Adrienne RAVEZ

About Adrienne RAVEZ

"Social good geek" and web activist, Adrienne co founded E. C. Digital Solutions agency and Geeks in Cambodia project. Always in quest of hot news focused on how to build bridges between tech and social innovation, she’s willing to grab attention to Cambodia’s tech and Startup scene and demonstrate its huge potential.

Posts by Adrienne RAVEZ:

post-image

ទិដ្ឋភាពបច្ចេកវិទ្យាទូរស័ព្ទដៃនិង ឱកាសសម្រាប់អង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា

នាពេលថ្មីៗ​នេះ​យើង​បាន​ណែនាំ​សិក្ខាសិលាដែលផ្តោតលើសប​ច្ចេ​ក​វិទ្យា​មួយ​ចំនួនដែលដឹក នាំ​ដោយ​គម្រោង “SILK​” នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលទាក់ទង​ជាមួយ​នឹង​ប្រធានបទ​ជាច្រើន​។នាពេលថ្មីៗ​នេះ SILK ទើប​​បាន​ផ្លាស់​ប្តូ​រ​ឈ្មោះ​របស់​ពួក​គេ​​ទៅជា “Development Innovations​” ហើយអ្នកដែលយល់ដឹងអំពីបច្ចេកវិទ្យា​ទាំង​នេះគឺ​កាន់តែមានបំណង​ក្នុង​ការ​នាំ​មក​នូវ​ព្រឹត្តិការណ៍ល្អៗជាច្រើន​។
ស​ប្តា​ហ៍​នេះ​យើង​​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​របស់​ពួក​គេ​ដែលផ្តោ​ត​ទៅ​លើ​ « ទិដ្ឋភាពបច្ចេកវិទ្យា​​ទូរស័ព្ទ​ដៃ​និង​ឱកាស​សម្រាប់​អង្គការសង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា» ដែល​ធ្វើឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។
សម្រាប់​កិច្ចប្រជុំនេះ​អ្នកស្រី ស៊ុ​យ ចាន់ណេ​ មក​ពី InSTEED iLab Southeast Asia នឹង​ពាំនាំ​មក​នូវឧទាហរណ៍​ជាក់​ស្តែ​ង​មួយ​ចំនួន​អំពី​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត ដែលបាន​ប្រើ​ប្រាស់នៅ​ក្នុង​ការ​អភិវឌ្ឍន៍​។ អ្នកស្រី ចាន់ណេ​ គឺ​ជាអ្នកដែលមាន​ចំនេះដឹងខាងផ្នែកនេះនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​រូបគាត់​បាន​សហការ​រៀបចំព្រឹត្តិការណ៍ Startup Weekend ​នៅក្នុង​ចំណោម​គម្រោង​ដទៃ​ទៀត​ដែលជាប់ពាក់ព័ន្ធនិង​គាត់ ។
ដោយ​ការ​ចូល​រួម​សិក្ខាសិលានេះ​អ្នក​នឹង​អាច​រក​ឃើញ​ពីរបៀបដែលប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត​អាច​ជួយ​អង្គការ​សង្គម​ស៊ីវិល (CSOs ​) «ដើម្បី​ធ្វើ​អោយបានកាន់តែច្រើនបន្ថែម​ទៀត​ »​។ ក្នុង​ចំណោម​ប្រធានបទ​ផ្សេងៗ​គ្នាជាច្រើន​ដែល​ត្រូវ​លើកយកមកបង្ហាញផ្តោ​តទៅលើ​គម្រោង​មួយ​ចំនួន​ដែលផ្អែកលើ​លើ​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​សិទ្ធិ​ការងារ​ និង ការ​ថែទាំ​សុខភាព​ និង​ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​សំរាប់ជា​ឧបករណ៍​ប្រមូល​ទិន្នន័យផងដែរ ​។
ប្រសិន​បើ​អ្នក​មិនទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ​ ​សូមចូលទៅកាន់​តំណ​ភ្ជាប់ នៅ​ទី​នេះ ក៏ដូចជា ដើម្បី​ស្វែង​រក​ព័​ត៌​មាន​បន្ថែម​ទៀត​ផង​ដែរ ​។

post-image

ព្រឹត្តិការណ៍ FOSSASIA 2014

 
តើ​ Fossasia ជា​អ្វី ?
Fossasia គឺ​ជា​សហគមន៍​កម្មវិធី​ឥត​គិត​ថ្លៃ​នៅ​ក្នុង​តំបន់​អាស៊ី​ដែលការជួបជុំជា​លើក​ដំបូង​បាន​ធ្វើឡើង​នៅ​ក្នុង​ឆ្នាំ 2009 នៅ​ទីក្រុង​ហូជីមិញ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​សហគមន៍​នេះបាន​រៀបចំ​សន្និសីទ​នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយផ្តោ​ត​លើ​កម្មវិធី​កូដ​បើក​ចំហ​និងដោយ​ឥត គិតថ្លៃ​។ ដូច្នេះ​មក​ដល់​ពេល​នេះ​ព្រឹត្តិការណ៍​ Fossasia កាលពីលើកមុនបាន​ទាក់ទាញ​អ្នក​ចូល​រួម​ជាង 1400 នាក់និង​វាគ្មិន​មក​ពី 24 ប្រទេស​។
ចុះចំនែកឯ Fossasia 2014​ វិញ ​?
សម្រាប់​​ឆ្នាំ 2014 ព្រឹត្តិការណ៍នេះនឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ សាកលវិទ្យាល័យន័​រ​តុ​នចាប់ពី​ថ្ងៃទី 28 កុម្ភៈ​ដល់​ថ្ងៃទី 2 ​ខែ​មីនា ។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​ ជាស​ន្និ​សិ​ទ​និង​ការ​បង្រៀន​ទាក់ទង​ទៅ​នឹង​កម្មវិធី​កូដ​បើក​ចំហ ដំណោះស្រាយ​ទូរស័ព្ទ​ដៃ​ បច្ចេកវិទ្យាលើ​បណ្ដាញអ៊ីនធឺណេត​ ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​ ​ការអប់រំ​បើកទូលាយ និង​ ​ដំណោះស្រាយ​ផែនទី​បើកទូលាយ។
​អ្វីដែលពិសេស​គឺផ្តោ​តលើ​ ​«ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​​បើក​ទូលាយក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌនៃជីវិត​រស់នៅ​របស់អ្នក​ដែល​មានជីវភាព​ក្រីក្រ»​
ព្រឹត្តិការណ៍ប​ច្ចេ​ក​វិទ្យា​បើក​ទូលាយ​នេះ​ត្រូវ​បាន​លៃតម្រូវសម្រាប់​អ្នក​អភិវឌ្ឍន៍កម្មវិធី ​និស្សិត ​និង​ អ្នកចាប់ផ្តើ​មអាជីវកម្ម​ ជាពិសេស​សំរាប់អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់​រួច​ហើយ​ ​ឬក៏ ​អ្នកដែល​មានបំណងចង់​ប្រើ​ប្រាស់​ប្រភព​កម្មវិធីបើក​ចំហ​។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​« ជា​ឱកាស​តែ​មួយ​គត់​ដើម្បី​ចែក​រំលែក​ការ​បង្កើត​ថ្មី​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យា​ប្រភព​បើក​ចំហ​និង​ជួប​ជាមួយ​អ្នក​រួម​ចំនែក​និង​ដៃគូដែល​មាន​សក្តា​នុ​ពល »​។
ប្រសិន​បើ​អ្នក​ចង់ស្វែងយល់បន្ថែមទៀត ​អ្នក​អាច​មើល​ព្រឹត្តិការណ៍ Fossasia កាលពីលើកមុន​នៅ​ទីនេះ :
Mini-Debconf Vietnam
LGM
GNOME.Asia
Hackerspace កិច្ចប្រជុំ​ក្នុង​ប្រទេស​សិង្ហបុរី
More

post-image

Slacktivism ជាបទបង្ហាញ របស់យើងនៅឯ TechCamp ប្រចាំតំបន់អាស៊ីអាគ្នេយ៍

Techcamp ប្រចាំតំបន់អាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍មួយដែលយើងបានជួបជាមួយមនុស្សជាច្រើនដែលមានប្រវត្តិផ្សេងៗគ្នា ហើយពួកយើងភាគច្រើនថែមទាំងមិនអាចដឹងថាតើយើងបានរៀនពីគ្នា ទៅវិញទៅមកបានច្រើនប៉ុន្មានដែរ ។
ស្ពានចំលងទៅកាន់ពិភពលោកនៃអង្គភាពមិនស្វែងរកប្រាក់ចំណេញនិង​ ICT គឺពិតជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ពួកយើងធ្លាប់បានឆ្លងកាត់ កាលពីប៉ុន្មានឆ្នាំកន្លងទៅហើយ។ ដូច្នេះសូមអរគុណទៅដល់ព្រឹត្តិការណ៍នេះដូចជា Techcamp ដែលបានលើកកំពស់លើការយល់ដឹងស្តីពីលទ្ធភាពដ៏ធំធេង ក៏ដូចជាការសហការជាមួយគ្នា ។
ព្រឹត្តិការណ៍ទាំងនេះគឺជាឱកាសដ៏ល្អមួយដែលនាំមកនូវប្រធានបទជាក់លាក់មួយដើម្បីដោះស្រាយជាមួយអង្គការមិនមែនរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ហើយចែករំលែកគំនិតនិងករណីសិក្សាដែលទាក់ទងទៅនឹងបញ្ហាសង្គម ។
យើងបានណែនាំបទបង្ហាញជាលើកដំបូងរបស់យើងរួចហើយដែលផ្តោតលើមធ្យោបាយក្នុងការច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់គោលបំណងតស៊ូ មតិ ចំនុចខាងក្រោមនេះពឹងផ្អែកលើប្រភពដែលបង្ហាញគំនិតនៃ Slacktivism ។
Slacktivism គឺជាពាក្យមួយដែលរួមបញ្ចូលគ្នានូវពាក្យ ” slacker ” និង “activism ” ដែលសំដៅទៅលើវិធានការដ៏សាមញ្ញដែលត្រូវបានប្រើដើម្បីគាំទ្រដល់កិច្ចការក្នុងសង្គមដែលពាក់ព័ន្ធយ៉ាងពិតប្រាកដ មិនមែនសំរាប់កិច្ចខិតខំប្រឹងប្រែងក្នុងផ្នែកណាមួយនៃអ្នកចូលរួមនោះទេ។ Slacktivism ជាទូទៅភាគច្រើនត្រូវ បានជាប់ទាក់ទងជាមួយនឹងសកម្មភាពទាំងឡាយណាដូចជា ការចុះហត្ថលេខាលើញត្តិតាមអនឡាញជាដើម ។
Slacktivism គឺជាគំនិតដ៏ចម្រូងចម្រាស់មួយដែលគួរនិងត្រូវបានពិនិត្យពិច័យថែមបន្តិចទៀត ជាពិសេសនៅពេលដែលវាក្លាយទៅជាសកម្មភាព និងការយល់ដឹង ។ អ្នកអាចមើលការបង្ហាញរបស់យើងដូចខាងក្រោម :

post-image

យុទ្ធនាការច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការតស៊ូមតិ : TechCamp Southeast Asia

“TechCamps កំណត់គោលដៅអង្គការក្រៅរដ្ឋាភិបាលអោយធ្វើការជាមួយអ្នកជំនាញឌីជីថល នៅក្នុងតំបន់ដូចជា ផែនទី ទូរស័ព្ទដៃ សំលេង ការប្រមូលទិន្នន័យនិងការយល់ដឹងអំពីប្រព័ន្ធ ផ្សព្វផ្សាយសង្គមដើម្បីបង្កើតដំណោះស្រាយអោយទាន់ពេលវេលា” ។
យើងមានសេចក្តីរីករាយដ៏អស្ចារ្យមួយដែលបានចូលរួមព្រឹត្តិការណ៍នៅក្នុងខែមីនាស្តីអំពី TechCamp Phnom Penh ដែលផ្តោតទៅលើ “ការកសាងសមត្ថភាពនិងការពង្រឹងអំណាច យុវជនតាមរយៈបច្ចេកវិទ្យា” ។ នៅពេលនោះយើងបានធ្វើជាអ្នកណែនាំនិងផ្តល់យោបល់ សម្រាប់ពានរង្វាន់នៅក្នុងការប្រកួតប្រជែងនេះ ។
នៅខែកញ្ញានេះ TechCamp ភ្នំពេញ មានការរីកចំរើនរហូតបានក្លាយជា TechCamp Southeast Asia ដោយប្រមូលអ្នកចូលរួមមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ នៅលើកនេះយើងលើកឡើង ពីបញ្ហាដែលទាក់ទងទៅនឹងការជួញដូរមនុស្សនិងគោលបំណងនៅក្នុងការនាំយកសម្ភារៈបច្ចេកវិទ្យាមួយចំនួននិងឧបករណ៍សម្រាប់អង្គការក្រៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលក្នុង គោលបំណងដើម្បីគាំទ្រដល់យុទ្ធនាការ​របស់ពួកគេប្រឆាំងនឹងការជួញដូរមនុស្ស។
អាស្រ័យលើចំណង់ចំណូលចិត្តរបស់ពួកយើងសម្រាប់សង្គមល្អជាមួយនិងបទពិសោធន៏ដ៏ ខ្ពស់របស់យើងដែលជាស្ពានចំលងរវាងប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវិស័យមិនស្វែងរកប្រាក់ចំណេញ។ វាជាការរីករាយណាស់សម្រាប់យើងដែលបាននាំមកនូវប្រភពធនធានមួយចំនួននៅ ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គមសម្រាប់គោលបំណងតស៊ូមតិនិងដើម្បី លើកកំពស់ការយល់ដឹងអំពីបញ្ហាអ្វីមួយដ៏ជាក់លាក់។
ក្នុងន័យនេះយើងបានសម្រេចចិត្តដើម្បីចែករំលែកនូវគំរូបំផុសគំនិតមួយចំនួននៅក្នុងយុទ្ធនាការដែលត្រូវបានប្រើដោយអង្គការដើម្បីបញ្ជូនសារដ៏មានឥទ្ធិពលមួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបណ្តាញអ៊ីនធើណេត។
អ្នកអាចមើលការបង្ហាញរបស់យើងដូចខាងក្រោម :

post-image

ការបំផុសគំនិតអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងព្រឹត្តិការណ៍ Spikes អាស៊ី – ភាគ១

កាលពីមួយ​ខែ​កន្លងទៅ​នេះយើង​បាន​ប្រកាស​ពី  ការប្រារព្វពិធីនៃ​ការច្នៃប្រឌិត Spikes អាស៊ី​ដែលនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃទី15 ដល់​ទី18 ខែ​កញ្ញា​។
សម្រាប់​កំណត់​ត្រា​នេះ Spikes Asia ជា​ពិធីមួយ​ដែល​នាំ​មក​នូវ​ ” ​អ្នកដែលមានការ​គំនិត​ច្នៃប្រឌិតដ៏ល្អបំផុតមួយ​ចំនួននៅ​ទូទាំង​តំបន់​និង​នៅ​ជុំវិញ​ពិភពលោក​” ដោយ​មាន​គណៈ​ប្រតិភូ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​សិក្ខាសាលា​និង​មានវគ្គ​សិក្ខាសាលា​ជាច្រើន​ទាក់ទង​ជាមួយ​ប្រធានបទ​ច្នៃ​ប្រឌិត​​។
Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សេចក្តី​រីករាយ​ណាស់ដែល​បានធ្វើជាដៃគូ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​សម្រាប់​កម្មវិធី​នៅ​ឆ្នាំ​នេះ​ហើយ​យើង​រីករាយ​ក្នុងការ​ចែក​រំលែក​ការ​បំផុស​គំនិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​ពី​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​​អ្នកអាន​របស់​យើង​នៅ​ថ្ងៃ​នេះ​។
នៅ​ថ្ងៃ​ទី16 ខែ​កញ្ញា​យើង​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលាមួយ​ដែល​រៀប​ចំឡើង​ដោយ​លោក Eric Solomon ។ គាត់​បាន​ចាប់​ផ្តើ​ម​​បង្ហាញ​វីដេអូ​ជា​លើក​ដំបូង​ដែល​ធ្លាប់បានអាប់ដេតនៅ Youtube ក្នុង​ឆ្នាំ 2005 និង​បាន​បង្ហាញថា “តើ​មាន​អ្វី​អស្ចារ្យដែលកើតមានឡើងនៅក្នុង Youtube” ដែលបានរំលឹកផង​ដែរ​ថា​ Youtube នាពេល​ឥឡូវ​នេះ​បានបង្ហាញចំនួនម៉ោងនៃអ្នកមើលវីដេអូ​ជា​ប្រចាំខែ​​ចំនួន 6 000 000 000 ម៉ោង​និងចំនួនអ្នកចូលរួមទស្សនាជាង1ពាន់​លាន​នាក់​ក្នុង​មួយ​ខែ​។ សម្រាប់​គាត់ Youtube គឺ​ជា​​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​សំរាប់ការ​ទំនាក់​ទំនង​នៅ​ក្នុង​ពិភព​លោក​​ “មនុស្ស​ចំណាយ​ពេល​វេលា​ជា​ច្រើន​នៅ​លើ YouTube​ ដោយមាន​បំណង​ចង់​ទំនាក់ទំនង​និង​ចែករំលែក​ជាមួយ​ពិភពលោក​ទាំងមូល” ។ ក្នុង​អំឡុង​ពេល​នៃការ​ស្ទ្រីម​ផ្ទាល់​ 7,4​% នៃ​ក្រុម​ហ៊ុនអ៊ិ​ន​ធើ​ណិត​លើសកលលោកមានជីវិត​ដង្ហើម​ដោយសារតែមានគេមើល​វីដេអូ​ទាំងអស់នោះដោយប្រើរយៈពេលមើលប្រមាណ 1771 ​ឆ្នាំ​។ លោក Eric បាននិយាយ​ថា វា​បាន​ក្លាយ​ជា “បាតុភូត​សង្គម​ជាសកលមួយ”។

គួរ​បញ្ជាក់​ផង​ដែរថា GoPro បាន​បង្កើត “មាតិកា​វីដេអូដ៏គួរអោយអស់សំនើចបំផុតនៅលើពិភព​លោកដែលមិនធ្លាប់​បាន​ឃើញ​”​ ដែលទទួល​បាន​បទ​ពិសោធ​ន៏ពី Youtube … More

back to top BACK TO TOP