allGreenup – ភ្ជាប់បណ្តាញ ប្រជាជនដើម្បីថែរក្សាភពផែនដី

ខ្ញុំ​ប្រាកដ​ថា​អ្នក​រាល់​គ្នា​ច្បាស់ជា​ឮ​សារ​មួយ​ថា យើង​ទាំងអស់គ្នា​គួរ​តែ​រួមចំនែក​ដើម្បី​បរិស្ថាន ប៉ុន្តែតើមាន​មនុស្សប៉ុន្មាននាក់​ក្នុងចំនោមពួក​យើង​ពិត​ជា​បាន​ដាក់​ចូល​ទៅ​ក្នុង​ការ​អនុវត្ត​នោះ​? ដូច្នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ជន​ដើម្បី​ធ្វើ​ការរួមចំនែករបស់ពួក​គេ​និង​បន្សល់ទុកនូវ​ផល​ប៉ះ​ពាល់​ជា​វិ​ជ្ជ​មាន​ទៅលើ​ភព​ផែនដី​នេះ​ បុរស​ពីរ​នាក់ ​និង​ koala bear ​បាន​ចេញមកជាមួយ​នឹង​គំនិត​​នេះដោយលើកទឹកចិត្តនូវរាល់​សកម្មភាព​ជា​វិជ្ជមាន​របស់មនុស្ស​ដែលបានធ្វើ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ​! នេះ​គឺជា​រឿង​នៅ​ពី​ក្រោយ​សកម្មភាពរបស់ allGreenup ។

Photo Credits: allGreenup

ប្រភពរូបភាព: allGreenup

ដំបូង​​ឈ្មោះ allGreenup នេះមានប្រភពចេញពី​គំនិត​នៃ “អ្នកទាំងឡាយណា​ដែល​យកចិត្ត ទុកដាក់​ទៅលើភព​ផែនដី ​ដោយក្រោកឈរ​ឡើង​ហើយ​ធ្វើ​អ្វី​មួយ​ចំពោះ​វា​។ ​រាល់សកម្មភាព នីមួយៗត្រូវបានគេរាប់​”​។ ចលនានេះមាន​ប្រភព​ដើមមកពី​ប្រទេស​ឈីលី​ ​ជា​កន្លែង​ដែល​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់ប្រជា​ជន​ដើម្បីអោយចូល​រួម​នៅក្នុង​សកម្មភាពបៃតង​អោយបានកាន់​តែ​ច្រើន​។ អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​​​កត់ត្រា​នូវ​រាល់ សកម្មភាពផ្សេងៗ​ដូច​ជា ​ការ​រត់ ជិះកង់​ ការ​កែ​ឆ្នៃ​ ការធ្វើតំនើររួមគ្នា និង​សូម្បី​តែ​ការ​អាន​គន្លឹះ​​បៃតង​ដោយ​ប្រើ​កម្មវិធី​នេះ​ ហើយ​ពួក​គេ​នឹង​ទទួល​បាន​ពិន្ទុ​បៃតង​ដែល​នឹងអាច​ត្រូវ​បាន​ផ្តោះប្តូ​រ​ដើម្បី​យករង្វាន់​និង​ការ​បញ្ចុះតម្លៃ​ពី​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងស្រុកនានា​។ ចំណុច​ប្រទាក់​របស់​កម្មវិធី​​នេះ​គឺ​វា​មាន​ភាព​ងាយ​ស្រួល​ខ្លាំងណាស់សំរាប់ការ​ប្រើ​ប្រាស់។ អ្វីដែលកាន់​តែ​ប្រសើរ​ជាងនេះទៅទៀតនោះ វា​មាន​រូបតំណាងជារូបខ្លាឃ្មុំ koala ដ៏គួរ​ឱ្យ​ស្រឡាញ់​ ដែលអ្នក​អាច​ជ្រើសរើស​សម្រាប់ដាក់បញ្ចូលទៅក្នុងប្រូហ្វាលនៅ​ក្នុង​កម្មវិធី​របស់​អ្នក​។

កម្មវិធី​នេះ​ពិតជាលើសពី​ការជួយ​ពង្រឹង​ទម្លាប់​​ល្អ​ ដូច​ដែល​វា​សង្ឃឹម​ថា​នឹងអាច​ចែករំលែកសារ​របស់​ខ្លួន​ទៅ​កាន់អ្នក​ដែលមិនទាន់​មាន​​ការ​យល់​ដឹងអំពីវានៅ​ឡើយ​​ដើម្បីអភិវឌ្ឍន៏ទៅកាន់​របៀប​រស់​នៅ​មួយ​ដែលប្រកបទៅ​ដោយ​និរន្តរភាព​។ ​អ្នក​ប្រើ​ប្រាស់​ថ្មីថ្មោងត្រូវ​បានគេ​ផ្ដល់​ផល​ប្រយោជន៍​ដូច​ជា ការផ្តល់ជូននូវសំបុត្រ​ភាពយន្ត ឬ សំបុត្រ​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដោយ​ឥត​គិត​ថ្លៃ​ ​តែការ​យល់​ដឹង​របស់​ពួកគេមានការរីកចំរើន ពួក​គេ​ក៏នឹង​ត្រូវ​បានគេ​ផ្តល់​នូវជម្រើស​ផង​ដែរ ដើម្បី​ផ្តល់​ពិន្ទុ​របស់​ពួក​គេ​ទៅកាន់​ស្ថាប័ន​ដែល​ធ្វើ​ការសំរាប់វិស័យបរិស្ថាន​។ ឧទាហរណ៍​ អ្នក​ប្រើ​ប្រាស់អាច​ត្រូវ​បាន​គេផ្តល់នូវ​ជម្រើស​ដើម្បី​ដាំ​ដើម​ឈើ​មួយដើម​នៅ​ក្នុង​ព្រៃ allGreenup ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឈីលី​នោះ​។

មកដល់​ពេលនេះ​ កម្មវិធី​នេះ​ត្រូវ​បានគេ​ទាញ​យក​និង​ប្រើប្រាស់​ដោយប្រជាជនចំនួន 12.000 នាក់​នៅ​ក្នុង​ប្រទេស​ឈីលី​។ ពួក​គេ​បាន​បង្កើត​សកម្មភាពជា​ច្រើនដែលមាន​ចំនួនជាង 100.000 នាក់​ រួម​បញ្ចូល​ទាំង​ការ​កែ​ឆ្នៃសំរាមជាង 19 តោន​ ​ក៏​ដូច​ជា​ការ​កាត់​បន្ថយកាបូន​ឌីអុកស៊ីត​បានចំនួនជាង 58 តោនផងដែរ ​!

Photo Credits: allGreenup

ប្រភពរូបភាព: allGreenup

ប៉ុន្តែទាំង​នោះ​មិនទាន់គ្រប់គ្រាន់ទេ ​ពីព្រោះក្រុម allGreenup ចង់​បន្តទៅ​កាន់មួយ​ជំហាន​​ទៀត​ដោយ​ការពង្រីក​កម្មវិធី​របស់​ខ្លួនទៅកាន់ទូទាំង​ពិភពលោក​។ ប្រសិនបើយើងស្រមៃ​មើលថា​ គ្រាន់​តែ 1​% នៃ​អ្នក​ប្រើ​ប្រាស់ស្មា​ត​ហ្វូ​ន​នៅទូទាំង​ពិភពលោក​បាន​ជ្រើស​យកការចូល​រួមនៅ​ក្នុង​ចលនា​នេះ​ នោះ​នឹង​មាន​ន័យ​ថាមានប្រជាជនជាង 14 លាន​នាក់ ផ្សេងទៀត​កំពុងរួមចំនែក ដើម្បី​ធ្វើ​ឱ្យ​ភព​ផែនដី​របស់​យើង​នេះក្លាយទៅជា​កន្លែង​មួយដែលល្អ​ប្រសើរ​ជាង​មុន​សំរាប់ការ​រស់​នៅ​។ អ្នក​ក៏​អាចក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូ​រនេះ​បានផងដែរ ដោយ​គាំទ្រ allGreenup នៅ​លើ Indiegogo ជា​មួយ​នឹង​ការ​ផ្តល់​ជំនួយ​ឬ​ដោយ​គ្រាន់​តែ​ចែក​រំលែកអំ​ពី​ការ​ធ្វើ​យុទ្ធនាការ​និង​ការ​ចូល​រួម​នៅក្នុង​កិច្ចពិភាក្សា​របស់​ពួក​គេ​។