ទូរស័ព្ទដែលមានតំលៃទាបហើយអាចប្រើប្រាស់បណ្តាញសង្គមបាន

ការណែនាំអំពីទូរស័ព្ទ Nokia Asha 210 ​!

​យើង​កំពុងតែជក់ចិត្តទៅ​និងទូរស័ព្ទថ្មីៗក្នុងនោះដែរទូរស័ព្ទ Nokia Asha 210​ ថ្មី​ត្រូវបានគេ​បាន​ប្រកាស​ថាជាទូរស័ព្ទ “បណ្តាញសង្គម​​” ។

គួរ​បញ្ជាក់​ផង​ដែរថាអ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Nokia Asha 210 នឹង​​អាច​ប្រើប្រាស់​លក្ខណៈ​ពិសេស WhatsApp ទាំងមូល​ដោយ​ឥត​គិត​ថ្លៃ​ ។

​ទូរ​ស័​ព្ទ​នេះ​នាំមកជាមួយនូវប្រភេទផ្សេងៗគ្នាមានទាំងប្រភេទ​​ស៊ី​ម​មួយ​និងប្រភេទ​ស៊ី​ម​ពីរ​ ។

ការ​បញ្ចេញ​ទូរស័ព្ទ​ថ្មី​នេះ​ក៏​ត្រូវ​បាន​អះអាង​ថា​ជា​ការ​ចំណាយ​មួយ​ដែល​ទាប​ជាមួយ​និង​តំលៃត្រឹមតែ 72 ដុល្លារ​តែប៉ុននោះ ។

ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បានប្រកាស់ដាក់​លក់​នៅ​ក្នុង​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ។