ការប្រកាសពីយុទ្ធសាស្រ្តឌីជីថល សំរាប់កិច្ចប្រជុំអភិវឌ្ឍន៍ឆ្នាំ 2014

យើង​មិន​អាច​បដិសេធ​បាន​ទេ​ថា​ យើង​កំពុង​តែរស់​នៅ​ក្នុង​សម័យ​កាលមួយ​ដែលមានការ រីកចំរើនលើវិស័យបច្ចេកវិទ្យាយ៉ាង​លឿន​បំផុត​សម្រាប់​ជំនាន់​របស់​យើង​នេះ។ ប​ច្ចេ​ក​វិទ្យា​ឌីជីថល​និង​ការ​ប្រើប្រាស់​នានា​របស់​ខ្លួន​បាន​ពង្រីក​កាន់តែ​ទូលំទូលាយ​ជាងមុន​ ហើយ​យើង​​បានឃើញ​វា​កំពុង​ត្រូវ​បានគេ​ប្រើ​ប្រាស់សម្រាប់រាល់​គោល​បំណង​ដែលអាចនឹកគិតដល់បាន។អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម​និង​ប្រព័ន្ធ​​ទូរស័ព្ទ​ត្រូវ​បាន​លើកយកមកបង្ហាញនៅ​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម្បី​បង្កើត​ជាការបង្ហាញទិសមួយចូលទៅកាន់​វិស័យ​ឌីជីថល​​ បើនិយាយជារួមមក ​ប​ច្ចេ​ក​វិទ្យា​បានក្លាយ​ទៅជាអ្នកកសាង​សមត្ថភាព​​យ៉ាងជាក់ស្តែង​នៅក្នុង​សង្គម។

​យុទ្ធ​សា​ស្រ្តឌីជីថល​សម្រាប់​​កិច្ចប្រជុំ​អភិវឌ្ឍ​ន៍​ឆ្នាំ 2014 គឺ​ជាព្រឹត្តិការណ៍​​លើក​ដំបូងមួយ​នៅ​ក្នុង​ចំណោម​ស៊េរីព្រឹត្តិការណ៍ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ដើម្បី​ធានា​បាន​នូវ​កិច្ច​សហការ​គ្នា​អោយ បាន​ល្អ​ប្រសើរ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នានា​។ លទ្ធផលរបស់​ព្រឹត្តិការណ៍​នៃ​សម្ព័ន្ធភាគី​ពាក់ព័ន្ធ​​ដែល​មាន​សមត្ថភាព​ខ្ពស់ DSDS  2014 នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ Institute of Management  ក្នុងទីក្រុង​ម៉ា​កា​ទី (ប្រទេសហ្វីលីពីន​) នៅ​ថ្ងៃទី 2 និង​ទី 3 ខែ​តុលា ​ឆ្នាំ 2014 ។

សន្និសីទ​នេះ​នឹង​ឃើញ​មាន​អ្នក​ចូលរួម​ជាង 300 នាក់ ​និងវាគ្មិនចំនួន 30 នាក់​មក​ពី​ប​ណ្តា​ប្រទេស​ផ្សេងៗនិង​អង្គការ​នានាដើម្បី​​ជជែក​ពិភាក្សា​គ្នា​ដោយ​បង្កើត​គំនិត​និង​ដំណោះស្រាយ​ថ្មី​ៗដើម្បី​ធ្វើអោយប​ច្ចេ​ក​វិទ្យា​ឌីជីថល​កាន់​តែមានភាព​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​ហ្វីលីពីន​និង​តំបន់​អាស៊ាន​។ កិច្ចការ​នេះ​នឹង​រួម​បញ្ចូល​នូវ​ឱកាសសំរាប់ការ​អភិវឌ្ឍន៍ ​ការ​ច្នៃប្រឌិត​ និង​ យុទ្ធ​សា​ស្រ្ត​នា​ពេល​អនាគត​ ហើយ​វា​នឹងជួយ​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​ជាមួយ​វិស័យ​ឌីជីថល​ដូចជា​ ការ​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​ ​អភិបាលកិច្ច​ និង ភាពយូរអង្វែង​របស់​ខ្លួន​។ រចនា​សម្ព័ន្ធ​នេះ​នឹង​ជា​ការលាយចំរុះគ្នានៃ​កិច្ចពិភាក្សា​ជាច្រើន។ ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ធ្វើជា​កន្លែង​មួយ​ដើម្បី​បង្ហាញពី​ដំណោះ​ស្រាយ​ប​ច្ចេក​ក​វិទ្យា​ដ៏​សំខាន់​បំផុត​ដែល​បាន​អនុម័ត​ដោយ​ជោគជ័យ​សំរាប់ការ​អភិវឌ្ឍន៍​នានា​។

ជា​សង្ខេប​ នេះ​គឺ​ជា​គោល​បំណង​មួយ​ចំនួននៅក្នុងសន្និសីទ​​:

  • ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ការ​បង្កើត​យុទ្ធ​សា​ស្រ្ត​ពាក់ព័ន្ធ​សម្រាប់​ការ​អភិវឌ្ឍ​ន៍និង​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​សម្រាប់​សេចក្ដី​ល្អ​របស់​មនុស្ស​។
  • ប្រមូលផ្តុំភាគីដែលពាក់ព័ន្ធ​ដើម្បី​​ពិភាក្សា​និង​​ផ្តល់​នូវ​ដំណោះស្រាយ​​ដែលទាក់ទង​ទៅ​នឹង​យុទ្ធ​សា​ស្រ្ត​ប​ច្ចេ​ក​វិទ្យា​និង​ការ​អភិវឌ្ឍន៍​។
  • ស្វែង​យល់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មីៗ ​​និង ​ប​ច្ចេ​ក​វិទ្យា​ដែលជាកាតាលីករ​សម្រាប់​ការរីកចំរើន​។
  • បង្កើត​ចំណុចរួម​មួយ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នៅ​លើ​ប្រធានបទផ្សេងៗគ្នា​។
  • ធ្វើ​ឱ្យ​សន្និសីទនេះក្លាយជា​ចំណុច​ចាប់​ផ្តើ​ម​មួយ​សម្រាប់​ស៊េរី​នៃ​អន្តរាគមន៍នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

DSDS ឆ្នាំ 2014 ផ្តល់ជូននូវ​ឱកាស​តែ​មួយ​គត់​សម្រាប់​តំបន់​នេះអោយ​ចូល​មក​រួម​គ្នា​និង​​ផ្សព្វផ្សាយ​ពី​ធនធាន​ចូល​ទៅ​ក្នុង​តំរូវការ​ឌីជីថល​នា​ពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះមាន​វាគ្មិន​ដូចជា Juan Miguel Luz ​​ជា​ព្រឹទ្ធបុរសនៃសាលា AIM Stephen Zuellig Graduate School of Development ​! និង Sreenivas Naranayan ​ជា​នាយក​គ្រប់គ្រង​នៃ​សមាគម​ប្រចាំ​តំបន់​អាស៊ី​សម្រាប់​កែ​លម្អ​សង្គម​និង​ការផ្លាស់​ប្តូ​រ​ប្រកបដោយ​និរន្តរភាព (ប្រទេសហ្វីលីពីន​)​ ដែលនេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍មួយ​ ដែល​ចំណោះដឹង​សំខាន់ៗ​នឹង​ត្រូវ​បាន​ចែក​រំលែក​និង​ទទួលយក​ដោយ​អ្នក​ចូលរួម​​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​វារៈ វាគ្មិន ​និង ​ប្រធានបទ នៅក្នុង​ព្រឹត្តិការណ៍​នេះ ​ សូមចូលទៅកាន់​គេ​ហ​ទំព័រ​ផ្លូវ​ការ​របស់​ពួក​គេ នៅ​ទី​នេះ !