ការក្រឡេកមើលទៅកាន់ AEC 2015 : ការរួមបញ្ចូលវិស័យ ICT នៅក្នុងតំបន់តែមួយ

ដូចដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​កើត​ឡើង​នៅក្នុង​ឆ្នាំ 2015 ការ​រួម​បញ្ចូល​វិស័យ ICT ក្នុង​តំបន់​ត្រូវ​បាន​កំណត់ឡើង​​។ AEC 2015  (សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​) គឺ​ជា “គោល​ដៅ​ចុង​ក្រោយនៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែលនឹង​ធ្វើអោយ​ទីផ្សារ​អាស៊ាន​ក្លាយជាទីផ្សារនិង​ផលិតកម្ម​តែមួយ​ដែលនឹង​ផ្លាស់​ប្តូ​រ​អាស៊ានអោយទៅ​ជា​អង្គការដែលកាន់តែសកម្មក្នុងការ​រួម​បញ្ចូល​គ្នា​នៅក្នុង​តំបន់​”​។

ដោយសារ​ការ​ផ្លាស់​ប្តូ​រ​ទាំងអស់​ត្រូវ​បាន​ទទួល​យក​នៅក្នុង​តំបន់អាស៊ាន​នៅ​ឆ្នាំ​នេះ​ វិស័យ ICT ហាក់​ដូច​ជា​ការស្ថិតនៅក្នុង​ការ​យកចិត្តទុកដាក់​។ នេះ​បើ​យោង​តាម​លោកស្រី Elizabeth nightingales ទីប្រឹក្សា​ច្បាប់​អ​ន្ដ​រ​ជាតិ​ជាន់ខ្ពស់របស់​ B&M Consultancy Services វិស័យ ICT គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​។ ​ដើម្បី​រៀបចំសហគ្រាសធនតូចនិងមធ្យមនៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សមាហរណកម្ម​ ICT សាជីវកម្ម​ ICT ចំរុះជាតិ​​ជា​ច្រើន​ត្រូវតែ​​ប​ណ្តុះ​ប​ណ្តា​លអ្នក​សរសេរ​កម្មវិធី​។

តើយើងត្រូវធ្វើដោយរបៀបណា​ដើម្បីសម្រេច​បាន​នូវ​ការ​ធ្វើ​សមាហរណកម្ម ICT ​នៅក្នុង​តំបន់​​? នេះ​បើ​យោង​ទៅតាម AIM 2015 គន្លឹះ​ដើម្បី​ទទួល​បាន​​ជោគជ័យ​នោះ​គឺស្ថិត​នៅលើចំនុច​ដូច​ខាង​ក្រោមនេះ​​:

  • ការ​ផ្លាស់​ប្តូ​រ​សេដ្ឋកិច្ច​: បង្កើត​បរិស្ថាន​អាជីវកម្ម​​ដើម្បី​ទាក់​ទាញ​សហគ្រិន​ ពាណិជ្ជកម្ម​ និង ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ ICT ។
  • ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​និង​ការ​ចូលរួម​: លើកកម្ពស់​គុណភាព​ជីវិត​តាម​រយៈវិស័យ ICT ​។
  • ការ​ច្នៃ​ប្រឌិត​: ជំរុញ​​ការច្នៃ​ប្រឌិតនៅក្នុងវិស័យ ICT ​។
  • ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​ការ​អភិវឌ្ឍ​ន៍ធន​ធាន​មនុស្ស​: ដើម្បី​គាំទ្រ​ដល់​កំណើន​នៃ​វិស័យ ICT ។
  • ធ្វើជាស្ពានចម្លងឧបករណ៍ឌីជីថល​: ​ជំរុញ​ការប្រើប្រាស់​​វិស័យ ICT អោយកាន់តែ​ច្រើន​។

ទោះ​យ៉ាង​ណា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ស្ថិត​នៅ​ក្នុង​ភាព​ចម្រុះ​នៃ​ប្រទេស​ទាំង​ដប់​ដែល​បង្កើត​អាស៊ាននេះ​។ គ្រប់​ប្រទេស​គឺស្ថិត​នៅ​ការ​អភិវឌ្ឍ​ន៍ផ្សេងៗគ្នាដែល​មាន​ន័យ​ថា​ វា​អាច​នឹង​មាន​បញ្ហា​ក្នុង​វិស័យ​មួយចំនួន​ដូចជា e​-commerce ជាដើម។ តារាង​ខាងក្រោមនេះ​ពណ៌នា​ពី​ស្ថានភាព​នៃ​ច្បាប់ e​-commerce ដែលបាន​អនុវត្ត​នៅ​ទូទាំង​អាស៊ាន​ហើយ​វា​ជា​ភស្តុតាង​ថា ​ច្បាប់ e​-commerce របស់ប្រទេស​កម្ពុជា​គឺ​ស្ថិតនៅក្នុងភាពក្មេងខ្ចីនៅឡើយ​:

Image

ការ​រួម​បញ្ចូល​វិស័យ ICT នៅក្នុង​តំបន់​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទសកម្ពុជា ​ប៉ុន្តែ​វា​ជា​ការ​ច្បាស់​ណាស់​ថា ​ក្នុងនាមជាប្រទេស​មួយ​យើង​ត្រូវ​ការ​ដើរពីមួយជំហានទៅមួយជំហាន​ដើម្បីរក្សា​ការឈានទៅ​មុខ​។

ប្រភព​:

Lexology

USAID

TRC