អាស្វាជាហ្គេមទូរស័ព្ទដៃដែលបាន ផលិតឡើងនៅក្នុងប្រទេសកម្ពុជា

វិសាលភាព​នៃការប្រើប្រាស់ទូរស័ព្ទចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជាត្រូវបានគេកត់​សំគាល់ថា​បាន​កើន​ឡើង​យឺតយ៉ាវ។ ជា​មួយ​នឹង​ចំនួនប្រជាជន​ច្រើន​ជាង 3,5លាន​នាក់នៅ​ក្នុងប្រទេស​កម្ពុជា​​បាន​ប្រើប្រាស់ប្រព័ន្ធ 3​G។ ល្បែងទូរស័ព្ទ​ចល័ត​ក៏បាន​ក្លាយ​​​ជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ដែល​នេះ​ជា​ហេតុផល​ដ៏​ល្អ​សម្រាប់​ពួក​យើង​ដើម្បី​មានឪកាស​ខិត​កាន់តែ​កៀក​​នៅ​ក្នុង​ឧស្សាហកម្ម​ហ្គេម​ទូរស័ព្ទចល័ត​។

ថ្ងៃ​នេះ​ក្រុម​ការងារ​របស់​យើង​បាន​សម្រេច​ចិត្ត​​ណែនាំ “អាស្វា​​” ដែល​ជា​ហ្គេម​ទូរស័ព្ទ​ដៃ​បាន​ផលិតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយលោក​ អៀ​អ៊ុយ​ និង​ក្រុម​របស់​គាត់​នៅ Osja ដែល​ជា​​ស្ទូឌីយោ​អភិវឌ្ឍ​ហ្គេម​មួយរបស់​ប្រទេស​កម្ពុជា​ដែល​យើង​មាន​សេចក្តី​រីករាយ​ដែលបានជួបក្នុងស​ប្តា​ហ៍​នេះ​។ អាស្វាគឺ​ជា​ល្បែង​មួយ​បែប​ឡូ​ជី​ខ​ល​ដែល​អាច​រក​បានទាំងនៅ​លើ iOS ​និងបាន​ទាំង​ឧបករណ៍ Android ដែលអាច​ត្រូវ​បាន​ទាញ​យក​ពី​ App Store  រឺ Google Play ។

ល្បែង​នេះ​មាន​លក្ខណៈ​ 3 ប្រភេទ ​: សាច់រឿង – គ្មាន​ទី​បញ្ចប់ – ​​មានជីវិត

Asva the monkey

តាមររបៀបលេងជាសាច់រឿង​អ្នក​អាច​រក​ឃើញ​នូវ​រឿងរ៉ាវ​របស់ Asva ជួនកាល​ជួបជាមួយ​ទេសភាពនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​: ​

Asva the monkey

អ្នក​អាចចូល​ទៅ​កាន់​ពិភព​ខុស​គ្នាៗដោយ​មាន​កម្រិត​ជា​ច្រើននៅក្នុងវគ្គនោះ​។ សរុបរួមមក​អ្នក​អាច​លេង​ច្រើន​ជាង 90កម្រិត​ :

Asva the monkey

ច្បាប់នៅ​លើ​កម្រិត​នីមួយៗ​នៅ​តែ​ជា​មានលក្ខណៈដូច​គ្នា​អ្នក​ត្រូវឈានទៅ​ដល់​ទី​បញ្ចប់​នៃវគ្គ​​ដើម្បី​ប្រមូលដុំគ្រីស្តាល់​នោះអ្នក​អាច​ផ្លាស់ទី​ទៅ​​ខាង​មុខ ​ខាង​ឆ្វេងនិង​ស្ដាំ​ ប៉ុន្តែ​អ្នក​មិន​អាច​ផ្លាស់ទី​ថយ​ក្រោយបានទេ ​:

Asva the monkey

នៅ​កម្រិត​នីមួយៗ​អ្នក​ត្រូវ​ប្រមូលវត្ថុនិង​ការ​ប្រមូល​​ពិន្ទុ​និងការបន្ថែម។ ប្រសិន​បើ​លោក​អ្នក​ចង់​ប្រមូល​គ្រីស្តាល់​ដោយ​គ្មាន​ការ​ធ្លាក់​ទៅ​ក្នុង​រន្ធ​នោះ ​អ្នក​ត្រូវធ្វើ​ឱ្យ​ប្រាកដ​ថា​​លោតអោយបាន​មុន​លើ​ក្រឡា​ ​:

Asva the monkey

អ្នក​ក៏​អាច​ទទួល​បាន​វត្ថុកាន់​តែ​ច្រើន​ពី​ហាងទំនិញ

Asva the monkey

នៅ​ក្នុង​របៀប​គ្មាន​ទី​បញ្ចប់​អ្នក​អាច​លេង​ជាមួយ​នឹង​ជីវិត​ 5 នៅ​ក្នុង​របៀបមាន​ជីវិត​អ្នកទទួល​បាន​​ជីវិតតែ​មួយប៉ុណ្ណោះ ។

ហ្គេមនេះបាន​ចេញ​ផ្សាយ​ត្រឹម​តែ 6ខែ​កន្លងទៅប៉ុណ្ណោះនិង​ត្រូវ​បាន​ទាញ​យក​ចំនួន​ជាង 130 000 ដង ​។ អ្នក​លេង​ភាគច្រើនមក​ពី​ប្រទេស​កម្ពុជា​ហើយហ្គេម​នេះ​ត្រូវបានគេ​លេងនៅ​ក្នុង​ប្រទេស​ប្រេស៊ីល ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះហ្គេមនេះមានតែក្នុង​ភាសា​អង់គ្លេសប៉ុន​នោះ ​​ប៉ុន្តែ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ដែលអាចលេងជា​ភាសា​ខ្មែរបានផង​ដែរ​។

នៅ Geeks in Cambodia ​យើង​បាន​លេងជាច្រើន​ម៉ោងរួចហើយ ហើយបាន​ប្រកួត​ប្រជែង​ពិន្ទុ​គ្នា​ទៅវិញទៅមក​ ​យើង​ទទួល​ស្គាល់​ថា​យើង​កំពុងតែវក់និងហ្គេមនេះរួច​ទៅ​ហើយ​  ។

នៅ​​ពេលខ្លះ​វាហាក់ដូចជារំឭក​ពួក​យើង​បន្តិច​ពី​បទ​ពិសោធន៏ Angry Bird ​នូវរបៀបដែលអ្នក​​ចង់​ចូល​ទៅ​ក្នុង​ពិភព​ថ្មី​មួយ ។

ប្រសិន​បើ​អ្នក​ចង់សាកល្បង​ អ្នក​អាច​ទាញ​យក​​ហ្គេម នៅ​ទីនេះ សម្រាប់ iOS ​និងបានពី​ ទីនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ។

ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ទទួលបាន​ព័ត៌មាន​​បន្ថែម​ទៀត​អំពីហ្គេមនេះ​សូមចូល រួមក្នុង​បណ្តាញសង្គម ​ហ្គេមអាស្វានៅ​លើ Facebook នៅ​ទីនេះ ។