តើក្រុមអនាមិកជាសម្ព័ន្ធមិត្តរបស់ប្រជាជនរឺជាក្រុមអនាធិបតេយ្យរបស់ពិភពលោក ?

បច្ចុប្បន្ននេះប្រទេសកម្ពុជាបានស្ថិតនៅក្រោមការវាយប្រហាររបស់ក្រុមអនាមិក Cyber-hacktivist បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានចាប់ខ្លួនសមាជិកពីរនាក់របស់ពួកគេ។ បុរសពីរនាក់ត្រូវបានគេចោទប្រកាន់ថាជាផ្នែកមួយនៃគំរោងវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទៅនិងគេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលត្រូវបាននៅក្រៅបណ្ដាញអស់ រយៈពេលពីរម៉ោង។ មិនយូរប៉ុន្មានក្រោយពីការចាប់ខ្លួន ជនអនាមិកបានបង្ហោះវីដេអូដោយ បង្ហាញពីបំណងរបស់ពួកគេដើម្បីប្រកាសសង្រ្គាមប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដរាបណា រដ្ឋាភិបាលសម្រេចចិត្ត «ផ្តល់សេរីភាព» ដល់ប្រជាជនកម្ពុជា។

យើងឈរលើការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាទាំងនៅលើបណ្តាញនិងក្រៅបណ្ដាញ។ លទ្ធផលនៃសង្រ្គាមសប្បនិម្មិតនេះនឹងមិនមានការសង្ស័យពីអនាគតនៃប្រទេសនេះឡើយ ហេតុដូច្នេះហើយមុនពេលអ្នកចាប់ផ្តើមជ្រើសរើសភាគីណាមួយនោះ សូមពិនិត្យមើល សេចក្តីសង្ខេបពីទិដ្ឋភាពទូទៅនៃក្រុមអនាមិកនៅទីនេះ ។

Anon

ផ្តើមចេញពីផ្ទាំងរូបភាព 4chan ដ៏សាមញ្ញមួយនៅឆ្នាំ 2003 ជនអនាមិកបានក្លាយទៅជាក្រុម មួយយ៉ាងឆាប់រហ័សក្នុងចំណោមអង្គភាពលើបណ្តាញដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ បញ្ជីរាយនាមមនុស្ស 100 នាក់ដែលមានឥទ្ធិពលបំផុតនៅឆ្នាំ 2012 ជនអនាមិកគឺមិនត្រឹម តែជាមនុស្សតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាបណ្តាញនៃ hacktivists ជាសាកលមួយដែលលួច hack ក្នុងបំណងដើម្បីលើកកម្ពស់ផ្នែកសិទ្ធិមនុស្សនិងក្រមសីលធម៌ពត៌មាន។ ទាំងនេះត្រូវ បានគេឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងក្រិតវិន័យរបស់ពួកគេថា : “យើងជាជនអនាមិក ​យើងមានចំនួនដ៏ច្រើនលើសលុប យើងមិនអាចអត់អោន យើងមិនអាចបំភ្លេចបាន សូមជឿ ជាក់លើពួកយើង”។ ប៉ុន្តែប្រហែលជាលក្ខណៈពិសេសដ៏គួរចងចាំបំផុតនៃជនអនាមិកគឺជា ការប្រើប្រាស់របាំងមុខ Guy Fawkes mask ដ៏លេចធ្លោរបស់ពួកគេដែលជានិមិត្តសញ្ញានៃការ បដិវត្តន៍និងសេរីភាពចេញពីការគៀបសង្កត់ណាមួយ។

Anon_Scientology

ឧបករណ៍ដែលពួកគេប្រើញឹកញាប់បំផុតគឺ DDoS (Distributed Denial of Service) ដើ់ម្បីវាយប្រហារដែលធ្វើអោយអ្នកប្រើប្រាស់មិនអាចតំណើរការលើបណ្តាញរបស់ពួកគេ បាន។ ជាឧទាហរណ៍ ការវាយប្រហារដ៏ល្បីល្បាញមួយដែលបានកើតឡើងនៅក្នុងឆ្នាំ 2008 ដែលសមាជិកនៃក្រុមអនាមិកបានប្រមូលផ្តុំគ្នាដើម្បីសងសឹកប្រឆាំងនឹងវិហារសាសនាគ្រីស្ទ (Church of Scientology) បន្ទាប់ពីវិហារនេះបានបង្ខំអោយអ្នកប្រើប្រាស់លុបវីដេអូមួយនៅលើ 4chan ដែលមានរូបរបស់លោក Tom Cruise កំពុងតែសរសើរតម្កើងសាសនានេះ។

Wallpapers-Anonymous

ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារដ៏ធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺរួមបញ្ចូលទាំង ការលួច hack មូលដ្ឋានទិន្នន័យរបស់ក្រុមហ៊ុនហើយបើកចំហព័ត៌មានអតិថិជន។ នៅពេលដែលក្រុមហ៊ុន Paypal និងក្រុមហ៊ុន Amazon បានកាត់បន្ថយជម្រើសក្នុងការ បរិច្ចាគថវិកាដល់  Wiki-Leaks នោះសមាជិកអនាមិកបានចាប់ផ្តើមលូច hack ចូលទៅក្នុង មូលដ្ឋានទិន្នន័យឯកជនរបស់ក្រុមហ៊ុនទាំងនេះហើយអាប់ឡូតព័ត៌មានរបស់ក្រុមអ្នក ប្រើប្រាស់រួមទាំងលេខកាតឥណទាន និង លេខកូដសម្ងាត់នៅលើបណ្តាញ។ ស្ថានភាពស្រដៀងគ្នានេះដែរបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលប្រតិបត្តិករទូរស័ព្ទ ចល័ត Cellcard ត្រូវបានគេលួច hack ម៉ាស៊ីនបម្រើរបស់ខ្លួនដោយបង្ហាញនូវចំនួននៃលេខ ទូរស័ព្ទនិងលេខកូដសម្ងាត់រាប់ពាន់ដែលជាកម្មសិទ្ធិរបស់អតិថិជននិងបុគ្គលិករបស់ក្រុមហ៊ុន Cellcard ។

ដូច្នេះ តើក្រុមអនាមិកពិតជាក្រុមសម្រាប់ប្រជាជនឬ? តើអ្នកយល់ស្របជាមួយនឹងវិធីសាស្រ្ត របស់ពួកគេដែរឬទេ ? តើនរណាដែលអ្នកនឹងគាំទ្រ ដូចដែលសង្រ្គាមចិត្តសាស្រ្តនៅកម្ពុជា បានឆួលឡើងនៅលើអេក្រង់កុំព្យូទ័ររបស់យើង។