អំណោយបុណ្យណូអែលទាំង 5 សំរាប់អ្នកស្រឡាញ់បច្ចេកវិទ្យា

នៅក្នុងរដូវ​កាលនេះ​ជា​រដូវកាល​ដែលកាដូបុណ្យ​ណូអែល​រាប់​ពាន់​លាន​​លេចឡើហ​នៅ​លើ​អ៊ីនធើណិត​។ មនុស្ស​ម្នាបានរុករកតាមរយៈ​បញ្ជី​ទាំង​នេះ​ដើម្បី​ស្វែង​រក​ការ​បំផុសគំនិត​ ហើយ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​នៅ​ទីនេះ​ដើម្បី​ផ្តល់នូវ​អំណោយ​កំពូលៗប្រចាំ​ឆ្នាំ​នេះ​សម្រាប់អ្នកស្រលាញ់បច្ចេកវិទ្យាទាំងអស់​ !

ចំពោះ​អ្នក​ដែល​ចូលចិត្តច្នៃប្រឌិត

ម៉ាស៊ីនបោះពុម្ព 3D គឺ​មានគ្រប់សព្វបែបយ៉ាងទាំងអស់​។ ជម្រើស​មួយផ្សេងទៀតនោះគឺប៊ិច​​បោះពុម្ព 3D ! នា​ពេល​បច្ចុប្បន្ននេះមាន​តែ​មួយ​គត់​នៅ​លើ​ទីផ្សារ​ 3Doodler ផ្តល់​អោយអ្នកនូវ​ឱកាស​ដើម្បី​បង្កើត​គំនូរ​ប្លា​ស្ទិ​ច​ដែលមានបី​វិមាត្រ​។

3Doodler (1)

សូម​មើល​ពី​របៀប​ដែលប៊ិចនេះតំនើរការយ៉ាងសាមញ្ញ​ដោយ​ប្រើ 3Doodler នេះ​:

ទទួល​បាន​វា នៅ​ទីនេះ ។

ចំពោះ​អ្នកចូលចិត្តមនុស្សយន្ត​

ប្រាកដ​ណាស់ មនុស្ស​យ​ន្ដសំរាប់​ក្មេង​លេង​ត្រូវ​បានផលិតឡើងសម្រាប់​គ្រប់វ័យទាំងអស់។ Mip បោះជំហាន​បន្ថែម​ទៀត​ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា GestureSense ។

MiP (1)

 

មនុស្ស​យន្ត​នេះ​ធ្វើអោយមានតុល្យភាព​លើ​កង់​ទាំងពីរ​របស់​ខ្លួន​ដែល​ជា​ការ​ឆ្លើយ​តប​ទៅនិង​បុគ្គលិកលក្ខណៈក៏​ដូច​ជា​កម្មវិធី​ដោយឥត​គិត​ថ្លៃ​ដែល​បាន​ផ្ដល់​នូវ​ឱកាស​សម្រាប់​ការប្រណាំងរាំ​ ការ​បើកបរ​និង​មានអ្វីជាច្រើន​ទៀត។

MiP (2)

សូមមើល Mip ធ្វើចលនានៅក្នុងវីដេអូ​ខាងក្រោម​នេះ​:

នរណា​ម្នាក់​ដែលមាន​អាយុ​ចាប់ពី 10 ឆ្នាំ ទៅ 70 ឆ្នាំ ​ពិត​ជា​នឹង​ពេញចិត្ត​ក្នុង​ការ​សប្បាយរីករាយទាំង​អស់នេះណាស់ ​។ ទទួល​បាន​នូវមនុស្ស​យន្ត​របស់​អ្នក​នៅ​ ទីនេះ ។

សម្រាប់អ្នកចូលចិត្តការកំសាន្ត

អ្នក​ប្រហែល​ជា​គិតអំពី Raspberry B + ដែលជាកំណែ​ចុងក្រោយ​បំផុត​នៃ microcomputers ទទួល​ជោគជ័យ​យ៉ាងខ្លាំង (Raspberry Pi​) ។  អ្នកអាច​ត្រូវ​បាន​បង្ហាញ​ទៅលើ​ផ្ទៃអេក្រង់ HD និងតំនើរការ​នៅ​លើ​កម្មវិធី​ដោយឥត​គិត​ថ្លៃ​។

Raspberry Pi B+ (1)

អ្នកអាចរកទិញឧបករណ៍ Raspberry Pi + នេះនៅទីនេះ

សម្រាប់អ្នកស្រឡាញ់ភាពឆ្លាតវៃ

ឧបករណ៍​ផ្ទះ​ឆ្លាត មាន​អំណាច​ក្នុង​ការ​ធ្វើអោយរបស់របរ​ណា​មួយនៅក្នុងផ្ទះអាច​ភ្ជាប់​ទៅកាន់អ៊ី​ន​ធឺ​ណែ​តបាន។ នៅ​ក្នុង​នេះ អ្នក​នឹង​រក​ឃើញរបស់របរចំនួន 14 ប្រភេទ (រួម​ទាំង​ប្រដាប់បំពងសំលេង ​ម៉ាស៊ីន​ចាក់ MP3​ ឧប​ករ​ណ៏​សីតុណ្ហភាព ​និងមានរបស់របរ​ជាច្រើន​ទៀត​) ដើម្បី​បង្កើត​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។

littlebits (1)

បង្កើតភ្លើងបំភ្លឺ​​ឥត​ខ្សែ​របស់​អ្នកដោយ​ផ្ទាល់ ទូរ​ទឹកកក​ឆ្លាត​វៃ ម៉ាស៊ីនអោយចំនី​ចិញ្ចឹម​ពី​ចម្ងាយ ការផ្តល់សញ្ញាពីម៉ាស៊ីនបោកខោអាវនៅពេលបោកគក់រួច​​និងមានអ្វីជាច្រើនទៀត:

ចាប់អារម្មណ៍​វា​​មែនទេ? សូមស្វែងរកវា នៅ​ទីនេះ ។

សម្រាប់​តារា​បង្ហាញ​ម៉ូត​

​របស់នេះគឺប្រហែលជាសំរាប់ស្ត្រី​ហើយ​អ្នក​គ្រាន់​តែ​មិន​អាច​គិត​ពី​អ្វី​ដែល​ពិសេស​ជាងនេះ​។ សំរាប់នារីបង្ហាញ​ម៉ូត​ទាំង​អស់​ Ringly នឹង​ក្លាយ​ជា​អ្វី​ដែល​ពួក​គេ​សុបិន​ចង់បាន​។

Ringly (1)

Ringly ធ្វើការ​យ៉ាងសាមញ្ញ  វា​ភ្ជាប់​ទៅ​និងទូរស័ព្ទ​របស់​អ្នក​ហើយ​ផ្ញើ​ការ​ជូន​ដំណឹង​ផ្ទាល់ខ្លួន​តាមរយៈ​ការ​កំណត់​រំ​ញ័រ​និង​ពន្លឺ​ផ្សេង​គ្នា​។ ដោយគ្រាន់តែកំណត់​​រំ​ញ័រឬ​លំនាំ​ពន្លឺ​ដែលអ្នក​ចង់​បាន​​។ នេះ​នឹង​អនុវត្ត​ជាមួយនិង​អ៊ី​ម៉ែ​ល​ សារ​ក៏​ដូច​ជា​កម្មវិធី (ក្នុង Twitter​, ហ្វេ​ស​ប៊ុ​ក​) ។ កម្មវិធី Ringly តំណើរការបានទាំងប្រព័ន្ទ iOS និង Android ។

Colours (2)

Ringly មាន 5 ពណ៌សំរាប់ជ្រើសរើស

Ringly comes in 5 stunning colours.

ចាប់​អារម្មណ៍​ទេ​? សូមរក​មើលវា នៅ​ទីនេះ ។

នៅពេលនេះអ្នក​មាន​បញ្ជី​របស់​យើងហើយ​អំពីអំណោយកំពូលៗ 5 សម្រាប់​អ្នក​ស្រឡាញ់​បច្ចេកវិទ្យា​។ ប្រសិន​បើ​អ្នក​កំពុងតែ​ស្វែង​រក​អំណោយ​សម្រាប់បុណ្យ​ណូអែល​នោះ សំណាង​ល្អ​ពី​អ្នក​រាល់​គ្នា​ពី Geeks នៅក្នុង​ប្រទេស​កម្ពុជា​ !