បញ្ជីសម្រាំងអ្នកជាប់ឈ្មោះទាំង 24 រូបសម្រាប់ការប្រកួតប្រជែង POC

បន្ទាប់​ពីមានការនឿយហត់អស់រយៈពេល 5 ខែមក ​ឈ្មោះ​របស់​បេក្ខជនចំនួន 24 រូបដែល បានឆ្លងកាត់ការ​វិនិច្ឆ័យនាពេលកន្លងមកត្រូវបានប្រកាស​​។ ការ​ប្រកួតប្រជែង PoC ត្រូវ​បាន​ធ្វើ​ឡើង​ដោយមានការចូលរួមពីមជ្ឈមណ្ឌល​ច្នៃប្រឌិត​អាកាសធាតុ​វៀតណាម (VCIC​) ហើយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ infoDev និង​ក្រុម​ធនាគារ​ពិភពលោក​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។

កម្មវិធី​នេះបាន​ចាប់​ផ្តើ​ម​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ 2014 និងបើក​ឱ្យ​សហគ្រិន​ទាំងអស់​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​​កាត់បន្ថយ​និង / ឬ​ការសម្រប​ខ្លួនទៅនឹង​ការផ្លាស់​ប្តូ​រ​អាកាសធាតុ។ រយៈ​ពេល​នៃការ​បិទ​កម្មវិធីគឺនៅ​ថ្ងៃ​ទី 4 ខែ​សីហា​ ឆ្នាំ 2014 ហើយអ្នកដាក់ពាក្យទាំង​អស់​ត្រូវ​ទទួលការវិនិច្ឆ័យ​​។

ការវិនិច្ឆ័យនោះរួមមាន​​បុគ្គល​ម្នាក់​រួមជាមួយនូវចំណេះ​ដឹង​និង​ជំនាញ​ដែលនៅ​ក្នុងនោះ​មានដូចជា:

  • ការ​ផ្លាស់​ប្តូ​រ​អាកាសធាតុ
  • ការ​វិនិយោគលើ​ដើម​ទុននៃការ​ប​ណ្តា​ក់​ទុន
  • ការ​អភិវឌ្ឍ​ន៍និង​ពាណិជ្ជកម្ម
  • ចាប់​ផ្តើ​ម​អាជីវកម្មនិង​ប្រឹក្សា​យោបល់

លក្ខណៈ​វិនិច្ឆ័យ​​នៃ​របៀប​ដែល​បេក្ខជន​ត្រូវ​បាន​គេ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់រួម​មាន​:

  • ការ​ច្នៃប្រឌិត
  • លទ្ធភាព​ជោគជ័យ​នៅលើ​ទីផ្សារ (រួម​ទាំង​ការ​ធ្វើ​មាត្រដ្ឋាន​និង​និរន្តរភាព​អាជីវកម្ម​)
  • សក្តា​នុ​ពលនៃ​បរិស្ថាន ​ផល​ប៉ះពាល់នៃសង្គម​និង​សេដ្ឋកិច្ច​

ខាងក្រោម​នេះ​ជាបញ្ជីឈ្មោះបេក្ខជនទាំង 24 រូប​ដែល​ទទួល​បាន​ជោគជ័យ​​:

VCIC Winnersតទៅថ្ងៃមុខ បេក្ខជន​ខាងលើ​នេះ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍ bootcamp ។ នៅ​ទីនោះ​ពួក​គេ​នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ន៍គំនិត​របស់​ពួកគេ​យ៉ាង​ពេញលេញ​ជា​មួយ​នឹង​ការ​ជួយ​បង្ហាត់បង្ហាញ​​លើគម្រោងដែលប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ​និងបង្ហាត់បង្រៀន​​នៅ​លើ​ភាព​ជា​សហគ្រិន បច្ចេកវិទ្យា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ការអភិវឌ្ឍន៍លើ​គំរូ​អាជីវកម្ម​របស់​ពួក​គេ​និងមានអ្វីជា​ច្រើន​ទៀត​។

បន្ទាប់​ពី​ព្រឹត្តិការណ៍ “bootcamp” នេះ មានអ្នកមួយ​ចំនួន​អាច​ទទួល​បាន​ការ​ផ្តល់​មូលនិធិ​ជំនួយ​ចំនួន 1,000,000,000 ដុ​ង​ក្នុង​​សហគ្រិន​ម្នាក់ៗអាស្រ័យ​លើ​លទ្ធភាព​នៃ​កិច្ចការជំនួញ​របស់​ពួក​គេ​។ បន្ទាប់​មក​ពួក​គេ​នឹង​អាច​អភិវឌ្ឍ​ន៍ ចាប់​ផ្តើ​ម​ឬ​ពង្រីក​ផលិតផល​ឬ​សេវាកម្ម​និង​​ទទួល​បាន​នូវ​រង្វាន់​ក្នុងការចូល​ទៅ​កាន់កម្មវិធី CIC ​វៀ​ត​ណាម និង​ធ្វើបទបង្ហាញ​លើគំរូ​អាជីវកម្មបរិស្ថាន​របស់​ពួកគេជា​បន្ត​បន្ទាប់​។

ចំពោះ​ព័ត៌មាន​បន្ថែមស្តី​អំពី VCIC សូមចូលទៅកាន់គេហទំព័រ នៅ​ទីនេះ ​ទទួលបានពត៌មាន បន្ថែមពំពីការ​ប្រកួត​ប្រជែង​ PoC នៅ​ទីនេះ​។