Arc Hub PNH – ចំនេះដឹងថ្មីបំផុតស្តីពីអាជីវកម្មបោះពុម្ព 3D ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា

ថ្មីៗ​នេះ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ឱកាស​ដើម្បីជួបជាមួយ​លោក Ki Chong Tran​  ជា​សហ​ស្ថាបនិក​ដំបូងម្នាក់នៅក្នុងអាជីវកម្ម​បោះពុម្ព 3D Arc Hub PNH

ចាប់​តាំង​ពីជំនួបតំបូងរបស់​យើង​ ក្រុម​នេះ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ជា​មួយ​នឹង​ព​ត៌​មាន​ដ៏គួរ​ឱ្យ​រំភើប​ជា​ច្រើន​សម្រាប់ចែករំលែក​ដល់​ពួក​យើង​។ នេះ​រួម​បញ្ចូល​ទាំង​ការអញ្ជើញអោយ​​ចូល​រួម​នៅ​ក្នុងព្រឹត្តិការណ៍​ Southeast Asia Makerspace Summit នា​ពេល​ខាង​មុខ​នេះ​ក៏​ដូច​ជា​របៀប​ដែល​ក្រុម​នេះ​​បានក្លាយជាអ្នកចែក​ចាយ​ម៉ាស៊ីន​បោះពុម្ព 3D ជាលើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

//

(សំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់ភាព​ច្បាស់​លាស់​។)

តើ​លោកអាច​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​អំពី​កិច្ចប្រជុំកំពូល SEA Makerspace Summit ​ដែលលោក​នឹងត្រូវ​ចូលរួមបានដែរឬទេ?

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅ​ក្នុង​ប្រទេស​សិង្ហបុរី​ហើយ​បុរសបួននាក់ពី​ក្រុម​របស់​ខ្ញុំ​សុទ្ធតែទៅទាំងអស់គ្នា​។ ជាទូទៅ​ទីកន្លែងសំខាន់ៗទាំងអស់នឹងរួមបញ្ចូលជាមួយ​គ្នា​ដើម្បី​បង្កើត​បានជា​ប​ណ្តា​ញដ៏​ធំ​មួយ ដូចដែល​អាស៊ាន​បានទទទួលការការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​​។ គំនិត​នេះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ដើម្បីជួប​និង​ចែក​រំលែក​គំនិត​យោបល់​។

តើ​លោកមាន​អារម្មណ៍យ៉ាងណាដែរ​អំពី​ការក្លាយខ្លួនជាមនុស្សម្នាក់តែ​មួយ​គត់​ដែល​បាន​ជ្រើស​រើស​អោយ​ធ្វើ​ជាអ្នក​តំណាងរបស់ប្រទេស​កម្ពុជា​?

នោះវា​ពិតជាមាន​អារម្មណ៍​ថាអស្ចារ្យ​! វា​ជា​ការអស្ចារ្យណាស់ដែលយើង​គឺជា​មនុស្ស​តែ​មួយ​គត់​មក​ពី​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​។ ប្រសិន​បើ​យើង​មិន​ត្រូវ​បាន​គេ​ជ្រើស​រើស​នោះទេ ពួក​គេ​ប្រហែល​ជា​នឹង​មិន​បាន​កត់​សម្គាល់​ឃើញ​ពីអាជីវកម្មថ្មី​ណា​មួយ​ពី​ប្រទេស​កម្ពុជាយើងឡើយ​។ ប​ណ្តា​ប្រទេស​ស្រដៀង​គ្នា​នេះដូច​ជា​មី​យ៉ា​ន់​ម៉ា​និង​ប្រទេស​ឡាវ​គឺ​មិន​មាន​នៅ​លើ​បញ្ជីនេះឡើយ។

ដូច្នេះ​តើមានអ្វី​​ផ្សេង​ទៀតដែល​ថ្មីជា​មួយ​នឹង​ Arc Hub ដែរឬទេ​?

ដូច​ដែល​អ្នក​បាន​ដឹង​រួច​ទៅ​ហើយ​ យើង​បាន​ចាប់​ផ្តើ​ម​អាជីវកម្មនេះគឺគ្រាន់​តែ​ជា​ការ​បោះពុម្ព​វត្ថុ​សម្រាប់​ប្រជាជន​ដែល​​អញ្ជើញមកកាន់​ហាងរបស់យើង​ជាមួយ​នឹង​គំនិត​ដើម្បី​ធ្វើ​អោយក្លាយជា​អ្វី​មួយតែប៉ុណ្ណោះ​។ គំនិត​ទាំង​នេះ​អាច​មានមក​ពី គំរូ​ស្ថាបត្យកម្ម ​ដើម្បី​បង្កើតអោយបានជាគំរូ​ដ៏តូច​មួយ​នៃ​ផលិត​ផល​ជា​លើក​ដំបូង​មុន​ពេល​លក់​វា​។

នៅទីបំផុត​យើង​មាន​អ្នកផ្តល់ជំនួយដើម្បី​ជួយ​យើង​។ ឥឡូវ​នេះ​យើង​កំពុង​តែ​ចូល​រួម​នៅ​ក្នុង​វិស័យ​អប់រំ​ដោយ​យើង​ធ្វើការ​ជាមួយ​សាលា​រៀន​និង​បង្រៀនពួក​គេ​អំពី​ការ​បោះពុម្ព 3D។

ដូចដែលលោក​បាន​បញ្ជាក់​ថា​លោក​ត្រូវ​បាន​ទទួល​បាន​សំណើ​រ​កាន់​តែ​ច្រើន​នៅ​ពេល​នេះ​សម្រាប់​ការ​បោះពុម្ព 3D ​! តើលោក​អាច​បញ្ជាក់​លម្អិតបានទេ​?

ពិតមែនហើយ អ្វី​ដែល​យើង​កំពុង​តែធ្វើ​នៅ​ពេល​នេះ​គឺ​ពិត​ជា​មាន​ប្រភេទគម្រោង​ផ្សេង​ៗគ្នាមែន​។ បង​ប្រុស​របស់​ខ្ញុំ (KiHow Tran​) បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​ជាមួយ​សាលា​រៀន​អវយវៈ​សិប្បនិមិត្ត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សង្ឃឹម​ថា​នឹង​ធ្វើ​អោយមាន​គំរូ​សិប្បនិម្មិត​ជាមួយ​នឹង​ការ​បោះពុម្ព 3D​ ដូច្នេះ​វាគឺ​ជា​ការដ៏​គួរ​ឱ្យ​រំភើប​ខ្លាំង​ណាស់​សម្រាប់​ពួក​យើង​!

Waseem ជាវិស្វករម្នាក់​ដែល​ទើប​តែ​បាន​ចូល​រួម​ជាមួយ​ពួក​យើង​កាល​ពី​ខែ​មុន​ដែល​បច្ចុប្បន្ន​កំពុងតែ​ធ្វើការ​នៅ​លើ​ម៉ាស៊ីន​ដែល​យើង​ទើបតែ​បាន​ទទួលជំនួយថវិកាមក​​។ ម៉ាស៊ីន​នេះ​នឹង​រំលាយ​ដប​ជ័រ​ចាស់​ៗអោយក្លាយទៅជាស​សៃ​ឆ្មារដើម្បីបោះពុម្ព 3D ​ចេញពី​វា​។ ដូច្នេះនេះគឺពិតជា​គម្រោង​ដ៏អស្ចារ្យមួយ​ផ្សេង​ទៀត​ !