ការក្រឡេកមើលទៅកាន់ AEC ឆ្នាំ 2015 : ការប្រកួតប្រជែងសម្រាប់វិស័យ SME និងអាជីវកម្មថ្មី

ចូរ​យើង​ចាប់​ផ្តើ​ម​​ជាមួយ​នឹង​ផល​ប៉ះពាល់​ជាមួយនិងវិស័យ SME (សហគ្រាស​ធុន​តូច​និង​មធ្យម​) ដែលមាន​នៅ​ក្នុង​តំបន់អាស៊ាន​។ នេះ​បើ​យោង​ទៅតាមអង្គការ​សម្ព័ន្ធ​ពាណិជ្ជកម្ម​អាមេរិក​-អាស៊ាន​ វិស័យ SMEs មាន​ចំនួន​ច្រើន​ជាង 96​% នៃ​សហគ្រាស​ទាំងអស់​និង​រវាង​ពី 50 ទៅ 95​% នៃ​ការងារ​ក្នុង​ប​ណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ជា​ច្រើន​។ នេះ​មាន​ន័យ​ថាវិស័យ​ SMEs និង​​អាជីវកម្ម​ថ្មីអាច​ប្រឈម​មុខទៅ​នឹង​ឧបសគ្គ​ដ៏​ធំ​ណា​មួយ​ ​សេដ្ឋកិច្ច​ក៏នឹង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​នៅ​ទីនោះដែរ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា សហគ្រាស​ធុន​តូច​និង​មធ្យម​ខ្នាត​តូច​ទាំង​នេះ​ (MSME​s) ត្រូវបានចុះបញ្ជីចំនួន 99,9​% នៃ​អាជីវកម្ម​ទាំងអស់​។ ភាគ​ច្រើន​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុងរាជធានី​ភ្នំពេញ​ខណៈ​ដែល​ប​ណ្តា​ខេត្ត​មួយចំនួន​ដូចជា​ខេត្ត​កំពង់ចាម ​សៀមរាប​ បាត់ដំបង ​និង​ខេត្ត​ក​ណ្តា​ល​ក៏​មាន​សេដ្ឋកិច្ចយ៉ាងសកម្មណាស់ដែរ​។

ដូច្នេះ​តើសហគមន៍​សេដ្ឋកិច្ច​អាស៊ានជាអ្វីយ៉ាងប្រាកដទៅ​​? AEC (សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​) 2015 គឺ​ជា “គោលដៅ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ដែល​នឹងធ្វើអោយ​អាស៊ាន​ក្លាយជា​ទីផ្សារ​តែមួយនិង​ជាមូលដ្ឋាន​ផលិតកម្ម​ដែលនឹង​ផ្លាស់​ប្តូ​រ​អាស៊ាន​អោយទៅ​​ជាអង្គការ​ក្នុង​តំបន់​ដែលកាន់តែសកម្ម​និងមាន​ការ​រួម​បញ្ចូល​គ្នា”​។

ខណៈ​​ដែល​ការទាំង​អស់​នេះ​ស្តាប់​មើលទៅ​ហាក់ដូចជា​ល្អ តែវា​ក៏មាន​ន័យ​ថាវិស័យ SMEs និង​អាជីវកម្ម​ថ្មី​នៅ​ទី​នេះ​អាចនឹង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើនផងដែរ​។ តាមរយៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ អាជីវកម្ម​នៅ​កម្ពុជា​អាចនឹង​ប្រឈម​មុខ​នឹង​ទី​ផ្សារ​ពាណិជ្ជកម្ម​សេរី​ដែលមាន​ន័យ​ថា​ការ​លុបបំបាត់​ពន្ធ​នាំចូល​។ នេះ​បានបង្កើត​នូវសំពាធ​ដ៏​ធំ​ទៅលើ​ផលិតផល​នៅ​ទីនេះ ​ហើយ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​លើផ្នែក​រឹង​នឹង​ទំនង​ជា​មាន​អារម្មណ៍ថា​ភ័យខ្លាច​។ វាទំនង​ជា​​ក្រុមហ៊ុន​ដ៏​ធំ​នឹង​មាន​ភ្នែក​របស់​ពួកគេ​នៅ​លើ​ការ​ពង្រីក​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​នឹង​ប​ណ្តា​ល​អោយ​អាជីវកម្ម​ថ្មីដ៏​តូច​មួយ​​មាន​ការ​ប្រកួត​ប្រជែងយ៉ាងធំ​។

លោក រ័ត្ន វឌ្ឍនា  ជាអ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​​អភិវឌ្ឍន៍ធនធាន​កម្ពុជា (CDRI​) មាន​អារម្មណ៍​ថាវិស័យ SME នៅកម្ពុជា​នៅ​តែ​​ស្ថិតក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍន៍​របស់​ខ្លួននៅឡើយ​ ហេតុ​ដូច្នេះហើយទើប​មិនអាច​ត្រៀម​ខ្លួន​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ានបាន​។ ខណៈ​ពេល​ដែល​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​យើង​មិន​អាច​ផ្លាស់​ប្តូ​រ​បានដោយ​ផ្ទាល់​ អ្នកចាប់ផ្តើមអាជីវកម្មថ្មី​គួរតែ​បោះជំហានឡើង​និង​វាយតម្លៃ​ឡើងវិញ​នូវ​ទស្សនៈ​វិស័យ​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​អោយបាន​ល្អ​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ 2015 ។

ដូច្នេះ​តើ​អាជីវកម្ម​របស់​អ្នក​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​បានដោយរបៀបណា ​? ដំណោះ​ស្រាយ​មួយ​អាចជា​ការ​កែប្រែ​ផែនការ​អាជីវកម្ម​និង​យុទ្ធ​សា​ស្រ្ត​របស់​អ្នក​ហើយ​គិត​ពី​រូបភាព​ធំ​ជាង​នេះ​។ លោក ឆាយ​ សំសុក្រឹត ដែលជាអ្នក​​រៀបចំ​ព្រឹត្តិការណ៍ Barcamp ​ភ្នំពេញមួយរូប​ បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នក​អាជីវកម្ម​ថ្មី​ដើម្បីអោយវិភាគឡើងវិញនូវចំនុច​ខ្លាំង​ ចំនុច​ខ្សោយ​ ឱកាស ​និង​ភាព​គំរាម​កំហែង​របស់​ពួក​គេ ​។ នេះ​គឺ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ហើយ​មិន​គ្រាន់​តែ​ជា​ទី​ផ្សារ​ក្នុង​ស្រុកនោះឡើយ​។ ”តើភាព​ខ្លាំង​របស់​យើង​នឹង​អនុញ្ញាតអោយពួក​យើង​ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បានដែរឬទេ? តើភាព​ទន់ខ្សោយ​របស់​យើង​នឹង​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​របស់​យើង​នៅ​ពេល​ដែល​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់ដែរឬទេ​?” ទាំង​នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​។

មធ្យោបាយមួយ​ទៀត​ដែលអាជីវកម្ម​របស់​អ្នក​នៅតែអាចជាប់​ពាក់ព័ន្ធ​គឺ​ប្រសិន​បើ​អ្នក​យល់ដឹង​ពី​ទី​ផ្សារ​នេះ​នៅ​ក្នុងតំបន់​អាស៊ាន​។ សូម​ពិចារណា​លើការ​ស្រាវជ្រាវ​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​អោយមាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​និង​រៀបចំ​ដោយ​ខ្លួន​ឯង​សម្រាប់​ការ​ប្រកួត​ប្រជែង​នា​ពេល​អនាគត​។ ដាក់​គ្រឹះអោយបាន​ល្អ​ហើយអាជីវកម្ម​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ​នៅពេលដែល​វាមានការ​រីកចំរើន​។

ប្រភព​:

សហគ្រិន​ខ្មែរ

សហគ្រិន​​ខ្មែរ

CDRI

CDRI