ទូរស័ព្ទស្មាតហ្វូនទាំង 5 ដែលទទួលបានការស្មានទុកជាមុនច្រើនជាងគេបំផុតនៅក្នុងឆ្នាំ 2015

ជា​មួយ​នឹង​ឆ្នាំ​ថ្មី​ដែល​អ្នក​អាច​រំពឹង​ថា​នឹងឃើញមាន​​បច្ចេកវិទ្យារីក​ចំរើន​ថ្មីៗមួយ​ចំនួននៅលើពិភព​លោក​។ សូមក្រឡេកមក​មើលទូរស័ព្ទស្មា​ត​ហ្វូ​នទាំង 5 ដែលទទួលបាន​ការរំពឹង​ទុក​​ច្រើនជាងគេ​បំផុត​នៅក្នុង​ឆ្នាំ 2015 នេះ​!

  1. ទូរស័ព្ទ Samsung Galaxy S6
    ​ប្រសិន​បើ​អ្នកជា​អ្នក​គាំទ្រ​ផលិតផល Samsung ​នោះ ទូរស័ព្ទ Samsung Galaxy S6 ច្បាស់​ណាស់​ថា​នឹង​ជា​ស្មា​ត​ហ្វូ​ន​ដ៏ល្អ​បំផុត​របស់​អ្នកប្រចាំ​ឆ្នាំ 2015 ។
    វា​ទំនង​ដូចជា​ទូរស័ព្ទ Samsung Galaxy S6 ដែលនឹង​មាន​ទំហំ​ធំ​បើ​ប្រៀបធៀប​ទៅ​នឹង​ទូរស័ព្ទ Galaxy S5 ។ ក្រុមហ៊ុន Samsung ក៏ប្រហែល​ជា​នឹង​បន្ត​ការ​រចនា​ម៉ូតលោហធាតុធម្មតា​របស់​ខ្លួន​ដោយ​សារ​ការ​រិះ​គន់​អ​វិ​ជ្ជ​មាន​ដែល​ទទួល​បាន​នៅ​លើ​សំបក​ប្លា​ស្ទិ​ច​របស់ទូរស័ព្ទ Galaxy S5 នេះ​។ ពាក្យ​ច​ចាម​អារាម​បាន​បង្ហាញ​ថា​ ទូរស័ព្ទ​នេះ​នឹង​មក​ជាមួយនូវ​កាមេរ៉ាទំហំ 20 megapixel ហើយប្រហែល​មានគុណភាព​បង្ហាញ​លើ​អេក្រង់​កំរិត 4k ។
  2. ទូរស័ព្ទ Sony Xperia Z4
    ជា​ធម្មតា​ក្រុមហ៊ុន Sony តែងតែណែនាំ​ស្មា​ត​ហ្វូ​ន​កំណែថ្មីៗជា​រៀង​រាល់​ប្រាំ​មួយ​ខែម្តង ​ដូច្នេះ​យើង​អាច​រំពឹង​ថា​ទូរស័ព្ទ Sony Xperia Z4 នឹង​ត្រូវ​បើក​ដំណើរ​ការ​នៅក្នុងពេលណាមួយ​ក្នុងខែ​មីនា​ ឆ្នាំ 2015 នេះ​។ ស្មា​ត​ហ្វូ​ន​នេះ​នឹង​ត្រូវ​បាន​ដំណើរការ​នៅ​លើ​កម្មវិធី lollipops ចុង​ក្រោយ​បំផុតរបស់ប្រព័ន្ធ​ប្រតិបត្តិការ Android ​។ បើ​យោងទៅ​តាម Android Origin ​ទូរស័ព្ទ Sony Xperia Z4 នឹង​មានទំហំ 5,5 អ៊ីញ​ជា​មួយនិងអេក្រង់ Quad HD (2560×1440​)។ ស្មា​ត​ហ្វូ​ននេះនឹង​រចនាឡើងយ៉ាង​រលោង​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​​ទូរស័ព្ទ Xperia មុន​ៗ។
  3. ទូរស័ព្ទ iPhone 7 
    ដោយ​គ្មាន​ការ​សង្ស័យ​​ យើង​ដឹង​ថា​អ្នក​រាល់​គ្នា​ពិតជា​រំភើប​ក្នុង​ការ​មើល​ឃើញ​នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​ហាង​របស់​ក្រុមហ៊ុន Apple សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​។ វា​ទំនង​ជា​ iPhone 7 ​ឧបករណ៍ដំណើរការ​លឿន A9​ ការ​កែ​លម្អ​កាមេរ៉ា​ថ្មី​និង​លក្ខណៈ​ពិសេស​ថ្មី​ៗដ៏គួរ​ឱ្យ​រំភើប​ និង ឧបករណ៍សាក​ឥត​ខ្សែ​ ! មាន​ពាក្យ​ចចាមអារ៉ាម​​ថា ​ប៊ូតុង​ Home អាច​នឹង​ត្រូវ​បានបង្កើតឡើង​ចូល​ទៅ​ក្នុង​អេក្រង់​ទូរស័ព្ទ​ទាំង​មូល​ នេះ​នឹង​លុប​បំបាត់​នូវតម្រូវ​ការ​នៃប៊ូតុង home ​ទាំង​ស្រុង​ហើយ​ក៏​បាន​បង្កើន​ការបង្ហាញនៅលើផ្ទៃអេក្រង់​របស់ទូរស័ព្ទ iPhone ដោយ​មិន​ចាំបាច់​ដើម្បី​បង្កើន​ទំហំ​ទាំង​មូល​របស់​ទូរស័ព្ទឡើយ​។
  4. ទូរស័ព្ទ LG G4
    មាន​គេ​ស្គាល់​អំពី​លក្ខណៈ​ពិសេសរបស់ទូរស័ព្ទ LG G4 តិច​តួចណាស់ ប៉ុន្តែ​វា​ត្រូវ​បាន​លេចលឺពាក្យ​ច​ចាម​អារាម​ថា​វា​នឹង​បំពាក់​អេក្រង់​​ត្បូង​គ្រីស្តាល់។ កាលពីខែ​តុលា​មុន​ ក្រុមហ៊ុន LG បាន​ប្រកាស​ពី​ឧបករណ៍ដំណើរការ Nuclun របស់​ខ្លួន​ដែល​ភាគ​ច្រើន​ទំនង​ជា​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុងទូរស័ព្ទ LG G4 ។ ស្មា​ត​ហ្វូ​ន​នេះ​នឹង​មានទំហំ​ច្រើនកាន់តែ​ស្តើង​និង​​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងទូរស័ព្ទ G3 ។
  5. ទូរស័ព្ទ Asus Zenfone Zoom
Photo Credits:www.pocket-lint.com

Photo Credits:www.pocket-lint.com

នៅ​ឯ​ពិព័ណ៍​ផលិតផល​អេឡិចត្រូនិក (ពិព័រណ៍ CES​) ឆ្នាំ 2015 ក្រុមហ៊ុន Asus បាន​ប្រកាស​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​អាចពង្រីក​អុបទិកបាន​។ នេះ​គឺ​ជា​លើក​ដំបូង​នៃ​ប្រភេទ​របស់​ខ្លួន​ដូចដែលមាន​ស្មា​ត​ហ្វូ​ន​តិចតួច​ណាស់​ដែលបាន​បំពាក់​ជាមួយ​នឹងម៉ាស៊ីន​ថតដែលអាច​ពង្រីក​អុបទិក​បាន។ កាមេរ៉ា 13 មេ​ហ្គា​ភិកសែលដែលអាចពង្រីក​អុបទិកបាន​ត្រូវ​បានត្រូវបានបំពាក់នៅលើ​អេក្រង់ 5.5inch របស់ទូរស័ព្ទ Asus Zenfone Zoom ​ហើយ​នឹងតំណើរការ​នៅ​លើ​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ Android lollipops ផង​ដែរ​។

សូមរក្សាការតាមដាន​សម្រាប់​ស្មា​ត​ហ្វូ​ន​ថ្មីៗ​មួយ​ដ៏​គួរ​ឱ្យ​រំភើបទាំង​នេះ​នៅក្នុង​ឆ្នាំ 2015 និង​ចងចាំ​ដើម្បី​ពិនិត្យ​មើល​មក​វិញ​នៅ​លើ​គេហទំព័រ​របស់​យើង​សម្រាប់​ការពិនិត្យលើ​ទូរស័ព្ទចល័ត​ផ្សេងៗ ​​!