GEEKY ជួបគ្នានៅលើឆ្នេរសមុទ្រ

Webgeek Philippines​​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​នេះ​ពីអត្ថបទមួយ​ប្រកាស​ពី​ព្រឹត្តិការណ៍​ “Geeks នៅ​លើ​ឆ្នេរ​សមុទ្រ​” ។

ជា​ការពិត​ណាស់ Geeks នៅ​លើ​ឆ្នេរ​គឺ​ជា​សន្និសីទស្តីពីបច្ចេកវិទ្យា ការចាប់ផ្ដើមនិងការរៀបចំបទ​បង្ហាញ​។ ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះកើត​ឡើង “នៅ​លើ​ឆ្នេរ​សមុទ្រ​​”មួយដែលគេហៅថាកោះ​បូ​រ៉ា​ខេនៅ​ក្នុង​ប្រទេស​ហ្វីលីពីន ។

boracay philippines

ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី26 និង27ខែ​កញ្ញា​នេះ​អ្នក​នឹង​អាច​ចូល​រួម​ក្នុង​ការ​ជជែកពី​បច្ចេកវិទ្យា​ដោយ​មានអ្នក​ជំនាញ​មក​ពី​ទូទាំង​ពិភព​លោក​។ ប៉ុន្តែ​អ្នក​ក៏​នឹង​អាច​រីករាយ​ជាមួយ​នឹង​ឆ្នេរសមុទ្រតាម​រយៈ​សកម្មភាព​សប្បាយៗផ្សេងៗផងដែរ​។