ការស្វែងរកអ្នកចាប់ផ្តើមអាជីវកម្មកំពូលៗទាំង 100 របស់តំបន់អាស៊ី : Echelon Asia

ក្នុងនាមជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ីឆ្នាំ 2015 នៃ​ Echelon Asia របស់ e27  ពួកគេ​នឹង​រៀបចំ​ការ​ប្រកួត​ប្រជែងការ​ចាប់ផ្តើម​អាជីវកម្ម​កំពូលៗទាំង 100 ​។ អាជីវកម្មទាំង 100 នេះ​នឹង​ប្រកួត​ប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង 14 ប្រទេស​។

សូមប្រកាសការដាក់​ពាក្យស្នើសុំដែលនិងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី 31 ខែ​មករា ​ឆ្នាំ 2015 ។ បន្ទាប់​ពី​នោះទៀត ការ​​វិនិច្ឆ័យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​អូ​ស្រ្តា​លី​ បង់​ក្លា​ដេ​ស​ ហុងកុង​ ឥណ្ឌូ​នេ​ស៊ី​ ឥណ្ឌា​ ជប៉ុន​ កូរ៉េ​ កាហ្សាក់ស្ថាន​ ម៉ាឡេស៊ី ​ហ្វីលីពីន ​សិង្ហបុរី ​ថៃ​ តៃវ៉ាន់ ​និង ​វៀតណាម​។ រំពឹង​ថា​នឹង​មានការធ្វើបទបង្ហាញទៅកាន់​អ្នក​តំណាង​មក​ពី​ក្រុម​ហ៊ុន​នានាក្នុង​ការ​ប​ណ្តា​ក់​ទុន​ គ្រឹះស្ថាន​បណ្តុះអាជីវកម្ម​ និង​ថ្នាក់​ដឹក​នាំ​ឧស្សាហ​កម្ម​។

ការ​ចូលរួម​នៅក្នុងការ​ស្វែង​រក​នេះ​គឺ​ពិត​ជាមានសារៈសំខាន់​ណាស់សម្រាប់​អ្នក​ប្រសិន​បើ​អ្នក​កំពុង​សម្លឹង​រកមើល​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក​ចូល​ទៅ​ក្នុង​តំបន់​អាស៊ី​ ឬស្វែងរកអ្នកដែល​មាន​ទេពកោសល្យ​ដែលល្អ​បំផុតនៅ​ក្នុង​តំបន់និង​ទទួល​​បាននូវការ​ផ្តល់​មូល​និ​ធិផងដែរ​។

លោកអ្នកគ្រាន់​តែ​ដាក់ពាក្យស្នើសុំ​ការចាប់ផ្ដើម​អាជីវកម្មរបស់​អ្នកនៅ​ទី​នេះ ! សំរាប់អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ​ អ្នកនឹង​ត្រូវ​បាន​ជូន​ដំណឹង​តាម​រយៈ​អ៊ីមែល​។

សូម​ពិនិត្យ​មើល​ក្រាបពត៌មាន​នៅ​ខាង​ក្រោម​នេះដើម្បី​ទទួល​បាននូវ​ការ​យល់​ដឹងអោយ​កាន់​តែ​ប្រសើរ​ឡើង​អំពី​ដំណើរ​ការ​នេះ​ :

Top100-Infographic