About Admin Geeksincambodia

Posts by Admin Geeksincambodia:

post-image

ឥឡូវនេះកម្មវិធី Hotel Quickly បានលេចចេញជារូបរាងនៅក្នុងរាជធានីភ្នំពេញហើយ

កម្មវិធី HotelQuickly ជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​ផ្តល់​នូវសេវា​កក់​បន្ទប់សណ្ឋាគារនៅ​ក្នុង​អនុ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ដោយបាន​ចាប់បើក​ដំណើរ​ការ​នៅ​ខែ​មេសា​ឆ្នាំ 2013 កម្មវិធី​នេះត្រូវគេ បាន​ទាញ​យក​ជាង 200,000 ដងជាមួយនិងទិសដៅយ៉ាងទូលំ​ទូលាយដូចជា : ប្រទេស​សិង្ហបុរី ​ហុងកុង ​ថៃ​ ឥណ្ឌូ​នេ​ស៊ី ​ម៉ាឡេស៊ី​ ​អូស្ត្រាលី​ ញូ​វ​ហ្សេ​ឡែ​ន​ ម៉ាកាវ​ តៃវ៉ាន់​ វៀតណាម ​ហ្វីលីពីន ​និង ​ប្រទេស​កម្ពុជា​។

កម្មវិធី HotelQuickly ពឹង​ផ្អែក​លើ​គំនិតខាងក្រោមនេះ : នៅ​ពេល​ដែល​សណ្ឋាគារ​មិន​អាច​លក់​បន្ទប់របស់​ពួក​គេ​ទាំង​អស់បាន​នៅ​ថ្ងៃ​ចុង​ក្រោយ​នោះ​ ពួក​គេ​អាច​លក់​វា​នៅ​លើ​វេទិកា​ទូរស័ព្ទ​ចល័តបាន​សម្រាប់​ការ​បញ្ចុះ​តម្លៃ​ពិសេស​ ដូច្នេះ​អ្នក​ប្រើប្រាស់​អាច​កក់​បន្ទប់​នៅក្នុងយប់​តែមួយនោះបាន​នៅក្នុង​តម្លៃ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​​។
ដូច្នេះ​មក​ដល់​ពេល​នេះនៅ​ក្នុង «​ប្រទេស​កម្ពុជា» ​​សេវាកម្មនេះមាន​តែនៅសណ្ឋាគារ​​នៅ​ក្នុងតំបន់​​ជុំវិញ​ខេត្ត​សៀម​រាបតែប៉ុនោះ ប៉ុន្តែ​នាពេលថ្មីៗនេះ​កម្មវិធី HotelQuickly ​ត្រូវបាន​ប្រកាស​បើកជា​ផ្លូវការ​នៅរាជធានី​ភ្នំពេញ​ដែលជា​ទិស​ដៅ​​ថ្មី​មួយរបស់​ពួក​គេ ​។

ដោយមាន​សណ្ឋាគារជាដៃ​គូជាង 1000 ​នៅ​ទូទាំង​តំបន់​ HotelQuickly ​ចង់​បន្ត​ដំណើរ​របស់​​ពួកគេ​តាម​រយៈ​ការ​ផ្តល់​នូវឪកាសថ្មី​ៗទៅកាន់​អ្នក​ប្រើប្រាស់សេវាកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​ក្លាយ​ជា​គោល​ដៅ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

សម្រាប់​ឱកាស​នេះ HotelQuickly បានផ្តល់ជូននូវប័ណដែលមាន​ទឹក​ប្រាក់ចំនួន 15 ដុល្លារទៅដល់មិត្តអ្នកអានទាំង​អស់​និង​មិត្ត​ដែលចូលចិត្តបច្ចេកវិទ្យារបស់​យើង​ដែល​មានគម្រោងចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម​រាប​ឬ​ក្រុង​ភ្នំពេញ ! អ្វី​​ដែល​អ្នក​ត្រូវ​ធ្វើនោះ​គឺ​ ទាញ​យក​កម្មវិធី នៅ​ទីនេះ ​រួចកក់​បន្ទប់​របស់​អ្នក​ហើយ​បញ្ចូល​លេខ​កូដ​ដូច​ខាងក្រោមនេះ : GEEKS15 ។

យើង​នៅតែបន្តរងចាំមើល​គោល​ដៅ​នា​ពេល​អនាគតនៅពេល​ដែល​កម្មវិធីនេះចាប់បើកតំនើរ … More

post-image

ឧបករណ៍ជំនួយផ្កា Parrot

ឧបករណ៍ជំនួយផ្កា​គឺ​ជា​ឧបករណ៍​ច្នៃប្រឌិតមួយដែល​ធ្វើអោយអ្នក​​មិន​ដែល​ភ្លេច​ស្រោចទឹក​រុក្ខជាតិ​របស់​អ្នក ​!
នៅ​ពេល​ដែល “ឧបករណ៍​ Y ” ត្រូវ​បានគេ​ដាក់​ចូលទៅក្នុង​ដី​ឬ​ចូលទៅក្នុងថូ​​ វា​ចាប់​យក​ពន្លឺព្រះអាទិត្យ​ សី​តុ​ណ្ហា​ភាពខ្យល់ ​កម្រិត​ជី​ និង ​សំណើម​ដី​។ ទិន្នន័យ​ទាំងអស់​នេះ​ត្រូវ​បានបញ្ជូន​ទៅកាន់កម្មវិធី​ “Flower Power” ​ដែលផ្តល់អោយអ្នក​នូវការ​​វិភាគ​នៅក្នុងពេល​វេលា​ដ៏ពិត​ប្រាកដ​មួយទាក់ទង​ទៅ​នឹង​សុខភាព​រុក្ខជាតិរបស់​អ្នក​។

កម្មវិធី​នេះ​ក៏​នឹង​ធ្វើ​ការ​ព្យាករណ៍ក្នុង​រយៈ​ពេល​ខ្លី​ស្តី​អំពី​របៀប​ថែ​ទាំ​រុក្ខជាតិផងដែរ​។ ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ ​អ្នក​នឹង​អាច​តាមដាន​សកម្មភាព​រុក្ខជាតិរបស់អ្នកបាន​​ មាន​ន័យ​អ្នក​នឹង​ដឹង​ថា​នៅ​ពេល​ណាដែល​អ្នក​ត្រូវ​ស្រោចទឹក​​ឬ​ដាក់​ជី​បន្ថែម​ទៀត។
បណ្ណាល័យ​នៅក្នុងកម្មវិធី​នេះមានរុក្ខជាតិច្រើន​ជាង 7.000 ប្រភេទ​។ សម្រាប់​រុក្ខជាតិនីមួយៗ អ្នក​នឹង​រក​ឃើញ​ ប្រភព​ជាក់លាក់ ​រូបភាព​ តម្រូវ​ការ​ជា​មូលដ្ឋាន ​និង​គន្លឹះ​អនុវត្ត​ជាក់ស្តែង​។ ​ទិន្នន័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យា​សា​ស្រ្តជាច្រើន​ហើយ​​ផ្តល់​នូវដំបូន្មានដ៏ ត្រឹមត្រូវមួយ ដូច្នេះ​អ្នកក៏​អាចក្លាយ​​​ទៅ​ជាអ្នកជំនាញខាងផ្នែករុក្ខជាតិ​បៃតងផងដែរ ​​!

post-image

សន្និសិទសង្គមច្នៃប្រឌិត 101

“ឧបមា​ថា ប្រសិនបើ​អ្នក​មាន​គំនិត​ដ៏ល្អអំពី​កម្មវិធី​មួយ​ដែល​អាច​ជួយ​មនុស្ស​បានរាប់​រយ​រាប់ពាន់​នាក់​” …
ប្រយោគ​ដំបូងបាន​ណែនាំអំពី ព្រឹត្តិការណ៍​សង្គម​ច្នៃប្រឌិត101 ដ៏គួរអោយ​ចាប់​អារម្មណ៍​​។ ​កិច្ចប្រជុំនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារសប្តាហ៍​ក្រោយ (ថ្ងៃ 11 មីនា​) នៅ​រាជធានី​ភ្នំពេញ​ ហើយជា​ឱកាសមួយ​ដើម្បី​រៀន​អំពី : «​ហេតុ​អ្វី​បាន​ជា​វាលំបាក​ម្លេះ​ (ប៉ុន្តែ​​ងាយស្រួល​ក្នុង​ពេល​តែមួយ​) ដើម្បី​ជា​ការ​ច្នៃប្រឌិត​ថ្មី​និង​របៀប​ដើម្បី​ស្វែង​រក​មធ្យោបាយរបស់​អ្នក​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ដោយ​លាយបញ្ជូលគ្នា​ជាមួយនិង​វិទ្យា​សា​ស្រ្ត​និងជាមួយគំនិតដែលប្រកបដោយ ភាពច្នៃ​ប្រឌិត​»​។
សន្ទរកថានឹង​ត្រូវ​បាន​ថ្លែង​ដោយ​លោក Mike Rios ហើយគាត់​នឹង​ចែក​រំលែក​អំពីបទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​គាត់​ដែល​ជា​ស្ថាបនិក​នៃ “17 Triggers” ដែល​ជា​ទី​ភ្នាក់​ងារ​ច្នៃប្រឌិត​មួយដែល​យើង​ធ្លាប់បានស្គាល់​។ ជា​ការពិត​ណាស់17 Triggers តំណាង​ឱ្យ​តម្លៃ​មនុស្ស​និង​មាន​ជំនឿ​យ៉ាងមុតមាំ​ថា “ប្រសិន​បើ​ទីផ្សារ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​លក់​ស្រាបៀ​រ​និង​បារី​នោះ​ ​វា​ក៏​អាច​ត្រូវ​បានគេ​ប្រើ​ដើម្បី​ជួយ​អោយមនុស្ស​រស់នៅ​មាន​សុខភាព​ល្អ​និងប្រកបដោយជីវិត​រីករាយ​ផងដែរ” ។
លោក Mike ដែលត្រូវបានគេ​ស្គាល់​ថា​ជា “adman with the bleeding heart ​” ដែលពីមុនមក ធ្លាប់សហការ​ជា​មួយ​នឹង​ទី​ភ្នាក់​ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ហើយលោកបានចាកចោលអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​មកធ្វើ​​ជា​ទីប្រឹក្សា​សម្រាប់​វិស័យ​​អភិវឌ្ឍ​មួយ ​រហូត​ដល់​លោក​បាន​បង្កើត​ 17 Triggers នៅក្នុង​ឆ្នាំ 201​​0 ។
“101​” តំណាង​ឱ្យ “ការណែនាំ​” ដូច្នេះមាន​ន័យ​ថា​អ្នក​នឹង​អាច​រក​ឃើញ​មូលដ្ឋាន​និង​កម្រិត​មូលដ្ឋាន​គ្រឹះ​នៃ​​ប្រធានបទ​នេះ​ ។
ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍​ចង់ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ ជួបគ្នានៅ​ថ្ងៃ​អង្គារ​នាសប្តាហ៍ក្រោយ​ចាប់ពី​ម៉ោង 3:30 រសៀលរហូត​ដល់​ម៉ោង … More

post-image

10ថ្ងៃទៀតនឹងចូលដល់ពិធីបុណ្យ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក

នៅសល់រយៈពេលត្រឹមតែ 10 ថ្ងៃទៀតតែប៉ុណ្នោះនឹង​​ចូលដល់​ពិធីបុណ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​យើងពិតជា​មាន​សេចក្តីរំភើបចិត្ត​ខ្លាំង​ណាស់ ​!
ដូចដែលវាគ្មិន​ល្បីៗ​ត្រូវ​បាន​ត្រូវគេអញ្ជើញអោយចូលរួម​ ហើយ​ប្រធានបទ​ដ៏​គួរ​អោយចាប់ អារម្មណ៍​ត្រូវ​បានគេ​ប្រកាស​នោះ​ យើង​ចង់​ចែក​រំលែកពត៏មាន​ខ្លះៗ​អំពីពិធី​បុណ្យនេះ ​:
- BuzzFeed, the social web king, General Electric, Yahoo and Wharton នឹង​និយាយ​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​។
- ” តើ​មាន bitcoins ចំនួនប៉ុន្មានដែលគេផ្សព្វផ្សាយនៅលើទូរទស្សន៍​ ? ​” នឹង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​លោក Peter Vesseness មកពីមូលនិធិ BTC ​។
- JaySears, Grace Liau, Michel Derijk, Shailesh Rao and Damien Cummings នឹង​ពិភាក្សា​​រៀបចំ​​កម្មវិធី​ ។
- Linda Yueh ​នឹង​បើក​សម័យ​ប្រជុំ​ស្តីអំ​ពី “របៀប​ដែល​អាជីវកម្ម​នៅអាស៊ី​និងសេដ្ឋកិច្ច​ពិភពលោក​នឹងមានឥទ្ធិពលជា​មួយវិស័យប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​រយៈ​ពេល 12 ខែ​ខាងមុខនេះ​»​។
Geeks នៅក្នុង​ប្រទេស​កម្ពុជា​​ចង់​​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ 10​% … More

post-image

ស្រោមទូរស័ព្ទដែ iPhone ប្រចាំខែ : របៀបថ្មីនៃការសាកថ្ម !

មនុស្ស​ភាគ​ច្រើនក៏ដូចជា​​យើង​ដែរ ប្រសិន​បើ​អ្នក​ប្រើ​ទូរស័ព្ទ iPhone អ្នក​ត្រូវ​តែ​ដឹង​អំពី​បញ្ហា​ថ្ម​ខ្សោយថាមពលដែលវាពិតជាគួរអោយ​រំខាន​ខ្លាំង​ណាស់​ យើង​បាន​​​ស្វែងរក​ដំណោះ​ស្រាយ​មួយ… ហើយ​យើង​ក៏បាន​រក​ឃើញ​ ​: ស្រោមទូរស័ព្ទដៃ​សាកថ្ម​ ​!
ម៉ាក​ផ្សេងៗបានផ្តល់​នូវស្រោមទូរស័ព្ទដៃដ៏​រឹងមាំ​ដែលអាច​សាក​ថ្ម​ទូរស័ព្ទ iPhone របស់​អ្នក​នៅពេល​ណា​ដែល​​ចាំបាច់​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​គ្រាន់តែចុចបើក​ប៊ូតុង​ដែលនៅនឹង ស្រោមទូរស័ព្វដៃ​នោះ… ហើយ​រង់ចាំ​រហូតដល់វាបញ្ចូលភ្លើងរួចរាល់ ​!
ស្រោមទូរស័ព្ទដៃបញ្ចូលភ្លើងនេះ ត្រូវ​គ្នា​​ជាមួយតែ​ទូរស័ព្ទ iPhone ប៉ុណ្ណោះ ​:

Mophie ផ្តល់​នូវ​ស្រោមទូរស័ព្ទ​សំរាប់ iPhone​, HTC និង​ Samsung ។  ម៉ាកនេះមាន​ស្រោមទូរស័ព្ទដៃសាក​ថ្មគ្រប់លំដាប់ទាំងអស់​​ដែល​អាច​ការពារ​ទូរស័ព្ទដៃ​របស់​អ្នក​ពី​ការជ្រាបទឹក ភាព​ញ័រ ​ហើយក៏​មាន​អង្គចងចាំ​បន្ថែម​ផងដែរ​។

ដូច្នេះ​តើមួយ​ណាដែល​អ្នក​នឹង​ជ្រើស​រើស​ ? …
យើង​សង្ឃឹម​ថា​អ្នកនឹង​រីករាយ​ជាមួយនឹង​ស្រោមទូរស័ព្ទដៃ​ទាំង​នោះ​ ហើយយើងក៏​សូម​អញ្ជើញ​អោយអ្នក​ឱ្យ​ដាក់​ស្នើ​ជម្រើស​ស្រោមទូរស័ព្ទដៃ iPhone របស់​អ្នក​សម្រាប់​ការ​ចេញ​ផ្សាយ​នៅ​ខែ​ក្រោយ ​!
ប្រភព​: Mophie – Qiwireless

back to top BACK TO TOP