​សមនឹង​ទទួល​បាន​ដូចជា​ការ​ប្រារព្ធ​ពិធី​អ្វីមួយដែលអ្នកអាច​មើល​ឃើញ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​​បន្តជំហានបន្ថែម​ទៀត​។
​រក្សាការ​តភ្ជាប់
ឧបករណ៍ UP24 ជូន​ដំណឹង​អ្នក​នៅពេល​ដែល​អ្នក​បាន​ឈាន​ដល់​គោល​ដៅ​របស់​អ្នក​ជាមួយ​នឹង​ការ​ជូន​ដំណឹង​នៅ​ក្នុង​ពេល​វេលា​ពិត​ប្រាកដ​​លើ​ឧបករណ៍​របស់​អ្នក​។ វា​ក៏​បានផ្ញើ​ការ​ជូន​ដំណឹងអោយ​អ្នកផងដែរ​នៅពេល​ដែល​វា​មាន​អារម្មណ៍​ថា​អ្នក​ជិត​បំពេញ​គោល​ដៅរបស់​អ្នកចប់សព្វគ្រប់​ឬ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ ​។ ឧបករណ៍ UP24 ក៏​អាចធ្វើ​របាយការណ៍​សង្ខេប​ពេញលេញ​នូវសកម្មភាព​នៃ​​ការគេង​និង​ការហាត់ប្រាណរបស់​អ្នក​ផងដែរ ដូច្នេះ​អ្នក​អាច​រក្សា​ទុក​ការតាមដាន​មួយ​។
តម្លៃ​និងកន្លែងដែលអាចរកបាន
ឧបករណ៍ UP24 អាច​រក​បាន​នៅ​ក្នុង​ទំហំ​បី (ខ្នាត​តូច … More

post-image

ឧបករណ៍ August Smart Lock ជាសោផ្ទះដ៏ឆ្លាតវៃ

ថ្ងៃ​នេះ​យើងបាន​ណែនាំ​ឧបករណ៍​ដ៏ឆ្លាតវៃនិង​មាន​ប្រយោជន៍​​មួយដែល​អាច​បំពាក់​នៅតាម​ផ្ទះ​របស់​យើង​ក្នុងរយៈពេល​ពីរ​ទៅបី​ឆ្នាំ​​។ ឧបករណ៍ Smart Lock នេះផ្តល់​នូវ​សុវត្ថិភាព​​និងមាន ភាព​សាមញ្ញ​ក្នុងការចាក់​សោ​ផ្ទះ​របស់​អ្នក​។ ខណៈ​ពេល​ដែល​ដំឡើង​វាទៅក្នុងសោរទ្វាររបស់​អ្នក ឧបករណ៍ August ​​ត្រួតពិនិត្យការមកដល់និងត្រលប់ទៅវិញរបស់ភ្ញៀវ​​និង​ក្រុមគ្រួសារ​របស់​អ្នក​ដោយសម្ងាត់​ ​។

តើ​វា​ដំណើរ​ការ​ដោយ​របៀប​ណា​?
បើជា​ម្ចាស់​ August ​អនុញ្ញាត​ឱ្យ​អ្នក​ផ្ញើ​សោសប្បនិម្មិត​ទៅ​កាន់នរណា​ម្នាក់​ដែល​អ្នក​បាន​ជ្រើស​ដើម្បី​ចូលទៅក្នុង​ផ្ទះ​របស់​អ្នក​។ អ្នក​អាចគ្រប់គ្រងនៅ​ពេលណា​ដែល​មាននរណាម្នាក់មាន​សិទ្ធិ​ចូល​​ទៅ​ក្នុងផ្ទះ​របស់​អ្នក​ដោយ​ការ​បញ្វេញ​កូនសោដែលតំនើរការក្នុងរយៈពេល​ 24/7 សម្រាប់​សមាជិក​គ្រួសារ​ឬ​ពីរ​ម៉ោង​សម្រាប់​ភ្ញៀវ​ម្នាក់​។ តាម​រយៈ​កម្មវិធី​​ពួក​គេ​អាច​ចូល​ទៅក្នុងផ្ទះ​របស់​អ្នក​ដោយ​គ្មាន​គ្មានកូនសោ។ ឧបករណ៏ August ក៏​បាន​កត់ត្រា​នៃការមកដល់​និងការត្រលប់ ទៅវិញ ដូច្នេះ​អ្នក​អាច​មើល​ឃើញ​អ្នកដែល​ចេញចូលបាន​។ អ្នក​ក៏​អាច​ទុក​សេចក្ដី​ណែនាំ​និង​កំណត់សំគាល់ផ្សេងៗ​ទៅ​កាន់​ភ្ញៀវ​របស់​អ្នក​នៅក្នុង​មុខងាររបស់កម្មវិធី Guestbook ​។

មុខងារ​ពីរ​សម្រាប់​សន្តិសុខ
ឧបករណ៏ August ​មាន​លក្ខណៈ​ពិសេសដែលអាច​ចាក់សោ​​និងដោះ​សោ​​ដោយ​ស្វ័យ​ប្រវត្តិ​​នៅពេល​ដែល​អ្នក​ប្រើវាជាមួយ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។ វា​ក៏​អាចចាក់​សោ​ទ្វារដោយ​អែកឯងដើម្បី លុបបំបាត់នូវភាពព្រួយបារម្ភណាមួយ​នៅពេលដែលអ្នក​ចាក​ចេញ​ពី​ទ្វារខាង​មុខ​របស់​អ្នក​ដោយមិនបា​​នចាក់សោ។
លក្ខណៈ​ពិសេសមួយ​ចំនួនដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​
ឧបករណ៍ August ​មិន​ត្រូវ​បានប្រើរួមគ្នាជាមួយ​នឹង​សេវា​អ៊ិ​ន​ធើ​ណិតនៅតាម​ផ្ទះ​ឡើយហើយ វានៅតែមានតំណើរការ​បើ​ទោះបី​ជា​ដាច់ចរន្តអគ្គិសនី​ក៏ដោយ។ វាផ្ទុក​ថ្ម​ចំនូន​ពីរគ្រាប់ហើយ​អ្នក នឹង​ដឹង​ថា​នៅ​ពេល​ណាដែល​អ្នកត្រូវផ្លាស់ប្តូរថ្ម​តាម​រយៈ​អ៊ី​ម៉ែ​ល​។ ឧបករណ៍​នេះតភ្ជាប់​ទៅ​កាន់ស្មា​ត​ហ្វូ​ន​របស់​អ្នក​តាម​រយៈ​ប​ច្ចេ​ក​វិទ្យា​​ប៊្លូ​ធូ​ស​។
សុវត្ថិភាពជាចំបង
មុនដំបូងឧបករណ៍នេះ​បានបញ្ជូនសោ​និម្មិត​ សូម្បី​តែ​​មិត្ត​ជិតស្និទ្ធក៏​ហាក់ដូចជា​មិន​ត្រូវ​បាន​ទុកចិត្តដែរ​​។ ប៉ុន្តែ​ឧបករណ៍ August នេះត្រូវបានគេ​អះ​អាង​ថា​បាន​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ទំនាក់​ទំនងយ៉ាងមាន​សុវត្ថិភាពដែល​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​ដែល​ប្រើ​ប្រាស់​​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បីធ្វើប្រតិបត្តិការធនាគារ​នៅលើ​ប​ណ្តា​ញអ៊ីនធឺណេត​។
ឧបករណ៍ August ជា​អ្នក​ជំនាញ​ក្នុង​ការ​ប្រមូលប្រាក់​
August ជា​ឧបករណ៍​មួយដែលបានទទួលជោគជ័យ​ដោយកើនទឹកប្រាក់ចំនួន 8 លាន​ដុល្លារ​នៅ​ថ្ងៃ​ទី 19 ខែ​វិច្ឆិកា​ឆ្នាំ 201​​3 ។ ឧបករណ៍ August ត្រូវបានបង្កើតឡើងដោយដោយ​អ្នក​រចនា​ … More

back to top BACK TO TOP