កម្មវិធីទូរស័ព្ទដៃទាំង 4 ដែលផ្តល់នូវភាពរីករាយក្នុងថ្ងៃបុណ្យណូអែល

តើ​អ្វី​​ជា​វិធី​ល្អ​ប្រសើរ​ជាង​មុន​ដើម្បី​ប្រ​មើល​មើលពី​ព្រឹត្តិការណ៍​នៃការផ្ដល់​អំណោយ​ប្រចាំឆ្នាំ​នេះជាជាង​កម្មវិធី​ទូរស័ព្ទដ៏រីករាយនេះទៅ? ខាងក្រោម​នេះ​គឺជា​ជំរើសដ៏កំពូល​ទាំង​បួន​របស់​យើង​សំរាប់ថ្ងៃបុណ្យ​ណូអែល​របស់​អ្នក​អោយកាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ !

Appy Christmas

APPY LOGO

កម្មវិធី​នេះ​គឺ​ផ្តល់នូវភាព​សប្បាយរីករាយ​ដល់អ្នក​ជាមួយ​នឹងលោកតា Santa ចេះនិយាយ​ ​! ដោយគ្រាន់​តែ​និយាយ​ទៅកាន់គាត់​និងស្តាប់​គាត់​និយាយតាមអ្នកវិញនៅ​ក្នុង​ការ​សំ​លេងដ៏គួរអោយអស់សំណើច។

APPY COLLAGE

កម្មវិធីនេះអ្នកអាច​រកបាន​នៅ​លើ​ App Store នៅ​ទីនេះ ។

ការ​រាប់​ថយក្រោយនៃ​ថ្ងៃបុណ្យ​ណូអែលទៅកាន់លោក​តា

CHRIS LOGO

ជា​មួយ​នឹងកម្មវិធីនេះ អ្នកអាច​រីករាយ​ជាមួយ​និងបទ​ចម្រៀង​បុណ្យ​ណូអែល​, រឿង​កំប្លែង​​, ​ប្រតិទិន​ ក៏​ដូច​ជា​ផ្ទាំង​រូបភាព​ជា​រៀង​រាល់​ថ្ងៃផងដែរ​។

CHRIS COLLAGE

អ្នកអាចទាញយក​វា​នៅ​លើ​ App Store នៅ​ទីនេះ ។

បង្កើតដើមឈើ Xmas

TREE LOGO

កម្មវិធី​នេះ​គឺ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ចង់​បាន​បទ​ពិសោធ​នៃ​ការ​តុបតែង​ជា​មួយនិង​ដើម​ឈើ​ណូអែល​… ប៉ុន្តែអ្នកមិន​ចង់​បាន​ដើម​ឈើ​ពិត​ប្រាកដ​នោះទេ។ អ្នក​អាច​ជ្រើស​រើសផ្ទៃ​ខាង​ក្រោយ​​​និង​ដើមឈើ​របស់​អ្នកដែល​អ្នក​ចង់​បាន ហើយនិងបន្ថែម​ពន្លឺ​ភ្លើងព្រិចៗ​​ដោយខ្លួនអ្នក ​!

TREE COLLAGE

អ្នក​ក៏​អាច​ដាក់​កាដូ​រុំពី​ក្រោម​ដើម​ឈើ​នោះ​ ប្រកាស​វា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ឬ​ផ្ញើ​វា​ទៅ​កាន់មិត្ត​ភក្តិរបស់អ្នកបានផងដែរ។

ទទួល​បាន​វា​នៅ​លើ Google Play នៅ​ទីនេះ ។

កាបូប​របស់លោកតាសាន់តា

BAG LOGO

ដោយ​មាន​ការពិនិត្យ​ឈ្មោះ​ កាបូបរបស់​​លោកតា​សាន់តាគឺជា​ជំនួយ​ដែលអ្នក​នឹង​ត្រូវ​ការ​សំរាប់ថ្ងៃបុណ្យ​ណូអែល​នេះ​។ អ្នក​គ្រប់​គ្រង​បញ្ជី​ទំនិញដ៏ឆ្លាត​វៃនេះ​អនុញ្ញាត​ឱ្យ​អ្នកបញ្ចូលឈ្មោះ​អ្នក​ទទួល កំណត់​ថវិកា​និងធ្វើ​ផែនការ​អំណោយ ​!

BAG COLLAGE

អ្នក​អាច​បន្ថែម​រូប​ភាពអំណោយ​ កន្លែង​ដើម្បី​ស្វែង​រក​វា​និង​តម្លៃ​។ អ្នកអាចទាញយក​វា​នៅ​លើ App Store នៅ​ទី​នេះ ។