កម្មវិធីទូរស័ព្ទដៃសំខាន់ៗចំនួន 5 សំរាប់ប្រើនៅពេលធ្វើដំណើរមក កាន់ប្រទេសកម្ពុជា

ថ្ងៃ​នេះ​យើង​បាន​សម្រេច​ចិត្ត​ដើម្បី​ណែនាំ​ពី​កម្មវិធី​ទូរស័ព្ទ​ចល័ត​មួយ​ចំនួន​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ទេសចរណ៏ដូចជា​ពួក​យើងជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

mobile app cambodia

  • 5mn MTourism គឺ​ជា​កម្មវិធី​ដែល​អាច​ប្រើ​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ​បានទាំង​​ប្រព័ន្ធដំណើរ​ការ​ iOS និង Android ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍អាច​ធ្វើ​ដំណើរ​ទស្សនកិច្ចបាន​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះបង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុនបច្ចេកវិទ្យា​ក្នុង​ស្រុកមួយដែលមានឈ្មោះថា ​ក្រុម​នគរ​ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​រក​ទី​កន្លែង​នៃ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ទីក្រុង ​:

mobile app cambodia

នៅ​ពេល​ដែល​អ្នក​បាន​រក​ឃើញ​កន្លែង​នៃ​ជម្រើស​របស់​អ្នក (សណ្ឋាគារ​ ភោជនីយដ្ឋាន … ) កម្មវិធីនេះនឹងបង្ហាញ​ព័ត៌មានជាមូលដ្ឋានដែលមាន​ប្រយោជន៍​រួម​ជាមួយនឹងទីតាំង​ភូមិ​សា​ស្ដ្រ​ :

mobile app cambodia

mobile app cambodia

  • អូឌីយ៉ូ​ខ្មែរ គឺ​ជាកម្មវិធី​ទូរស័ព្ទ​ដៃសៀវភៅ​ឃ្លា​ ដើម្បី​ទទួលបាន​​ការ​បកប្រែសម្រាប់​ពាក្យ​និង​ឃ្លា​ជា​មូលដ្ឋាន​សំខាន់ៗ​។ ​ភាសា​អាច​ជា​បញ្ហា​មួយ​នៅ​ពេល​​ធ្វើ​ដំណើរ​ កម្ម​វិធី​​នេះ​អាច​ជួយ​ដោះស្រាយបាន ។

mobile app cambodia

mobile app cambodia

  • ការ​ស្វែងរកផ្លូវ​ក៏នៅ​តែជា​បញ្ហា​ខណៈ​ពេល​ដែលធ្វើ​ដំណើរនាពេល បច្ចុប្បន្ននេះ​​។ ក្នុង​ចំ​នោម​កម្ម​វិធី​ដែល​មាន​ស្រាប់​ជា​ច្រើន​ដែលជាប់ ទាក់ទង​ទៅ​នឹងការធ្វើចរាចរណ៍យើង​បាន​សម្រេច​ចិត្តយកកម្មវិធី Waze  ដែលបាន​ផ្តល់​នូវ​លក្ខណៈ​ពិសេសជា GPS ​រួម​ជាមួយ​នឹង​មុខងារ​​សង្គម​​ ។

mobile app cambodia

mobile app cambodia

  • នៅ​ពេល​ដែល​យើង​និយាយ​អំពីការធ្វើដំណើរពេលយប់​ដើម្បី​បរិភោគ​អាហារ​ពេលល្ងាច LebOOst គឺ​ជា​កម្មវិធីទូរស័ព្ទ​ដែល​មិន​អាច​ខក​ខាន​បាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ LebOOst អាច​ជួយ​អោយអ្នក​រក​ឃើញ​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះដើម្បីដើរលេង​ ដោយបង្ហាញរូបភាព​និងពត៌មាន​សំខាន់ៗអំពី​ភោជនីយដ្ឋាន​ ។

mobile app cambodia

mobile app cambodia

  • បន្ទាប់​ពី​ការធ្វើដំណើរកំសាន្តនិងចូលកំសាន្តក្លឹបរាត្រី​​នោះអ្នក​នឹង​ចាំបាច់​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពេលយប់​​។ នោះ​ហើយ​ជា​ពេល​ដែលអ្នកត្រូវការកម្មវិធី CheckInTonight ដែលជាកម្មវិធី​កក់​បន្ទប់​សណ្ឋាគារ​ដំបូង​បង្អស់​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី ។ដោយមានដៃ​គូ​ជា​មួយ​នឹង​សណ្ឋាគារ​ជាង 250 នៅ​ជុំវិញ​តំបន់​អាស៊ី​ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ប្រចាំ​ថ្ងៃ​ដែលអ្នក​អាច​រក​ឃើញ​តាម​រយៈ​កម្មវិធី CheckInTonight ដើម្បី​ពិនិត្យ​រក​មើល​នូវការផ្តល់ជូនជា ពិសេសពីសណ្ឋាគារ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

mobile app cambodia