ហ្គេមទូរស័ព្ទកម្ពុជាបានដាក់បង្ហាញនៅ E3 ក្នុងឆ្នាំ 2013

E3គឺជាព្រឹត្តិការណ៍ដ៍សំខាន់មួយនៅក្នុងវិស័យឧស្សាហកម្មហ្គេមដែលនាំយកមកនូវការកំសាន្តដ៏សំបូរបែបពីបណ្តាប្រទេសជាង១០០។

E3 2013 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង Los Angeles ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី13 ខែ​មិថុនា ។ ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រឹត្តិការណ៍​នេះ​អ្នក​អាច​មើល​វីដេអូ​ដូច​ខាង​ក្រោម​

ដូច្នេះ​​ព្រឹត្តិការណ៍នេះ​​​ពិត​ជា​មិនកើតឡើងនៅ​ក្នុង​តំបន់​អាស៊ី​ទេ​ ហេតុ​អ្វី​បាន​ជា​យើង​លើក​​រឿង​នេះយកមកនិយាយ​នាពេល​ឥឡូវ​នេះ​ ?

កាលពីប៉ុន្មាន​ស​ប្តា​ហ៍​កន្លងទៅ​នេះ​យើង​បាន​ណែនាំ​ ​ហ្គេមទូរស័ព្ទចល័ត​នៅក្នុង​ប្រទេស​កម្ពុជាគឹហ្គេម​អាស្វា​ ហ្គេមនេះ​ជាប្រភេទ​ហ្គេម​ដែល​មានលក្ខណៈ​ផ្សងព្រេង​។

សព្វ​ថ្ងៃ​នេះ​យើង​សប្បាយរីករាយ​ណាស់​ដែល​បាន​ប្រកាស​ថា​ ហ្គេមអាស្វានេះ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ Indie ដើម្បី​​បង្ហាញ​នៅក្នុងព្រឹត្តិការណ៍ E3 2013 ។

នៅ​ឆ្នាំ​នេះហ្គេមចំនួន៣០ត្រូវ​បាន​ជ្រើសរើសដោយ​ក្រុម Indie ​ដោយធ្វើការជ្រើសរើសនៅ​ទូទាំង​ពិភពលោក​ ក្នុងនោះហ្គេមអាស្វាជាហ្គេមតែមួយគត់ដែលត្រូវ​បាន​ជ្រើសរើស​យក​មក​ពី​ប្រទេស​កម្ពុជា​​ ។

យើង​នៅតែតាមដាន​និងផ្តល់ដំណឹងពី​អ្វី​ដែល​​កើតមាន​ឡើង​សម្រាប់​​ហ្គេម​​ថ្មីៗដែល​យើង​ពេញចិត្ត​ ;)