ការលេចចេញរូបរាងថ្មីរបស់ផលិតផលក្រុមហ៊ុន Apple

កាលពីម្សិលមិញក្រុមហ៊ុន Apple បានដាក់ប្រកាសនូវផលិតផលចុងក្រោយបំផុតរបស់ខ្លួន ក្នុងពេលសន្និសិទ្ធសារពត៌មានរបស់ពួកគេ។ ចំពោះអ្នកចូលចិត្តតាមដានបច្ចេកវិទ្យា កន្លែងនោះមានសេចក្តីរីករាយជាខ្លាំងជាមួយការរុករកឃើញនូវបច្ចេកវិទ្យាថ្មីនេះ។

ជាការពិតណាស់នៅក្នុងចំណោម Hardware, Software និងសេវាកម្មដែលបានដាក់តាំងនៅ WWDC ។ នេះគឺជាការសងេ្ខបពីផលិតផល Apple ដែលបានដាក់តាំងកាលពីម្សិលមិញ យើងបាននិយាយរួចទៅហើយ ពីគម្រោង Apple iRadio (iTunesRadio) មួយខែកន្លងទៅហើយ ហើយពេលនេះត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ។ សេវាកម្មនេះនឹងផ្តល់ លក្ខណៈពិសេសរួមជាមួយប៉ុស្ត៍ស្ថានីយ៍វិទ្យុដែលបានស្នើនូវបទចំរៀងដែលយើងនិយមស្តាប់។ សេវាកម្មនេះអាចដំណើរការនៅលើ iPhone, iPad, iPod touch, Mac, PC និង ទូរទស្សន៍៏ Apple ។

apple iradio

គួរបញ្ចាក់ផងដែរថាពត៌មានមួយចំនួនដែលបានឮពីការជិតមកដល់់ IOS7 វាជាអ្វីដែល យើងបានរំពឹងគិតទុក OS មកជាមួយនឹងការរចនាម៉ូដថ្មីបន្ថែមនូវអត្ថប្រយោជន៏និងកាន់តែរីករាយ។

apple ios7

ជាមួយនឹងរូបរាងនិងលក្ខណៈថ្មីដែលនឹងជិតមកដល់គឺនៅទីស្នាក់ការកណ្តាលដើម្បីត្រួតពិនិត្យទៅលើ Airdrop សំរាប់ IOS និងកាន់តែវៃឆ្លាតលើកិកិច្ចការចំរុះ ។

ios7 features

ការបញ្ចោញនូវ MacPro គឺជាបណ្តុំការងារផ្តល់នូវភាពជឿនលឿនជាពិសេសបានផ្តល់ ទៅលើការចាប់អារម្មណ៌ជាមួយនឹងការលេចចេញនូវរូបភាពរបស់វា។ វាកាន់តែមាន ប្រសិទ្ធិភាពនិងកាន់តែលឿនសំរាប់ដំណើរការថ្មីនៅជំនាន់ក្រោយនេះហើយអង្កចងចាំវាក៏កាន់តែខ្លាំងជាងមុនដែរ។ យើងគួរតែអត់ធ្មត់បន្តិចក្នុងរង់ចាំចំពោះការមកដល់ MacPro នៅក្នុងឆ្នាំក្រោយនេះ។

apple macpro

ការនាំមកនៅក្នុងរដូវស្លឹកឈើជ្រុះនេះគឹផលិតផលថ្មីពីក្រុមហ៊ុន Apple ត្រូវបានគេហៅថា Mavericks។ វានឹងកាន់តែមានលក្ខណៈពិសេសជាមួយនឹងការសំរេចបានជាច្រើនដូចជា ការដាក់បញ្ចាំងវីដេអូបានច្រើន ការកំណត់ភាពស្ងាត់ និងការបង្កើតបប្រព័ន្ធកម្មវិធីផែនទី។  ប្រព័ន្ធប្រតិបត្តិនេះក៏ជាកំលាំងដែលផ្ទុកនូវថាម្មពលសន្សំសំចៃជាច្រើននិងកាន់ថ្មបានយូរផងដែរ។

apple maverick

ពត៌មានជាច្រើនទៀតក៏បានបង្ហាញឱ្យកាន់តែច្បាស់កាលពីម្សិលមិញដូចជាផលិផលថ្មី របស់ Macbook Air, iWork សំរាប់ iCloud និងផលិតផល Airport Extreme ជាដើម។